អ្នករាយការណ៍ពិសេស សិទ្ធិមនុស្ស អ.ស.ប. លោក ថូម៉ាស់ អូជា គ្វីនតាណា
ថ្លែងទៅកាន់អ្នកកាសែតមុនពេលចាកចេញពីព្រលានយន្តហោះយាំងហ្គោន
ក្រុងយ៉ាំងហ្គោនៈ ប្រេសិតអ.ស.ប.កំពូលម្នាក់កាលពីថ្ងៃសៅរ៍
បានសម្តែងក្តីបារម្ភជាខ្លាំងជុំវិញការរំលោភបំពានពីកម្លាំង
សន្តិសុខមីយ៉ាន់ម៉ាដែលគេចោទប្រកាន់
បន្ទាប់ពីអំពើហិង្សាខាងនិកាយនៅរដ្ឋរ៉ាក់ឃីន
និងបានជំរុញឲ្យមានការស៊ើបអង្កេតថ្នាក់រដ្ឋមួយឲ្យពេញលេញ
និងអាចទុកចិត្ត។លោក ថូម៉ាស់ អូជា គ្វីនតាណា អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សអ.ស.ប. បានអំពាវនាវដល់រដ្ឋាភិបាលឲ្យស្វែងរកការពិតអំពីអំពើហិង្សា ក្នុងខែមិថុនា រវាងពុទ្ធសាសនិករ៉ាក់ឃីនភាគតិច និង ជនមូស្លីមរ៉ូហ៊ីងយ៉ាគ្មានរដ្ឋ និងដោះស្រាយរបាយការណ៍ជាច្រើនអំពីការសម្លាប់ក្រៅប្រព័ន្ធ តុលាការ និងការធ្វើទារុណកម្មរបស់ប៉ូលិស និងទាហាន។
នៅក្នុង សេចក្តីថ្លែងការណ៍មួយនៅពេលបញ្ចប់ដំណើរទស្សនកិច្ច៦ ថ្ងៃទៅមីយ៉ាន់ម៉ា ដែលជាដំណើរទស្សនកិច្ចលើកទី៦ លោក គ្វីនតា ណា បានថ្លែងថា៖ «ខ្ញុំមានក្តីបារម្ភ..ចំពោះការចោទប្រកាន់ជាច្រើនដែល ខ្ញុំបានទទួលអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលត្រូវបាន គេប្រព្រឹត្ត ជាផ្នែកមួយនៃវិធានការដើម្បីស្តារច្បាប់និងសណ្តាប់ធ្នាប់ ឡើងវិញ»។
លោកបានថ្លែងបន្តទៀតថា៖«ខណៈដែលខ្ញុំមិនស្ថិត ក្នុងជំហរដើម្បីផ្ទៀងផ្ទាត់រាល់ការចោទ ប្រកាន់ទាំងនេះនៅពេលនេះ វាគឺជា ក្តីកង្វល់ដ៏ធំ។ ដូច្នេះ វាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបញ្ជាក់ឲ្យបានច្បាស់អំពីអ្វីដែលបានកើតឡើងនៅរដ្ឋរ៉ាក់ ឃីន និងដើម្បីធានាបាននូវគណនីយភាព។
ជម្លោះនេះ បានបង្ហាញនូវកំហឹងសហគមន៍ដែលចាក់ឫសជ្រៅ និងបានផ្តោតលើការសន្យារបស់ រដ្ឋាភិបាលកំពុងកាន់អំណាចចាប់តាំងពីឆ្នាំ២០១១ ដើម្បីការពារសិទ្ធិមនុស្ស បន្ទាប់ពីការគ្រប់គ្រង ពីកងទ័ពយ៉ាងឃោរឃៅជាច្រើនទសវត្សរ៍។
ក្នុងរបាយការណ៍មួយនៅ ក្នុងសប្តាហ៍នេះ ដែលលើកឡើងពីក្រុមសាក្សី និងការសម្ភាសជាមួយមនុស្ស៥៧នាក់នៅរដ្ឋរ៉ាក់ឃីន អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅក្រុងញូវយ៉កបាន និយាយថាមានភស្តុតាង បង្ហាញពី«ការធ្វើទុក្ខបុកម្នេញនិងការរើសអើងដែលគាំទ្រដោយរដ្ឋ »ប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ាដែលមានចំនួនយ៉ាងតិច៨០ម៉ឺន នាក់នៅមីយ៉ាន់ម៉ា។
របាយការណ៍នេះ បានបញ្ជាក់ថា កម្លាំងសន្តិសុខ បានសម្លាប់ក្រៅប្រព័ន្ធតុលាការ ចាប់ខ្លួនតាមតែអំពើចិត្ត និងធ្វើទារុណកម្ម និងមិនបានធ្វើអន្តរាគមន៍បញ្ឈប់ការសម្លាប់លើមូស្លីម១០នាក់ ពីហ្វូងពុទ្ធសាសនិកមួយក្រុម ដែលបង្កជាកុបកម្មទេ៕
No comments:
Post a Comment
yes