ស្វាយរៀងៈ បុគ្គលិក និងមន្រ្តីរាជការ ដែលបម្រើការងារ នៅសាលាក្រុងបាវិត បើចង់ប្រើកុំព្យូទ័រត្រូវទៅប្រើនៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយហេតុថា នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង មិនមានអគ្គិសនីប្រើ ប្រាស់នោះឡើយ រយៈពេល២ខែកន្លងមកនេះ ហើយអភិបាលស្តីទីក្រុងបាវិត លោក នេត សារ៉ុន មិនបានរវីរវល់ និងអើពើនោះឡើយ។
យោងតាមមន្រ្តីសាលាក្រុងបាវិតមួយរូប បានលួចបង្ហើបថា អគ្គិសនីនៅសាលាក្រុង បានដាច់អស់រយៈពេល២ ខែមកហើយ ដោយសារតែចោរលួចកាត់ខ្សែភ្លើង ប៉ុន្តែរហូតមកដល់ពេលនេះ អភិបាលស្តីទីមិនបានចាត់វិធាន ការតបណ្តាញភ្លើងឡើងវិញនោះឡើយ ដោយទុកឲ្យសាលាក្រុងគ្មានភ្លើងប្រើប្រាស់។
ក្រោយពីដឹងព័ត៌មាននេះ អ្នកកាសែតមួយចំនួន បានទៅយកព័ត៌មាននៅសាលាក្រុងបាវិតកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១២ ស្រាប់តែអភិបាលស្តីទីក្រុងបាវិត លោក នេត សារ៉ុន មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះ ជនណា ដែលបានផ្តល់ព័ត៌មាននេះ ទៅឲ្យអ្នកកាសែត។
លោក នេត សារ៉ុន ថែមទាំងផ្តល់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនទៅដល់នរណាគេ ដែលប្រាប់ថា នរណាម្នាក់ផ្តល់ ព័ត៌មាននេះ ទៅឲ្យអ្នកកាសែតនោះ។
មន្រ្តីសាលាក្រុងខាងលើ បានបន្តថា លោកអភិបាលស្តីទី បានឲ្យដឹងថា មូលហេតុដែលពុំទាន់មានការត បណ្តាញ អគ្គិសនីឡើងវិញ ដោយសារតែសាលាក្រុងពុំមានកញ្ចប់ថវិកាគ្រប់គ្រាន់ ហើយពុំទាន់អាចសុំការឧប ត្ថម្ភពីកាស៊ីណូនៅបាវិតនោះ។
No comments:
Post a Comment
yes