លោក កឹម សុខា និង លោក សម រង្ស៊ី ជួបជាមួយខ្មែរនៅកាណាដា
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាចលនាដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ និង
អ្នកស្រលាញ់ជាតិមាតុភូមិ ដើម្បីរំដោះប្រទេសកម្ពុជារបស់យើងពីកណ្តាប់ដៃអ្នកកាន់អំណាចផ្តាច់ការសព្វថ្ងៃ
។
បន្ទាប់ពីចលនាមួយនេះបានបង្កើតឡើងចេញជារូបរាងមក គឺមានការគាំទ្រពីសំណាក់ប្រជាពល
រដ្ឋយ៉ាងច្រើនគ្រប់ស្រទាប់វណ្ណៈ ព្រោះបេសកកម្មដែលគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិ មនុស្ស បានសម្រេចនៅពេលនេះគឺជាឆន្ទះរបស់ពួកគាត់ដែលចង់បានជាយូរណាស់មកហើយ ដែលពួកគាត់តែងតែស្រែកដង្ហើយ
ឲ្យអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាតិ មាតុភូមិ និងប្រជារាស្រ្ត ពិតបាកដកមកជួយពួកគាត់
ដែលពួកគាត់រស់នៅសព្វថ្ងៃប្រៀបបីដូចជារស់នៅក្នុងគុកឥតជញ្ជាំង
គ្មានសិទ្ធិក្នុងការទាមទារសេរីភាពរបស់ខ្លួន និងគ្មានសិទ្ធិហាស្តីអ្វីទាំងអស់
ក្រោមការតាមដាន និងត្រួតពិនិត្យគ្រប់ជំហ៊ានពីសំណាក់មនុស្សរបស់ពួកគេ ។
ដោយមើលឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋមកលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃបែបនេះនោះសូម្បីតែលោក
ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តី ក៏ធ្លាប់បានធ្វើការបន្ទោសបង្អាប់មកលើ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ផងដែរ ថាជាព្យុះក្នុងក្អម ដែលលោក ហ៊ុន សែន
ចង់លេងល្បែងប្រជាភិថុតិ បំបែកបំបាក់ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ
និងក្នុងចេតនាដើម្បីជាការគំរាបកំហែងផ្នែកអារម្ភមកលើប្រជាពលរដ្ឋដែលជាអ្នក គាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិមួយនេះផងដែរ ។
សូមជំរាបជូនថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើងដោយ គណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន
មិនបានដល់មួយខែផង ស្រាប់តែមានជនមិនស្គាល់មុខបានធ្វើលិខិតក្លែងក្លាយមួយច្បាប់បង្ហោះតាមប្រព័ន្ធអេឡិចត្រូនិចដែលហៅថា
Facebook ពីការសំដកខ្លួនចេញរបស់ លោក សម រង្ស៊ី ពីការបង្រួមបង្រួមរវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុង ចល នាប្រជាធិបតេយ្យសង្គ្រោះជាតិ ។
ដែលលិខិតអាណាមិកបង្ហោះក្នុងប្រព័ន្ធអេឡិចត្រូនិច Facebook ដោយជនអគតិខ្លាចពីសន្ទុះរបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានខ្លឹមសារ ថា « ជំរាបជូនឯកឧត្តម កឹម សុខា
ប្រធានគណបក្ស សិទ្ធិមនុស្ស ឯកឧត្តម ខ្ញុំ សម រង្ស៊ី ប្រធាន គណបក្ស សម រង្ស៊ី
សូមជំរាបជូនឯកឧត្តមថា ដោយស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃសម្តេចតេជោ
ហ៊ុន សែន ធានាបាននូវសុខសន្តិភាព ពេញបរិបូរណ៏
និងការអភិវឌ្ឍន៏រីកចំរើនស្ទើរគ្រប់វិស័យ ។ »
លិខិតអាណាមិក ដែលចេញដោយជនអគតិដដែលបានបន្តថា «
ម្យ៉ាងវិញទៀតដូចប្រកាសយ៉ាងច្បាស់របស់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា ( សម រង្ស៊ី ជាជនមានពិរុទ្ធភាពដែលត្រូវបានតុលាការក្នុងប្រទេសកម្ពុជា
ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ក្នុងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ
ហើយសិទ្ធិធ្វើនយោបាយក៏ត្រូវបានបញ្ចប់ជាស្ថាពរផងដែរ ។ ) »
លិខិតជនអគតិខាងលើបានបន្តថា «
ហេតុដូចនេះខ្ញុំមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ប្រគួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខទេ
។ ខ្ញុំពិតជាមានការសោកស្តាយ យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម
និងក្រុមការងាររបស់គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី
ក្នុងការជម្រុញឲ្យមានការបង្កើតគណបក្សថ្មី ។ ប៉ុន្តែដោយយោងលើស្ថានភាពជាក់ស្តែង
ខ្ញុំសូមការយោគយល់ពីឯកឧត្តម ក្នុងការបញ្ចប់គំរោងនៃការបង្កើតគណបក្ស
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ត្រឹមថ្ងៃនេះចុះ ដោយមូលហេតុពិតគឺខ្ញុំ សម រង្ស៊ី
មិន អាចឈរឈ្មោះជា បេក្ខជននាយករដ្ឋមន្រ្តី
ដូចអ្វីដែលគណបក្សរបស់យើងទាំងពីរបានធ្វើការ ប្រកាសផ្សព្វផ្សាយនោះឡើយ ។ »
សូមជំរាបជូនផងដែរថា លិខិតអាណាមិក ដែលជនអគតិបានបង្ហោះតាមរយៈប្រព័ន្ធអេឡិចត្រូ
និច Facebook នេះគឺបានចុះហត្ថលេខាដោយលោក សម រង្ស៊ី និងធ្វើនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២
នៅសហរដ្ឋអេមេរិក ។
ក្រុមអ្នកតាមដានស្ថានការនយោបាយបានលើកឡើងថា ជនអគតិដែលបានបង្ហោះលិខិតខ្លែងក្លាយខាងលើនេះ
ប្រហែលជាអ្នកដែលមិនបានតាមដានស្ថានការណ៏នយោបាយហើយមើលទៅ បានជាមិនដឹងថា
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បង្កើតគណបក្សឈ្មោះអ្វីបានជាគេយកឈ្មោះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មកដាក់ថានេះគឺជាឈ្មោះរបស់គណបក្ស ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
តាមពិតឈ្មោះគណបក្សថ្មី ដែលបង្កើតឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដែលលោក សម រង្ស៊ី និងលោក កឹម សុខា
បានធ្វើការប្រកាសដោយផ្ទាល់មាត់របស់លោក ។
ប្រតិកម្មទៅនិងការចេញលិខិតខ្លែងរបស់ជនអគតិខាងលើនេះលោក យឹម សុវណ្ណ ដែលជាអ្នក
នាំពាក្យរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានលើកឡើងថា « លិខិតនោះជាលិខិតខ្លែងកលាយ
ដែលរៀបចំឡើងដោយមនុស្សមួយក្រុម ដែលមិនសប្បាយចិត្តជាមួយនិងការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យ
។ លោក យឹម សុវណ្ណ បានបន្តថា អ្នកទាំងអស់នោះគឺប្រើប្រាស់នូវល្បិចកល ដ៏ខ្មៅកខ្វក់
ទុច្ចរឹត ហើយអ្នកទាំងអស់នោះដោយសារតែមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេចដើម្បីប្រជែងជាមួយនិង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅក្នុងក្រមខ័ណ្ឌនៃកិត្តិយស ។ ដូចនេះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ សូមបដិសេធទាំងស្រុង និងសូមថ្កោលទោសនូវជនទុច្ចរឹត
ទាំងអស់នោះ ។ »
ដោយឡែកលោក កឹម សុខា ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងកុំ ពុងតែបំបេញបេសកកម្មការងារនៅសហរដ្ឋអាមេរិកជាមួយលោក
សម រង្ស៊ី ប្រធានចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី១៣ ខែសីហា
បានចេញលិខិតរបស់លោកមួយច្បាប់ ដែលសុំ ធ្វើការបដិសេធចំពោះករណីខាងលើនេះ ។ លិខិតបដិសេធរបស់លោក
កឹម សុខា មានអត្ថន័យថា « ខ្ញុំ កឹម សុខា ប្រធានគណបកស្ស សិទ្ធិមនុស្ស
និងជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ សូបបដិសេធនូវលិខិតក្លែងបន្លំដោយជនខិលខូច
ឬក្រុមខិលខូច ដែលបានយកឈ្មោះខ្ញុំ ទៅបង្កាច់បង្ខូចក្នុងចេតនានយោបាយ ។ »
លិខិតបដិសេធរបស់លោក កឹម សុខា បានបន្តទៀតថា « ដូចខ្ញុំបានជំរាបជូន
បងប្អូនជនរួមជាតិ រួចហើយថា គណបក្ស សិទ្ធិមនុស្ស និងរួមគ្នាជាមួយគណបក្ស សម រង្ស៊ី
ដើម្បីបង្កើតគណបក្ស សង្គ្រោះជាតិ ។ ជនខិលខូច ឬក្រុមខិលខូចនោះមានការភ័យស្លន់ស្លោរ
ប្រើឧបាយកលញុះញុង់ បំបែកបំបាក់ដើម្បីកុំឲ្យខ្មែរយើងមានឯកភាពជាតិ និងសាមគ្គីជាតិ
បានដើម្បីងាយស្រួល ជិះជាន់និងត្រួតត្រា ។ »
នៅចុងបញ្ចប់លិខិតបដិសេធ របស់លោក កឹម សុខា លោកបានធ្វើការបញ្ជាក់ថា « ខ្ញុំ កឹម
សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
សូមប្តេជ្ញា សារជាថ្មីម្តងទៀត ចំពោះមុខមហាជនខ្មែរ ដែលតែងតែស្នើឲ្យខ្ញុំស្វែងរកការបង្រួបបង្រួមជាតិ
រវាងអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម ថាបេសកកម្មជាប្រវត្តិសាស្រ្តនេះ ខ្ញុំនឹងខិតខំសម្រេច
ធ្វើឲ្យបានដល់គោលដៅ ។ »
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ មានជំនឿលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ចុះថា ចលនាមួយនេះនឹងរឹងមាំ គ្មានការប្រះឆា ឬ
បែកបាក់ដូចអ្វីដែលជនអគតិបានក្លែងលិខិតរបស់ លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ឡើយ ។ ទាំងអស់នេះកាន់តែបង្ហាញឲ្យឃើញថា
ពួកជនអគតិទាំងនោះកំពុងតែខ្លាចពីប្រជាប្រិយភាពរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
កាន់តែខ្លាំងឡើងៗហើយ ៕
No comments:
Post a Comment
yes