អុប្រធាន និង ប្រធាន ចលនាប្រធាធិបតេយ្យសង្គ្រោះជាតិ
ដោយឈរលើស្មារតីស្រលាញ់ពលរដ្ឋ
និងជាតិមាតុភូមិ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ មនុស្ស បានរួមបញ្ចូលគ្នាជាសម្លេងតែមួយ
ដើម្បីចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ដើម្បីសង្គ្រោះពលរដ្ឋ
និងប្រទេសជាតិរបស់យើងពីគណបក្សកាន់អំណាចសព្វថ្ងៃ ដែលដឹកនាំប្រទេសតាមបែបផ្តាប់ការ
បក្ខពួកនិយម និងគ្រួសារនិយម ដែលធ្វើបាបរាស្រ្តឲ្យរងទុក្ខគ្មានពេលស្បើយ ។
ដោយឈរលើឆន្ទះតែមួយបែបនេះហើយ បន្ទាប់ពីការប្រជុំអស់រយៈពេលពីរថ្ងៃនៅប្រទេសហ្វីលីពីន
គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានបង្កើត
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចេញជារូបរាងភ្លៀមៗដើម្បីទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋដែរជាអ្នកគាំទ្រ
គណបក្សទាំងពីរ ទាំងក្នុងប្រទេស និងក្រៅប្រទេស ។
លោកស្រី មូរ សុខហួរ ដែលជាប្រធានលេខាធិការរដ្ឋាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាអ្នកគាំទ្រ
និង សកម្មជនរបស់ គណបក្សទាំងពីរបានមានប្រសាសន៏ឲ្យដឹងថា អ្វីដែលគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិ មនុស្ស
សម្រេចបាននៅពេលនេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស
លោកចង់បាន ព្រោះមិនចង់ឲ្យមានសម្លេងគណបក្សប្រឆាំងពីរដែលធ្វើឲ្យបែកសម្លេង និងមិនងាយអាចយកឈ្នះលើគណបក្សប្រជាជនរបស់លោក
ហ៊ុន សែន បាន ព្រោះគណបក្សប្រជាជន គេមានខ្នងបង្អែករបស់គេដែលជាឧបករណ៏នយោបាយគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលគេបានធ្វើប្រាស់ចាកពីឆន្ទះរបស់ប្រជាពលរដ្ឋ ដោយបានលួចបន្លំសន្លឹកឆ្នោត និង ផ្តល់ការពិបាកដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះ
និងទៅបោះឆ្នោត ដើម្បីជ្រើសរើសយកតំណាងរបស់ពួកគាត់ ដែលគេដឹងថាពលរដ្ឋទាំងនោះគឺជាអ្នកគាំទ្រគណប្រឆាំង
។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៏ទៀតថា
កម្លាំងអ្នកប្រជាធិបតេយ្យដែរចាប់ផ្តើមពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បន្ទាប់ពីបង្កើតបាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ហើយនោះនិងឆ្ពស់បន្តទៅបង្កើតគណបក្សថ្មីមួយទៀតគឺគណបក្ស សង្គ្រោះជាតិ ។ លោកស្រីថា
គណបក្ស សង្គ្រោះជាតិ ពិតតែមិនទាន់បានបង្កើតជាផ្លូវការ និងធ្វើពីធីសមាជ គណបក្សក្តី
ក៏ប៉ុន្តែយើងបានឃើញហើយថា គណបក្សមួយនេះមានមូលដ្ឋានគ្រឹះរួមជាស្រេច ទៅហើយ
ដូចជាយើងមានកម្លាំងនៅតាមមូលដ្ឋាន និងថ្នាក់ជាតិ ហើយគណបក្សថ្មីដែលបាន
បង្កើតឡើងដោយអ្នកប្រជាធិបតេយ្យនេះ នឹងទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ
និង យុត្តិធម៌ តាមស្តង់ដាអន្តរជាតិ មិនមែនតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល
មានក្បាលម៉ាស៊ីនជាមនុស្សរបស់គណបក្សប្រជាជន រហូតដល់ថ្នាក់ក្រោម
ដែលពួកគេខិតខំធ្វើយ៉ាងណាឲ្យគណបក្សប្រជាជន ឈ្នះតែឯង ឈ្នះជានិច្ច ឈ្នះជារហូតនោះ
ដោយមិនខ្ចីខ្វល់ពីការរិះគន់ជុំទិសនោះឡើយ ។
ជាមួយគ្នានោះលោកស្រី មូរ សុខហួរ ក៏បានមានប្រសាសន៏បញ្ជាក់បន្ថែមទៀតផងដែរថា
ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលធ្វើឲ្យយើងអាចទទួលយកបាន បន្ទាប់ពីមានការកែសម្រួល
ថ្នាក់ដឹកនាំស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយនោះ លុះត្រា
តែជាការបោះឆ្នោតមួយដែរអនុញ្ញាត្តិ និងផ្តល់នូវសិទ្ធិពេញលេញ
ជូនទៅដល់ប្រធាននៃគណបក្សប្រឆាំង ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសេរី
ដោយមិនមានការគាបសង្កត់តាម រយៈប្រព័ន្ធតុលាការ ដែលជាឧបករណ៏នយោបាយដូចសព្វថ្ងៃនេះ ។
លោកស្រី មូរ សុខហួរ បាន មានប្រសាសន៏ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទទួលស្គាល់ថាលោក
សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
មិនមែនជាទណ្ឌិតដូចជាការចោទប្រកាន់របស់តុលាការដ៏អយុត្តិធម៌ នៅស្រុកខ្មែរ
និងក្រុមគណបក្សប្រជាជនដែលបានលើកឡើងនោះទេ តែលោក សម រង្ស៊ី គឺជាអ្នកស្នេហាជាតិ
ការពារផលប្រយោជន៏របស់ជាតិ និងការពារបូរណភាពទឹកដីរបស់យើង ដែលបានទទួលរងនូវការរំលោភបំពានពីសំណាក់ប្រទេសជិតខាង
ជាពិសេសគឺយួនតែម្តង តាមរយៈការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរ ជាមួយនិងរដ្ឋាភិបាលយួនហាណូយ
។
លោកស្រី មូរ សុខហួរ ក៏បានបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស នៅមូលដ្ឋានចាប់ពីពេលនេះតទៅ គឺត្រូវតែធ្វើការរួមគ្នាតែមួយ
ព្រោះយើងជា សម្លេងតែមួយហើយ ដើម្បីបំរើដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ក៏ដូចជាកាពារផលប្រយោជន៏ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះផងដែរ ចំណែកឯនៅថ្នាក់លើវិញ
ក៏ដូចគ្នាផងដែរគឺត្រូវ តែបំពេញបេសកកម្មការងារនេះឲ្យបាន និងឲ្យមានប្រសិទ្ធភាពបំផុត
ដោយធ្វើយ៉ាងណាដើម្បីយើងពង្រឹងកម្លាំង តតាំងមួយទល់និងមួយ ជាមួយនិងគណបក្សប្រជាជន
ហើយដណ្តើមយកជោគជ័យឲ្យបាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។
លោកស្រី មូរ សុខហួរ ប្រធានអគ្គលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានមានប្រសាន៏ឲ្យដឹងទៀតថា បើគិតមកដល់ពេលនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានប្រសូត្រឡើងមិនបានមួយខែផង
តែសន្ទុះនៃការគាំទ្រមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលអ្នកគាំទ្រទាំងអស់នោះ
ក៏ជាអ្នកដែលមានប្រភពចេញមកពីគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃនេះផងដែរ
ទាំងសមាជិកនៅថ្នាក់ភូមិ-ឃុំ-ស្រុក-ខេត្ត-ខណ្ឌ័ និងរាជធានី ហើយជាមួយគ្នានោះក៏មានមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជន
និងឥស្សរជននយោបាយឆ្នើមៗមួយចំនួនទៀត បានសម្តែងការគាំទ្រ និងកោតសរសើរចំពោះគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលបាននាំគ្នាតស៊ូ ជំនះរាល់គ្រប់ឧបស័គ្គ
ហើយសម្រេចបានលទ្ធផលដ៏ជោគជ័យមួយនេះឡើង ។
លោកស្រីប្រធានអគ្គលេខាធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានមានប្រសាសន៏
អំពាវនាវជាថ្មីម្តងទៀត ដោយស្នើរឲ្យប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
អ្នកប្រជាធិបតេយ្យទាំងអស់ សូមរួបរួមគ្នានៅក្នុងជួរ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ព្រោះជាតិយើងកុំពុងតែលិចលង់ ជាតិយើងកុំពុងតែហិនហោច
ប្រទេសកម្ពុជាមានរបបដឹកនាំតាមរបៀបផ្តាច់ការ ដែលបំរើបរទេសឈ្លានពាន
ធ្វើឲ្យប្រទេសយើងបាត់បង់ទឹកដី និងត្រូវគេបង្ខិតព្រំដែនតាមតែអំពើចិត្ត ជាមួយគ្នានោះ
ជនអន្តោប្រវេសន៏ខុសច្បាប់កាន់តែច្រើនឡើងៗចូលមករស់នៅស្រុកខ្មែរ ដែលជាគ្រោះថ្នាក់ដ៏ធំមយយដល់អាយុជីវិតរបស់ប្រទេសជាតិយើង
។
ដូចនេះដើម្បីកុំឲ្យប្រទេសកម្ពុជារបស់យើង ធ្លាក់ចូលទៅក្នុងកណ្តាមដៃរបស់យួន
និងដើម្បីកុំឲ្យ ប្រទេសកម្ពុជាយើងក្លាយជាកម្ពុជាក្រោមទី២ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមជាមួយ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម
សុខាជាអនុប្រធាន រួមជាមួយនិងអ្នកនយោបាយជើងចាស់មួយចំនួនទៀតក៏ស្ថិតនៅក្នុងជូរ ចល
នាប្រជាធិបតេយ្យសង្គ្រោះជាតិ នេះផងដែរ ។
No comments:
Post a Comment
yes