លោក សម រង្ស៊ី ប្រធាន គណបក្ស សម រង្ស៊ី
និងជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
« ពូជជិនវង្ស គឺមិនស្លាប់នោះទេគ្រាន់តែកុំសត់បន្តិច » នេះគឺជាការលើកឡើងរបស់លោក
សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាប្រធាន គណបក្ស សង្គ្រោះជាតិ ទៅថ្ងៃខាងមុខផងដែរ
ដែលតែងតែធ្វើការជំរាបជូនដល់សកម្មជន សមាជិក-ថ្នាក់ដឹកនាំ
និងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី ។
អ្វីដែលជាការលើកឡើងរបស់លោក សម រង្ស៊ី គឺជាការពិតព្រោះពីមុនគណបក្ស សម រង្ស៊ី
និង រូបលោក សម រង្ស៊ី ផ្ទាល់គឺស្ថិតនៅក្នុងសភាពមួយដែលទទួលរងការវាយប្រហារ
ទាំងផ្នែកអារម្មណ៏ និងទង្វើជាក់ស្តែង របស់គណបក្សកាន់អំណាចសព្វថ្ងៃ ដែលខំប្រឹងរកគ្រប់វិធីដើម្បីបំផ្លាញ
គណបក្ស សម រង្ស៊ី និងបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ។
ការខិតខំប្រឹងប្រែងតស៊ូ និងអត់ធ្មត់របស់សកម្មជន និងថ្នាក់ដឹកនាំគណបក្ស សម
រង្ស៊ី ជាពិសេសគឺរូបលោក សម រង្ស៊ី
ផ្ទាល់តែម្តង បានធ្វើឲ្យគណបក្ស សម រង្ស៊ី ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងប្រទេស
និងក្រៅប្រទេសកាន់តែច្រើនឡើងៗ ជាពិសេសគឺកាលពីពេលកន្លងទៅថ្មីៗនេះ ការខិតខំប្រឹងប្រែងរបស់គណបក្ស
សម រង្ស៊ី ដែលមានរូបលោក សម រង្ស៊ី ជាប្រធាន បានទទួលនូវភាពជោគជ័យ
នៃការអំពាវនាវរបស់គណបក្ស សម រង្ស៊ី ដែលជាគោលជំហរឥតងាករ៉េ សុំឲ្យអ្នកប្រជាធិបតេយ្យ
ស្រលាញ់ជាតិ និងស្នេហាជាតិទាំងអស់ មកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី
ដើម្បីយើងធ្វើការរួមគ្នា បញ្ចប់អំណាចសព្វថ្ងៃ ដែលដឹក នាំប្រទេសតាមរបៀបផ្តាច់ការ ។
ជាលទ្ធផលនៃការខិតខំប្រឹងប្រែងនេះ បានធ្វើឲ្យគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានធ្វើការសម្រេចដឹកដៃគ្នាទៅប្រជុំនៅប្រទេសហ្វីលីពីន
ស្តីពីការចងសម្ព័ន្ធភាពគ្នា ហើយជាលទ្ធផលបន្ទាប់ពីការប្រជុំអស់រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស
បានសម្រេចធ្វើការប្រកាសជាផ្លូវការនូវការចងសម្ព័ន្ធភាពជាមួយគ្នា
ដោយជាជំហានដំបូងបានបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ហើយជាបន្តបន្ទាប់មកគណបក្សប្រជាធិបតេយ្យទាំងពីរនេះ
បានធ្វើការងាររួមគ្នាចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ ជំហ៊ានបន្តនិងបង្កើតគណបក្សថ្មីមួយដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខ
ហើយគណបក្សថ្មីដែល ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបង្កើត ដើម្បីប្រឡូកក្នុងឆាកនយោបាយរបស់ប្រទេសកម្ពុជា
មានឈ្មោះថាគណបក្ស សង្គ្រោះជាតិ ។
អ្វីដែលជាការគ្រោងទុករបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុង
ចលនាប្រជាធិ បតេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២
បានជួបប្រជុំជាមួយស្ថាបនិករបស់គណបក្ស សង្គ្រោះជាតិ ចំនួន៨០នាក់ ដែលនៅក្នុងការជួបប្រជុំស្ថាបនិករបស់គណបក្ស
សង្គ្រោះជាតិ ជាលើដំបូងនោះ ក៏មានការចូលរួមពីសំណាក់លោក សម រង្ស៊ី ដែលជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ពីប្រទេសបារាំងតាមរយៈ វីដេអូ ខន់ហ្វឺរ៉ុន ផងដែរ ។
សូមជំរាបជូនផងដែរថា នៅក្នុងឱកាសនៃការជួបប្រជុំរបស់ស្ថាបនិកគណបក្ស
សង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ចំនួន៨០នាក់នោះ
អង្គប្រជុំក៏បានសម្រេចបោះឆ្នោតជ្រើសរើសគណៈកម្មាធិការបណ្តោះអាសន្នចំនួន៧នាក់ផងដែរ
ដើម្បីដឹកនាំការងាររបស់គណបក្ស សង្គ្រោះជាតិ ដែលក្នុងនោះការបោះឆ្នោតបានសម្រេចជាឯកឆ្ឆ័នជ្រើសរើសលោក
សម រង្ស៊ី ជាប្រធាន និងលោក ប៉ុល ហំម ជាអនុប្រធានគណៈកម្មាធិការបណ្តោះអាសន្ន
រួមទាំងសមាជិក គណៈកម្មាធិការបណ្តោះអាសន្នចំនួន៥នាក់ផ្សេងទៀត ។
បន្តបន្ទាប់មកក្រុមការងាររបស់គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់គណៈកម្មាធិការ
បណ្តោះអាសន្នទាំង៧នាក់ បានធ្វើការងារសំខាន់ៗរបស់គណបក្សដោយបានចងក្រងជារចនា
សម្ធ័ន្ធរបស់គណបក្ស បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស រួមជាមួយនិងការបង្កើតក្រុមការងារពិសេស
ដើម្បីរៀបចំឯកសារដាក់ទៅក្រសួងមហាផ្ទៃ សុំបង្កើតគណបក្ស សង្គ្រោះជាតិ និងចុះបញ្ជីឈ្មោះគណបក្សជាផ្លូវការ
។
សូមជំរាបជូនផងដែរថា នៅបន្ទាប់ពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបង្កើតឡើង ក្រុម
ការងារនៃគណបក្សទាំងពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចុះទៅតាម
មូលដ្ឋានដើម្បីជំរាបជូននូវដំណឹងទាំងអស់នេះជូនទៅដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណកប្សទាំងពីរក៏ដូចជា
សមាជិក-សមាជិការ និងថ្នាក់ដឹកនាំនៅតាមបណ្តាភូមិ-ឃុំ-ស្រុក-ខេត្ត-ខណ្ឌ័
និងរាជធានីផងដែរ ដើម្បីឲ្យពួកគាត់បានជ្រាបជុំវិញការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី ជាមួយគណបក្ស សិទ្ធិមនុស្ស ។
ថ្លែងនៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋ និងសមាជិក-សមាជិការ
របស់គណបក្សទាំងពីរ លោក ស៊ុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី
បានមានប្រសាសន៏ថា «
ការរួមគ្នារវាងគណបក្សទាំងពីរនេះគឺដើម្បីប្រមូលផ្តុំនៃកម្លាំងអ្នកស្នេហាជាតិទាំងអស់
ដើម្បីយើងយកជ័យជំនះតាមការបោះឆ្នោតប្រជាធិបតេយ្យត្រឹមត្រូវ
មិនមែនជាការបោះឆ្នោតប្រជាធិប តេយ្យក្លែងក្លាយ បាត់ឈ្មោះប្រជាពលរដ្ឋ
លួចបន្លំសន្លឹកឆ្នោត និងការទិញដូរជាដើម ។
ជាមួយគ្នានោះរដ្ឋាភិបាលត្រូវតែហ៊ានបើកផ្លូវឲ្យលោក សម រង្ស៊ី
ចូលមកក្នុងប្រទេសដោយសេរី ដើម្បី
ធ្វើការប្រគួតប្រជែងគ្នាមួយទល់និងមួយដោយយុត្តិធម៌ ហើយការបោះឆ្នោតសំខាន់ណាស់ត្រូវតែ
ប្រព្រឹត្តទៅដោយយុត្តិធម៌ » ។
លោក សុន ឆ័យ បានបន្តទៀតថា « គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
រួបរួមគ្នាដើម្បីឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលសព្វថ្ងៃនេះចេញ
ផ្លាស់ប្តូរអ្នកដឹកនាំ ដែលគ្មានការទទួលខុសត្រូវ មិនចេះស្រលាញ់ជាតិ
និងប្រជារាស្រ្ត គិតតែពីសម្បទានដីសេដ្ឋកិច្ច គិតតែពីយកដីប្រជាពលរដ្ឋ ទៅឲ្យក្រុមហ៊ុនឯកជន
ឈ្មួញទុច្ចរឹត និងប្រព្រឹត្តតែអំពើពុករលួយ » ។
លោក សុន ឆ័យ ថ្លែងថា » ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស
សង្គ្រោះជាតិ និងធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យ
មានជីវភាពធូធា មានសិទ្ធិពេញលេញគ្រប់បែបយ៉ាងក្នុងការបញ្ចេញមតិយោបល់
និងឲ្យជាតិរបស់យើងមានឈ្មោះបោះសម្លេងនៅលើឆាកជាតិ អន្តរជាតិ
ដែលជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ ផ្តល់សិទ្ធិអំណាចជូនប្រជាពលរដ្ឋជាធំ » ។
ជាការពិតអ្វីដែលលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី
បានលើក ឡើងខាងលើនេះ គឺជាអ្វីដែលប្រជាពលរដ្ឋលោកចង់បានជាយូរមកហើយ ព្រោះប្រជាពលរដ្ឋ
លោកត្រូវការអ្នកដឹកនាំពិតប្រាដក ដែលស្រលាញ់ប្រទេសជាតិ និងពលរដ្ឋជាធំ ៕
No comments:
Post a Comment
yes