ស៊ូ ភីរិន្ទ អភិបាលខេត្តសៀមរាប
ការដឹកប្រេងសាំងគេចពន្ធគឺជារឿងរសើប ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ជាយូឆ្នាំណាស់មកហើយ
ដែលគេមិនឃើញមន្រ្តីមានសមត្ថកិច្ច ឬស្ថាប័នដែលពាក់ព័ន្ធ ចុះបង្ក្រាបករណីខាងលើនេះឲ្យមានប្រសិទ្ធភាពនោះឡើយ
។ ការនៅតែកើតមានករណីដដែលនេះ គឺបណ្តាលមកពីមន្រ្តីដែលមានសមត្ថកិច្ច និងក្រសួងដែលពាក់ព័ន្ធទាំងអស់នោះ
បានឃុំឃិតគ្នាប្រព្រឹត្តអំពើពុករលួយ មិនបានគិតពីផលប្រយោជន៏របស់ជាតិ
គឺគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនជាធំ ។
បើតាមសេចក្តីរាយការណ៏ពីខេត្តសៀមរាបមកបានឲ្យដឹងថា មានរថយន្តដឹកសាំងគេចពន្ធពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ដែលត្រូវបានគេដឹងថា រថយន្តដែលដឹកសាំងគេចពន្ធទាំងនេះ ត្រូវបាននាំចូលពីប្រទេសថៃមកជារៀងរាល់ថ្ងៃ
តាមច្រករបៀងនានារាប់លានលីត្រ តែពុំមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានធ្វើការបង្ក្រាបនោះទេ
សូម្បីតែលោក
ស៊ូ ភីរិន្ទ ដែលជាអភិបាលខេត្តសៀមរាប ព្រោះដោយសារតែគេដឹងថាប្រេងគេចពន្ធទាំងអស់នោះគឺជារបស់ឈ្មួញ ឡេង ហួរ ដែលមានខ្នងក្រាស់ជាបង្អែក
សូម្បីតែខ្លួនគេក៏មានឋានះជាឧកញ្ញ៉ាផងដែរ ។
ប្រភពខាងលើបានអោយដឹងទៀតថា ប្រេងគេចពន្ធដែលនាំចូលពីថៃមកនោះ មិនត្រូវបានធ្វើការត្រួតពិនិត្យទេ
ព្រោះសមត្ថកិច្ចទាំងអស់នោះបានស្គាល់រថយន្ត
ដឹកប្រេងរបស់មេឈ្មួញមានអំណាចរូបនោះរួចអស់ទៅហើយ គឺរង់ចាំតែលូកដៃយកលុយចែកគ្នាចាយតែប៉ុណ្ណោះ ដោយមិន ហ៊ានធ្វើអ្វីលើសពីនេះឡើយ ។ រីឯប្រេងគេចពន្ធដែលនាំចូលពីថៃមកនោះ ត្រូវបានយកមកស្តុកទុកនៅក្នុងស្រុកអន្លង់វែង
ដែលមានទីតាំងជាច្រើនកន្លែង រួចហើយមេឈ្មួញរូបនេះបានបញ្ជាឲ្យកូនចៅរបស់ខ្លួន ដឹកតាមរថយន្តយីឌុបកែច្នៃគ្របតង់ជិត
តាមផ្លូវលេខ៦៧ ចូលមកស្តុកទុកនៅខេត្តសៀមរាប ត្រង់ចំណុចស្រុកប្រាសាទបាគង រួចសាងដាក់រថយន្តសាំងក្រុមហ៊ុន ដឹកចែកចាយយ៉ាងសប្បាយដៃតាមបណ្តាស្ថានីយ៏ប្រេងឥន្ទនះនានាទូទាំងប្រទេស ។
ប្រភពបានបន្តថាមេឈ្មួញ ឡេង ហ៊ួរ បានរកស៊ីនាំប្រេងគេចពន្ធពីថៃមកខ្មែរយើងជាយូរឆ្នាំមកហើយ
តែពុំមានសមត្ថកិច្ចណាម្នាក់ធ្វើដឹងឮបង្ក្រាបនោះទេ ព្រោះលោក ឡេង ហ៊ួរ ចេះសែនព្រេនអោយមន្រ្តីជំនាញបានដិតដល់
ម្យ៉ាងវិញទៀតដោយសារតែខ្លួន លោកជាឧកញ៉ាស្រាប់ ហើយមានខ្នងក្រាសនៅពីក្រោយថែមទៀតផងនោះ ។ សេចក្តីរាយការណ៏បានបន្តរឲ្យដឹងទៀតថា រថយន្តដឹកប្រេងគេចពន្ធរបស់លោក
ឡេង ហ៊ួរ នេះគឺដឹកទាំងយយ់ដឹកទាំងថ្ងៃ ស្ទើរតែរលាយផ្លូវថ្នល់អសើទៅហើយ ក៏គ្មានអស់លោកអភិបាលខេត្ត ឬជំនាញណាឈឺក្បាលវិលមុខចុះចាប់ដែរ ដែលនេះជាហេតុបណ្តាលអោយគេសង្ស័យថា អភិបាលខេត្តសៀមរាបលោក
ស៊ូ ភីរិន្ទ ក៏ដូចជាអធិការខេត្តសៀមរាប មន្ត្រីគយ និងជំនាញដែលពាក់ព័ន្ធក្នុងខេត្តសៀមរាប
ទទួលបានលាភសក្ការៈ ពីលោក ឡេង ហ៊ួរ
ដែលហើយមើលទៅបានជាធ្វើព្រើងើយចំពោះ ករណីខាងលើនេះ ។
សូមជំរាបថាករណីខាងលើនេះបានទទួលរងនូវការរិះពីសំណាក់ប្រជាពលរដ្ឋផងដែរថា សកម្មភាពរកស៊ីនាំចូលផលិតផលនានាចូលមកកម្ពុជាដោយប្រើប្រាស់វិធីគេចពន្ធ មិនបង់ពន្ធជូនរដ្ឋ ឲ្យបានគ្រប់ចំនួននោះបានធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិអស់យ៉ាងច្រើន
ហើយប្រាក់ដែលជាតិបានបាត់បង់នោះត្រូវធ្លាក់ទៅលើដៃក្រុមពួកជនពុករលួយ ។
ដូនេះដើម្បីកុំឲ្យមានការរិះគន់ចំពោះបញ្ហានេះពីគ្រប់មជ្ឈដ្ឋាន
ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប និងខេត្តឧត្តមានជ័យ
មន្រ្តីថ្នាក់លើគួរតែចុះតាមដាន និងបើកការស៊ើប អង្កេតចំពោះករណីនេះជាបន្ទាន់
ជាពិសេសគឺលោក ប៉ែន ស៊ីម៉ន ត្រូវតែបើកប្រតិប័ត្តការនេះមុន គេជាជំហ៊ានដំបូង
ដើម្បីចាត់ការមន្រ្តីក្រោមឱវាទរបស់ខ្លួនដែលមិនធ្វើការចុះបង្ក្រាប
ចំពោះការនាំចូលប្រេសាំងគេចព័ន្ធពីថៃបែបនេះរបស់លោក ឡេង ហ៊ួរ ដែលមានឋានះជាឧកញ៉ានោះ ទុក ឲ្យបុគ្គលរូបនេះរកស៊ីប្រេងសាំងគេចព័ន្ធស្រេចតែអំពើចិត្តរបស់គេ
ហើយសុកចិត្តឱនក្បាលតត្រុកគ្រប់គ្នាចាំលូកដៃទទួលសំណូក
ប្រព្រឹត្តអំពើពុករលួយដែលជាការផ្តល់ដោយលោកឧញ៉ា ឡេង ហ៊ួរ
ដែលជាមេឈ្មួញដ៏ល្បីខាងរកស៊ីប្រេងសាំងគេចព័ន្ធនៅក្នុងខេត្តសៀមរាបនោះ ។
បន្ទាប់មកទៀតលោក ឱម យិនទៀង ដែលជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយក៏ត្រូវតែចុះធ្វើការងារនេះផងដែរ
ដើម្បីបោសសំអាតមន្រ្តីពុករលួយទាំងនោះដែលបានឃុំខិតជាមួយឈ្មួញខិលខូចរកស៊ីខុសច្បាប់
ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យនៅក្នុងខេត្ត ក៏ដូចជាសំញ៉ែញឲ្យ
ឃើញពីអំពើពុករលួយអាក្រក់របស់ខ្លួន និងក្រុមខ្លួនផងដែរ ។ ដូចនេះប្រសិនបើលោក ប៉ែន
ស៊ី ម៉ន និងលោក ឱម យិនទៀង រួមជាមួយមន្រ្តី និងស្ថាប័នមួយចំនួនទៀតមិនចាត់ការចំពោះករណីខាងលើនេះទេ
ប្រជាពលរដ្ឋនិងមិនមានជំនឿលើការគ្រប់គ្រង និងការដឹកនាំរបស់ស្ថាប័នរដ្ឋទាំងអស់ទាំងនោះឡើយ
។ ដើម្បីកុំឲ្យប្រទេសកម្ពុជាមានឈ្មោះជាប្រទេសដែលមានអំពើពុករលួយខ្លាំង
អ្នកដែលពាក់ព័ន្ធត្រូវតែមានឆន្ទះក្នុងការបង្ក្រាប និងលុបបំបាត់អំពើពុករលួយនេះឲ្យអស់នៅក្នុងប្រទេសកម្ពុជា
៕
No comments:
Post a Comment
yes