ពីធីចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើត ចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន
និងលោក កឹម សុខា ជាអនុប្រធាន កុំពុងតែបោះជំហ៊ានលយលឿនទៅមុខយ៉ាងខ្លាំង ដោយទទួលបានការ
គាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងនៅក្នុងស្រុក និងក្រៅស្រុក
ក៏ដូចជាថ្នាក់ដឹកនាំប្រទេស ប្រកាន់យករបបលិទ្ធិប្រជាធិបតេយ្យផងដែរ ដែលឥឡូវនេះលោក
សម រង្ស៊ី និងលោក កឹម សុខា កំពុងតែជាប់បំបេញបេសកកម្មការងារនៅលើទឹកដីសហរដ្ឋអាមេរិក
។
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលឆ្ពស់ទៅបង្កើត
គណបក្សថ្មីដែលមានឈ្មោះ គណបក្ស សង្គ្រោះជាតិ ថា នៅក្នុងកាលៈទេសៈនេះនយោបាយនៅក្នុងប្រទេសកម្ពុជា
កុំពុងតែមានការផ្លាស់ប្តូរដ៏ធំ ដូចអ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្សបានធ្វើគឺនៅក្នុងជំហរស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា
ពិសេសគឺការយកជ័យជំនះលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ។
លោក សម រង្ស៊ី បានមានប្រសាសន៏បន្តរទៀតថា គណបក្សសម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស
បានព្យាយាមរកផ្លូវដើម្បីរួមបញ្ចូលគ្នាជាកម្លាំងប្រជាធិបតេយ្យតែមួយ ដើម្បីធ្វើការប្រកួតប្រជែង
ជាមួយនឹងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ដែលបង្កើតឡើងដោយយួន ដែលបានកាន់អំណាច និងគ្រប់គ្រងប្រទេសអស់ជាច្រើនឆ្នាំមកហើយនោះ
។ លោក សម រង្ស៊ី បានថ្លែងទៀតថា
នៅប្រទេសកម្ពុជាពេលនេះមានតែគណបក្សពីរប៉ុណ្ណោះ ដែលជាគូរប្រគួតដ៏សាកសម្យ គឺគណបក្សដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ
ទល់ជាមួយគណបក្សកាន់អំណាចសព្វថ្ងៃ ។
លោក សម រង្ស៊ី បានថ្លែងបន្តទៀតថា ឥឡូវនេះពេលវេលាដែលបងប្អូនបានទន្ទឹងរងចាំជាយូរមកនោះបានមកដល់ហើយ
ដែលពេលនេះបន្ទាប់ពីការចរចាររវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ទទួលបានជោគជ័យកាលពីពេលកន្លងទៅនៅប្រទេសហ្វីលីពីន គឺគណបក្ស ទាំងពីរបានសម្រេចបង្កើតចលនាមួយដែលមានឈ្មោះថា
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងឆ្ពស់ទៅបង្កើតគណបក្សថ្មី មួយទៀត ដែលមានឈ្មោះថា
គណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ខាងមុខ ដើម្បីផ្លាស់ប្តូរមុខមាត់ថ្មីជូនពលរដ្ឋកម្ពុជា
និងធ្វើការសង្គ្រោះជាតិ របស់យើងចេញពីកណ្តាប់ដៃជនផ្តាច់ការសព្វថ្ងៃ ។
លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានដើរមកដល់ផ្លូវជោគជ័យហើយ ហើយកម្លាំងប្រជាធិបតេយ្យតែមួយដែលតទល់ជាមួយនិងគណបក្សប្រជាជន
លោកសង្ឃឹមថា គណបក្សប្រជាជន គឺមិនអាចយកឈ្នះអ្នកប្រជាធិបតេយ្យ និងស្នេហាជាតិបានឡើយ
របបដែលធ្វើបាបរាស្រ្តសព្វថ្ងៃនេះ និងបរាជ័យជាក់ជាពុំខាននៅពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ
។
លោក សម រង្ស៊ី ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិទៀតថា គណបក្សថ្មីដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ
ដែលបានបង្កើតឡើងរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
យកយុត្តិសាស្រ្តការផ្លាស់ប្តូរ ការគ្រប់គ្រងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយអហិង្សា
ហើយការបោះឆ្នោតគឺត្រូវតែសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងអាចទទួលយកបាន
មិនមែនការបោះឆ្នោត ដែលគណបក្សកាន់អំណាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងដូចជាសព្វថ្ងៃនោះឡើយ
។
ចំណែកឯលោក កឹម សុខា ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស
សង្គ្រោះជាតិ ក៏បានមានប្រសាសន៏ ទៅកាន់ប្រជាពលរដ្ឋដែរជាអ្នកគាំទ្រឲ្យដឹងផងដែរថា
ប្រទេសកម្ពុជាចាំបាច់ណាស់ត្រូវតែផ្លាស់ប្តួរអ្នកដឹកនាំបច្ចុប្បន្ន ហើយជាមួយគ្នានោះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បាននឹងកំពុងតែទាមទារឲ្យអន្តរជាតិ អន្តរាគមន៏ធ្វើយ៉ាងណា
ដើម្បី ឲ្យមានការផ្លាស់ប្តូរគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតដែលជាក្បាលម៉ាស៊ីន
ដើម្បីឲ្យស្ថាប័នមួយនេះមានលក្ខណៈឯករាជ្យ ពេលនោះហើយដែលយើងនឹងទទួលបានជ័យជំនះ ។
លោក កឹម សុខា បានមានប្រសាសន៏បន្តទៀតថា បន្ទាប់មកទៀតគឺយើងនឹងស្វែងរកអន្តរាគមន៏
ដើម្បីឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រកម្ពុជាវិញឲ្យបានឆាប់
ដើម្បីចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតដោយផ្ទាល់នៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ខាង
មុខនេះ ដើម្បីបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា ។
ចំណែកឯមន្រ្តីអង្គការសង្គមស៊ីវិលបានលើកឡើងថា បើយោងតាមស្ថានការណ៏របស់ប្រទេសកម្ពុជាបច្ចុប្បន្ន
ការឈឺចាប់របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ដោយការរងគ្រោះពីការបណ្តេញចេញពីដីធ្លី
ផ្ទះសម្បែង បន្តកើតមានឥតឈប់ឈរ នឹងធ្វើឲ្យប្រជាពលរដ្ឋលែងគាំទ្រ
គណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន ព្រោះពួកគាត់ឆ្អែតឆ្អន់និងទង្វើដែលគណបក្សប្រជាជន
បានធ្វើមកលើពួកកាត់អស់រយៈពេលជិត៣០មកនេះ និងលែងចាញ់បោកល្បែងប្រជាភិថុតិរបស់
គណបក្សប្រជាជនទៀតហើយ ។
No comments:
Post a Comment
yes