លោក ចាន់ សុវ៉េត ក្នុងពេលចុះទៅអង្កេតតំបន់ជម្លោះដីធ្លី ក្នុងស្រុកឆ្លូង ខេត្តក្រចេះ
ភ្នំពេញៈ សមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យដឹងថាចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានឯកភាពតាមសំណើសុំពន្យាពេលចូលបំភ្លឺរឿងក្តីរបស់លោក ចាន់ សុវ៉េត ទាក់ទិននឹងបទផ្តល់មធ្យោយបាយដល់ជនជាប់ចោទនៃជម្លោះដីធ្លីនៅខេត្តក្រចេះ ប៉ុន្តែមិនទាន់កំណត់ថ្ងៃជាថ្មី។
លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យដឹងនៅថ្ងៃនេះថា ចៅក្រម ឆែ វីរៈ បានទាក់ទងប្រាប់មេធាវី ថាលោកបានយល់ព្រមតាមការស្នើសុំពន្យាពេល ចូលបំភ្លឹដោយសារលោក ចាន់ សុវ៉េត អាយុ៤៤ឆ្នាំ អ្នកស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក កំពុងជាប់បំពេញកម្មសិក្សានៅក្រៅប្រទេស។
No comments:
Post a Comment
yes