សកម្មភាពដែលសមត្ថកិច្ច ចុះចាប់ប្រេងម្រះព្រៅ កន្លងទៅ
ពោធិ៍សាត់ៈកម្លាំងនគរបាលខេត្តពោធិ៍សាត់និងក្រសួងមហាផ្ទៃជាង២០នាក់ បានឆ្មក់ចាប់ប្រេងម្រះព្រៅចំណុះជិត៤ពាន់លីត្រនិងធ្វើការឃាត់ខ្លួនបុរសជនជាតិខ្មែរដើមកំណើតវៀតណាមអាយុ២៩ឆ្នាំម្នាក់កាលពីព្រឹកថ្ងៃពុធនៅភូមិក្រាំងរវៀងឃុំអន្លង់រាបស្រុកវាលវែង។
លោកសំ ស៊ឹមអូនអធិការនគរបាលស្តីទីស្រុកវាលវែងបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បត្តិ៍ថាកម្លាំង នគរបាល២៦នាក់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់និងពីក្រសួងមហាផ្ទៃបានសហការណ៍គ្នាឆ្មក់ចូលទីតាំងស្តុកប្រេងម្រះព្រៅមួយកន្លែងកាលពីវេលា ម៉ោង៦និង៣០នាទីព្រឹកថ្ងៃពុធហើយបានរឹបអូសប្រេងម្រះព្រៅចំនួន១១៤ប៊ីដុងស្មើនឹង៣៩០០គីឡូក្រាមនិងបានឃាត់ខ្លួនបុរសជនជាតិខ្មែរដើមកំណើតវៀតណាមម្នាក់ឈ្មោះកែវធូអាយុ២៩ឆ្នាំ។
លោកសំស៊ឹមអូនបានបញ្ជាក់ថា “កន្លែងស្តុកនោះជាផ្ទះចាស់មួយដែលគ្មានមនុស្សនៅ ហើយជនដែលត្រូវចាប់ខ្លួនជាមុខសញ្ញាចាស់ ដែលប៉ូលីសបានស៊ើបអង្កេតជាយូរមកហើយ»។
No comments:
Post a Comment
yes