សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កុំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ ប្រជាពលរដ្ឋទូទៅ នឹងអ្នកនយោបាយពីគ្រប់គណបក្ស


ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជួបជាមួយអ្នកគាំទ្រ

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលកើតចេញពីកម្លាំងមហាសាមគ្គីរបស់អ្នកប្រជាធិប​តេយ្យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ កំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ និងអ្នកនយោបាយពីគ្រប់គណបក្ស ។

បើយោងតាមរបាយការណ៏របស់ប្រធានអគ្គលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ ធ្លាប់បានប្រកាសឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើន រួមជាមួយនិង ឥស្សរជននយោបាយជាន់ខ្ពស់ពីគ្រប់គណបក្សបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះចលនាមួយនេះ ព្រោះដោយសារតែពួកគាត់យល់ឃើញថាមានតែ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទេ ដែលអាចរំដោះពួកគាត់ និងប្រទេសជាតិ ឲ្យរួចចាក់ផុតពីការគ្រប់គ្រងអំណាចដែលដឹកនាំប្រ ទេសតាមរបៀបផ្តាច់ការនាពេលបច្ចុប្បន្ននៅកម្ពុជា ។


ជាមួយគ្នានោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ លោក ម់ៅ រតនា អតីតប្រធានក្រុមការងារ បោះឆ្នោតខេត្តកំពត និងជាអតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្ស នរោត្តម រណឬទ្ធិ បានធ្វើលិខិតមួយច្បាប់ជូនលោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិ ដោយ​សុំចូលរួមជាមួយ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។

លិខិតរបស់លោក ម៉ៅ រតនា អតីតប្រធានក្រុមការងារបោះឆ្នោតខេត្តកំពត និងជាអតីត​សមា​ជិក​គណៈកម្មាធិការនាយកនៃគណបក្ស នរោត្តម រណឬទ្ធិ មានខ្លឹមសារថា « ខ្ញុំបាទឈ្មោះ ម៉ៅ រតនា តំណាងឲ្យសមាជិក-សមាជិការអតីតគណបក្ស នរោត្តម រណឬទ្ធិ ខេត្តកំពត សុំស្ម័គ្រចិត្តចូល​រួម​កំលាំងការគាំទ្រក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ » ។

លិខិតរបស់លោក ម៉ៅ រតនា បានបន្តថា « ដោយយើងខ្ញុំទាំងអស់គ្នាយល់ឃើញថា ចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិ ដែលជាកំលាំងការបង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកស្រលាញ់លទ្ធិប្រ ជាធិបតេយ្យ បានធ្វើឲ្យយើងខ្ញុំមានមោទនភាព ចំពោះ ចលនាប្រជាធិបតេយ្យដង្គ្រោះជាតិ ដែល បានបង្កើតឡើងរវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស នៅទីក្រុងម៉ានីឡា ប្រទេស ហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ក្នុងគោលបំណងដើម្បីប្រមូលផ្តុំ និងពូតជ្រុំ អ្នក ប្រជាធិបតេយ្យ ដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតសកលឆ្នាំ២០១៣ ។ ខ្ញុំបាទយល់ឃើញថា មានតែ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ តែមួយគត់ ដែលអាចជួយស្រោចស្រង់ប្រទេសជាតិ​បាន » ។

ចំណែកឯលោកស្រី មូរ សុខហួរ ប្រធានអគ្គលេខាធិការរដ្ឋានរបស់ ចលនាប្រជាធិបតេ​យ្យ​សង្គ្រោះជាតិ បានមានប្រសាសន៏ដោយអបអរសាទរថា« តាងនាមឲ្យលោក សម រង្ស៊ី ប្រធាន ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន ក៏ដូចជាបងប្អូនខ្មែរ​អ្នក​ស្នេ​ហាជាតិទាំងអស់ លោកស្រីសូមអគុណយ៉ាងខ្លាំងដល់អតីតសមាជិក-សមាជិការ របស់​គណ​បក្ស នរោត្តម​ រណឬទ្ធិ ដែលបានរួមកម្លាំង រួមគំនិត រួមស្មារតី រួមសម្បជញ្ញៈ ជាមួយនិង​យើង​ទាំង​អស់គ្នា នេះសបញ្ជាក់ឲ្យឃើញថា នៅពេលដែលគណបក្ស សង្គ្រោះជាតិ កំពុងតែឈាន​ទៅ​ចុះ​ឈ្មោះជាផ្លូវការ កម្លាំងអ្នកប្រជាធិបតេយ្យ កម្លាំងអ្នកស្នេ​ហាជាតិ បានមករួមគ្នាជុំវិញ ចលនា​ប្រជា​ធិបតេយ្យសង្គ្រោះ​ជាតិ ។ លោកស្រីបន្តថា សម្លេងទាំងអស់នេះហើយដែលនឹងនាំយើងជា​ខ្មែរ អ្នកស្រលាញ់ជាតិ ស្នេហាជាតិ សង្គ្រោះជាតិ ដើម្បីរក្សាទឹកដីអង្គរ ដែលជាសេចក្តីប្រាថ្នានៃ​ខ្មែរទាំងអស់គ្នា » ។

លោកស្រីប្រធានអគ្គលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានថ្លែងទៀតថា « ការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ មិនត្រឹមតែនៅក្នុងប្រទេសទេ សូម្បីតែនៅឯនាយ សមុទ្រ ក៏សម្លេង និងកម្លាំងអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ កំពុងតែចូលរួមយ៉ាងសកម្មជា មួយនិងគណបក្ស សង្គ្រោះជាតិ » ។

លោកស្រី មូរ សុខ ហួរ បានបន្តថា « ដូចអ្វីដែលលោកស្រី បានមានប្រសាសន៏នៅពេលចាប់​ផ្តើមនូវ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោកស្រីបានប្រកាសហើយថា គឺមានទាំងលិខិត និងមានទាំងសំណើរជាក់លាក់សុំចូលរួមជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ លោកស្រីថា​ ឥឡូវទាំងលិខិតទាំងម្ចាស់ខ្លួន  ក៏ដូចជាប្រជាពលរដ្ឋដ៏ទៃទៀតបានបង្ហាញខ្លួន​ដោយបញ្ជាក់ថាពួកគាត់ច្បាស់ និងពិតណាស់ នូវជំហររបស់ពួកគាត់ក្នុងការចូលរួមជាមួយនិង អ្នកប្រជាធិបតេយ្យនៅក្នុងកម្លាំងនៃគណបក្ស សង្គ្រោះជាតិ ។

សូមជំរាបជូនផងដែរថា នៅថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១២នេះ គណបក្ស សង្គ្រោះជាតិ នឹង​
ទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសិទ្ធិពេញលិញនៅក្នុងការចូលរួមបោះឆ្នោតថ្នាក់ ជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។ បន្ទាប់មកនៅថ្ងៃដដែល វេលាម៉ោង១:០០ រសៀល ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងធ្វើសន្និសីទសារព័ត៌មានស្តីពី « ការបង្កើតគណ​បក្ស សង្គ្រោះជាតិ » នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ ផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គួរជំរាបជូនថា បើយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែល​បាន​អនុម័តដាក់ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​១៩៩៧ ត្រង់​ជំពូក​ទី​២ និយាយ​ពី​ការបង្កើត​គណបក្ស​នយោបាយ បានបង្ហាញថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​យ៉ាងតិច៨០នាក់ ដែល​មាន​អាយុ​យ៉ាងតិច១៨ឆ្នាំ ហើយ​ដែល​មាន​ទីលំនៅ​ជា​អចិន្ត្រៃយនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​ផ្តើម​បង្កើត​គណបក្ស​នយោបាយ​មួយ​បាន ដោយ​គ្រាន់តែ​ជូនដំណឹង​ជា​លាយ​លក្ខ​ណអក្សរទៅ​ក្រសួង​មហាផ្ទៃ​  ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណអក្សរថា បាន​ទទួលការជូនដំណឹងនេះ យ៉ាងតិច១៥ថ្ងៃក្រោយការទទួលពាក្យស្នើសុំ ។ បើហួសការកំណត់១៥ថ្ងៃ ត្រូវចាត់ទុកថាបានទទួលការជូនដំណឹងនេះ  

ចំណែក​ជំពូក​ទី​៥ និយាយ​ពី​ការចុះបញ្ជី​គណបក្សនយោបាយ បាន​កំណត់​ថា គណបក្សនយោបាយ ត្រូវ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ ដោយ​ត្រូវមាន​សមាជិក​យ៉ាងតិច៤០០០នាក់ មកពី​បណ្តា​ខេត្ត ក្រុង​មួយចំនួន ​។ សមាជិក​នោះ មាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ មាន​អាសយដ្ឋាន និង​ស្នាម​មេដៃ ដោយ​មាន​បញ្ជាក់​លេខប័ណ្ណសមាជិក​គណបក្ស និង​កាលបរិច្ឆេទ​នៃ​ការចូល​សមាជិកភាព​គ​ណ​បក្សនយោបាយ ​៕

No comments:

Post a Comment

yes