នាងស៊ុន ស្រីពេជ្រ
រាជធានីភ្នំពេញ ៖ តំណក់ឈាមស្នងសិល្បៈរបស់តារាកំប្លែងនាយសង់ ស៊ីស គឺកញ្ញាស៊ុន ស្រីពេជ្រ បានពើបប្រទះនូវរឿងរ៉ាវស្នេហាខកបំណងជាមួយបុរសម្នាក់ ដែលមានអាយុ៣០ប្លាយឆ្នាំ ក្រោយពីបុរសរូបនេះមិនអាចទន្ទឹងរង់ចាំចម្លើយថា OK ពីតារាចម្រៀងដ៏តូចច្រឡឹងនេះបាន ។
នេះចាត់ទុកថា ជាការបរាជ័យក្នុងជីវិតស្នេហាជាលើកដំបូងរបស់នាងស៊ុន ស្រីពេជ្រ ដែលខុសស្រឡះពីដំណើរលើវិថីសិល្បៈរបស់នាងដែលកំពុងតែបោះពួយយ៉ាងរលូន ដោយក្រសោបបានភាពល្បីល្បាញក្នុងទ្រនំហង្សមាសនោះ ។ទោះជាយ៉ាងណា តារាចម្រៀងដែលល្បីល្បាញក្រោយក្តោបក្តាប់បទចម្រៀងផ្សព្វផ្សាយវិស័យទេសចរណ៍រូបនេះ នៅតែអះអាងថា នាងមិនមានការសោកស្តាយចំពោះស្នេហានេះប៉ុន្មានឡើយ ព្រោះនាងយល់ថា ទាំងនេះ គឺជានិស្ស័យបើយើងជាគូប្រាកដជាបានជួបគ្នា តែនេះប្រហែលជាយើងមិនមែនជាគូ ទើបព្រាត់ប្រាស់គ្នាយ៉ាងដូច្នេះ ។
ជួបសម្ភាសន៍ជាមួយកោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២១ សីហា ២០១២នេះ ម្ចាស់បទចម្រៀងរមណីយដ្ឋានតាតៃរូបនេះបានអះអាងថា តាមពិតរឿងរ៉ាវស្នេហាគឺ នាងមិនចង់បញ្ចេញឱ្យគេដឹងឡើយ តែដោយសាររឿងរ៉ាវទាំងនេះមានការជជែកសួរខ្លាំងពីអ្នកសារព័ត៌មាននោះ ទើបនាងយល់ព្រមបង្ហើបរឿងនេះតែម្តងទៅ ។ នាងបញ្ជាក់ថា កន្លងមកនាងពិតជាបានជំពាក់ស្នេហ៍ជាមួយបុរសម្នាក់មែន ដែលបុរសរូបនោះមានមុខងារជាមន្ត្រីរាជការម្នាក់ ហើយបានតាមស្រឡាញ់នាងអស់រយៈពេលជាង២ឆ្នាំ ។
នាងបញ្ជាក់ថា «គាត់ស្រឡាញ់នាងខ្ញុំយូរដែរហើយ តែនាងខ្ញុំបានប្រាប់ទៅគាត់ថា ត្រូវរង់ចាំរយៈពេល៤ឆ្នាំទៀត ព្រោះនាងខ្ញុំយល់ថា ការសិក្សាមិនទាន់ចប់ ទើបមិនអាចរៀបការនាពេលនេះបាន ។ បន្ទាប់ពីនោះមកគាត់មិនដែលបានទាក់ទងមកនាងខ្ញុំ និងក្រុមគ្រួសារទេ ហើយរហូតមកដល់ពេលនេះ អ្វីៗវាបានបញ្ចប់ដោយសារគាត់បានរៀបការជាមួយនារីម្នាក់ផ្សេងបាត់ទៅហើយ ដោយគាត់មិនអាចរង់ចាំនាងខ្ញុំឡើយ ព្រោះជីដូនរបស់គាត់កាន់តែចាស់ និងមានជំងឺ ហេតុនេះជីដូនគាត់បានបង្ខំឱ្យគាត់យកប្រពន្ធឆាប់ៗ ព្រោះគាត់ចង់បានចៅ ។

No comments:
Post a Comment
yes