សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 25, 2012

តៃវ៉ាន់​ជម្លៀស​មនុស្ស​ជាង ៣ ពាន់​នាក់​មុន​ព្យុះ ថេម​ប៊ីន មកដល់

ប្រជាជនតៃវ៉ាន់កំពុងត្រូវបានជម្លៀស

តៃវ៉ាន់៖ តៃវ៉ាន់​បាន​ធ្វើការ​ជម្លៀស​មនុស្ស​ប្រមាណ ៣,០០០ នាក់​កាលពី​ថ្ងៃ ព្រហស្បតិ៍ មុន​ព្យុះ​ទី​ហ្វុង ថេម​ប៊ីន មកដល់​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា​នឹង​អាច​មាន​គ្រោះ​មហន្តរាយ​ដ៏​ធំ​កើតឡើង​ដូច​ ទៅ​នឹង​កាលពី ៣ ឆ្នាំមុន ។ ទាហាន​ប្រហែល ៥០,០០០ នាក់​បាន​ដាក់​ត្រៀម​ នៅ​លើ​កោះ​ ដែល​ជា​កន្លែង​មនុស្ស ៦០០ នាក់​ស្លាប់​កាលពី​ខែ សីហា ឆ្នាំ ២០០៩ ដោយសារ​ព្យុះ មូរ៉ា​កុត ។ អ្នកនាំពាក្យ​ក្រសួង​ការពារ លោក ដេវីដ ឡូ ប្រាប់ AFP ថា «មនុស្ស​ដែល​ ត្រូវ​បាន​គេ​ជម្លៀស​ទាំង​នោះ​គឺជា​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ទាបៗ ហើយ​ងាយស្រួល​នឹង​ទទួលរង​នូវ​ការ​បាក់​ដី​សង្កត់​»។ មជ្ឈមណ្ឌល​ប្រតិបត្តិការ​បន្ទាន់ និយាយ​ថា មនុស្ស​សរុប ៣,៤០០ នាក់​ដែល​សឹងតែ​ពាក់​កណ្ដាល​នៃ​ពួកគេ​គឺ​មកពី​តំបន់ ហួរ​លៀន ភាគ​ខាងកើត កោះ តៃវ៉ាន់ បាន​រើ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ពេល​ល្ងាច ។
កម្មករ​នេសាទ​ជនជាតិ​ចិន​ប្រមាណ​ជាង ១,៨០០ នាក់​ដែល​ធ្វើការ​ នៅ​លើ​ទូក​នេសាទ តៃវ៉ាន់ ត្រូវ​បាន​ស្នើ​ឲ្យ​រក​កន្លែង​សុវត្ថិភាព​ នៅ​តាម​ឆ្នេរសមុទ្រ ។ ការិយាល័យ​អាកាសធាតុ តៃវ៉ាន់ បាន​ព្រមាន​ថា ព្យុះ​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​ការ​ហូរ​ច្រោះ​ដី​ភក់ ។ លើស​ពី​នេះ ជើង​ហោះហើរ​ក្នុងស្រុក​សរុប ១០៣ និង​អន្តរជាតិ​ចំនួន ១៣ ត្រូវ​បាន​លុបចោល​ចំណែក​ឯ​ការ​ដឹក​ទំនិញ​តាម​ផ្លូវទឹក​ ត្រូវ​បាន​ផ្អាក ៕

No comments:

Post a Comment

yes