សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 25, 2012

ខ្សឹបដាក់ ត្រចៀកៈ មន្ត្រីក្រសួង ការងារទៅដោះ ស្រាយវិវាទ ជូនកម្មករ អង្គុយលេង ហ្វេសប៊ុក

www.dap-news.com
www.dap-news.com

ភ្នំពេញៈ អ្នកចូលរួមសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំដោះស្រាយ វិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ ខូសមូ កាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ បានលួចខ្សឹបប្រាប់នាយខ្វែក យើងឲ្យដឹងថា ការប្រជុំដោះស្រាយ បានអីចេញលទ្ធផល បើមន្ត្រីរបស់ក្រសួង ការងារទៅប្រជុំដោះស្រាយ បណ្តើរ អង្គុយ លេងហ្វេសប៊ុកមើលរូបស្រីស្អាតបណ្តើរនោះ។
អ្នកលួចខ្សឹបដែរបានទាំងលួចថតរូបមន្ត្រីក្រសួងការងារអង្គុយលេងហ្វេសប៊ុក មើលរូបស្រីស្អាតពេល កំពុងអង្គុយប្រជុំដោះស្រាយការងារបានទុកជាភស្តុតាងថែមទៀតនោះបានខ្សឹបបន្តថា បើមន្ត្រីរដ្ឋាភិបាល ធ្វើតែបែបនេះ តើឲ្យកម្មករទុកចិត្តម៉េចបានទៅ បើខ្លួនឯងក្នុងនាមតំណាងមន្ត្រី រដ្ឋាភិបាល ជាភ្នែក ជាច្រមុះ របស់រដ្ឋមន្ត្រីចុះទៅដោះស្រាយមិនយកចិត្តទុកដាក់និងការងារ ស្តាប់ការបកស្រាយរវាងគូវិវាទ ដើម្បីរកដំណោះ ស្រាយប្រកបដោយយុត្តិធម៌បែរជាអង្គុយលេងហ្វេសប៊ុក មើលរូបស្រីស្អាតបែបនេះអញ្ចឹងតើបាន រកដំណោះ ស្រាយមិនឃើញសោះ។

មន្រ្តីធុនៗនេះគួរលោករដ្ឋមន្ត្រី វង សូត្រ ជួយពិនិត្យមើលផង តើគួរដាក់វិន័យឬក៏ផ្តល់ ប័ណ្ណសរសើរ បំពាក់មេដាយការងារជូន៕

No comments:

Post a Comment

yes