ក្រុងឡុងដ៍ៈ តម្លៃមាសនៅតែបន្តឡើងថ្លៃ៥ថ្ងៃជាប់ៗគ្នា នៅទីក្រុងឡុងដ៍ ដែលបានឈានដល់កម្រិតខ្ពស់រយៈពេលបីសប្តាហ៍ ខណៈការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក ធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងការទិញមាស។
ដុល្លារធ្លាក់ចុះបើធៀបនឹងអឺរ៉ូ មុនពេលនាយករដ្ឋមន្រ្តី លុចសំបួ លោក Jean-Claude Juncker ធ្វើទស្សនកិច្ចប្រទេសក្រិកនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីសំណើដែលសុំឲ្យមានការបន្តបន្ថែមនូវកម្មវិធីកែសម្រួលសារពើពន្ធ។
ក្រុមហ៊ុន Lonmin Plc បានឲ្យដឹងថា ៣៣ភាគរយនៃកម្មករនៅ Marikana នៅអាហ្វ្រិកខាងត្បូង ដែលជាប្រទេសផលិតប្លាទីនធំបំផុត បានត្រឡប់ចូលធ្វើការវិញហើយកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីការប៉ះទង្គិចជាមួយនគរបាលកាលពីសប្តាហ៍មុនបាន បណ្តាលឲ្យមានអ្នកស្លាប់ និងជំរុញឲ្យតម្លៃប្លាទីនឡើងថ្លៃ។
លោក Peter Fertig ម្ចាស់ក្រុមហ៊ុនស្រាវជ្រាវ Quantitative Commodity Research Ltd នៅទីក្រុងប្រទេសអាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃម្សិលមិញតាមទូរស័ព្ទថា៖ «មាសក៏កំពុងផ្តល់ប្រាក់ចំណេញដោយសារមានការរំពឹងថា ប្រហែលជាមានការជួយសម្រួលរូបិយវត្ថុច្រើនជាងមុនពីធនាគារ កណ្តាល»។
ការលក់មាសភ្លាមៗកើនឡើង០,៣ភាគរយដល់ ១ ៦២៥,៥២ ដុល្លារក្នុងមួយអោនកាលពីថ្ងៃម្សិលមិញនៅទីក្រុងឡុងដ៍។
ធនាគារកណ្តាលគ្រោងនឹងចេញផ្សាយកំណត់ហេតុនៃកិច្ចប្រជុំរយៈ ពេលពីរថ្ងៃរបស់ខ្លួននៅថ្ងៃនេះ ដែលបានបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី១ សីហា។
ធនាគារកណ្តាលសន្យាថានឹងបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀតបើ ចាំបាច់។ ទេសាភិបាលធនាគារកណ្តាលអាមេរិកលោក Ben S Bernanke អាចនឹងពិភាក្សាអំពីជម្រើសរូបិយវត្ថុនៅសន្និសីទមួយនៅ Jackson Hole នៅចុងខែនេះ៕
No comments:
Post a Comment
yes