ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតឃុំ សង្កាត់នៅខេត្តកំពង់ចាម
ភ្នំពេញៈអង្គការឃ្លាំមើលការបោះឆ្នាត ខុមហ្វ្រែល បង្ហាញនូវរបាយការណ៍នៃការចូលរួមរបស់យុវជន ហើយរកឃើញថា ចំនួនយុវជនជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២ មានចំនួនតិចតួច បើទោះបីជាយុវជនមានសមត្ថភាពនិងមានការសិក្សាខ្ពស់យ៉ាងណាក៏ដោយ។
របាយការណ៍ខុមហ្វែ្រលដែលបានបង្ហាញនៅក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកថ្ងៃសុក្រ ឲ្យដឹងថា គណបក្សនយោបាយនានា និងអង្គការសង្គមស៊ីវិល បានលើកទឹកចិត្តយុវជនចូលរួមក្នុងការងារនយោបាយ និងបោះឆ្នោត ប៉ុន្តែតួនាទីយុវជននៅមានកម្រិតក្នុងកិច្ចការនយោបាយនៅឡើយ។
ខុមហ្វ្រែលបានលើកលទ្ធផលបោះឆ្នោតឃុំសង្កាត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលរកឃើញថា យុវជនចន្លោះ២៥ដល់៣៥ឆ្នាំ ជាប់ឆ្នោត៦១៥នាក់ ស្មើ៥ភាគរយនៃក្រុមប្រឹក្សាឃុំសង្កាត់ ១១៤៥៩នាក់។
លោក ស៊ិន ទិត្យសីហា តំណាងក្រុមយុវជនខុមហ្វែ្រល ថ្លែងថា ទោះបីយុវជនត្រូវគេលើកទឹកចិត្តនៅគ្រប់កាលៈទេសៈ តែមិនទាន់មានរចនាសម្ព័ន្ធឬគោលនយោបាយជាក់លាក់ ផ្តល់ឲ្យពួកគេនូវតួនាទីសម្រេចចិត្តនៅឡើយ ទោះចំនួនយុវជនបោះឆ្នោតថ្មីកើនឡើងជាង ៣០នាក់មួយឆ្នាំៗ។
ចលនាយុវជនបក្សនយោបាយ មិនទាន់មានលទ្ធភាពក្នុងការដាក់ឥទ្ធិពលលើការសម្រេចចិត្តរបស់គណបក្សខ្លួនឡើយ។
របាយការណ៍ឲ្យដឹងថា យុវជនទៅបោះឆ្នោតឆ្នាំ២០១២ អាចមានតិចជាង ៦៥ភាគរយ ព្រោះគេបានជួបឧបសគ្គច្រើន មានការចុះឈ្មោះ ការធ្វើដំណើរ។ ដូច្នេះភាគីពាក់ព័ន្ធត្រូវបង្កលក្ខណៈឲ្យយុវជន បានចូលរួមក្នុងវិស័យនយោបាយឲ្យកាន់តែទូលាយ ព្រោះពួកគេនឹងកា្លយជាអ្នកដឹកនាំជំនាន់ក្រោយ និងជាដៃគូក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ៕
No comments:
Post a Comment
yes