យុវជនគឺជាទំពាំងស្នងឬស្សី ហើយយុវជនក៏ជាស្នូល និងជាឆ្អឹងកងដ៏សំខាន់របស់គណបក្ស
នយោបាយនីមួយៗផងដែរ ព្រោះយុវជនគឺជាចរន្តក្នុងការផ្លាស់ប្តូរស្ថានភាព និងស្ថានការណ៏
នៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ។
ដោយមើលឃើញពីសារសំខាន់របស់យុវជនទាំងអស់នេះហើយ កាលពីថ្ងៃ១៩ ខែសីហា ឆ្នាំ២០១២
គណៈកម្មាធិការប្រតិបត្តិយុវជនរបស់គណបក្ស សម រង្ស៊ី លោក សួង សោភ័ណ្ឌ ក្នុង ចល
នាយុវជនសង្គ្រោះជាតិ បានរៀបចំវេទិការមួយដើម្បីធ្វើការពិភាក្សា
និងសួរយោបល់គ្នាទៅវិញ ទៅមកដើម្បីពង្រឹងសមត្ថភាពរបស់យុវជនជុំវិញប្រធានបទ «
យុវជននិងសង្គម យុវជននិងនយោបាយ » ។
ថ្លែទៅកាន់យុវជនដែលបានចូលរួមក្នុង « វេទិការទស្សនៈយុវជន » លោក សួង សោភ័ណ្ឌ
បាន លើកឡើងថា វេទិការទស្សនៈយុវជន គឺចង់ឆ្លុះបញ្ចាំងអំពីទស្សនៈ និងផ្នត់គំនិតដោយចង់ដឹងថា
តើសង្គមសព្វថ្ងៃបានបំរើផលប្រយោជន៏អ្វីខ្លះឲ្យយើង
។ លោក សួង សោភ័ណ្ឌ បន្តថា យុវជន គឺជាកម្លាំងស្នូល
នៃការផ្លាស់ប្តូរមេដឹកនាំមួយ ដែលខ្វះលក្ខណៈក្នុងការដឹកនាំ ទៅរកមេដឹកនាំ មួយ
ដែលដឹកនាំប្រទេស ឬសង្គមជាតិ ឲ្យប្រជាពលរដ្ឋមានការធូស្រាលក្នុងការគិត ឬកង្វល់នូវ បញ្ហាផ្សេងៗ
។
ប្រធានប្រតិបត្តិចលនាយុវជន សម រង្ស៊ី លោក សួង សោភ័ណ្ឌ បានបន្តទៀតថា
មេដឹកនាំត្រូវ ផ្តោតទៅលើអត្ថន័យបី គឺមេដឹកនាំក្នុងន័យសេដ្ឋកិច្ច
មេដឹកនាំក្នុងន័យនយោបាយ និងមេដឹកនាំ ក្នុងន័យសង្គម ។ លោកថា មេដឹកនាំក្នុងន័យសេដ្ឋកិច្ច
គឺជាស្ថាបនិកក្នុងការបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋទូទៅ ចំណែកឯមេដឹកនាំក្នុងន័យនយោបាយ
គឺមេដឹកនាំដែលដោះស្រាយរាល់ កង្វល់ទាំងឡាយណារបស់ប្រជាពលរដ្ឋទូទៅ
រីឯមេដឹកនាំក្នុងន័យសង្គម គឺផ្តោតទៅលើ មេដឹក នាំរូបណាដែលដឹកនាំក្រុម ឬប្រជាពលរដ្ឋដើរលើផ្លូវត្រូវ
។ លោកបានបន្តថា អ្វីដែលគណៈកម្មាធិការប្រតិបត្តិយុវជនរបស់គណបក្ស សម រង្ស៊ី
បានរៀបចំឡើងនៅពេលនេះ ជាគោលការណ៏ដើម្បីផ្តល់នូវបទពិសោធន៏ឲ្យគ្នាទៅវិញទៅមក
និងដើម្បីតំរង់ខ្លួនយើង ដែលជាអ្នកបន្តវេន និងដើម្បីឲ្យយុវជនមានសិទ្ធិពេញលេញដើម្បីចូលរួមក្នុងឆាកនយោបាយ
ហើយតួនាទីយុវជនសំខាន់ណាស់ គឺជាអ្នកបន្តវេនពីអ្នកនយោបាយ
មិនមែនជាអ្នកបំរើនយោបាយនោះទេ ។
ចំណែកឯយុវជន ម៉ូវ ប៊ុនឆាយ ដែលបានចូលរួមក្នុង វេទិការទស្សនៈយុវជន បានលើកឡើងថា
យុវជនភាគច្រើនគឺមិនបានស្វែងយល់ពីរឿងនយោបាយនោះទេ ហើយយុវជនដែលគិតអំពីជាតិ
គឺមិនត្រូវបានគេផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការស្វែងយល់ពីនយោបាយ ឬ
ក៏បញ្ហាព្រំដែននោះឡើយ ។ យុវជន ម៉ូវ ប៊ុនឆាយ បានលើកឡើងទៀតថា
សង្គមកម្ពុជាបច្ចុប្បន្ននេះគឺគេកំពុងតែបានពង្វក់យុវជន យុវនារី មិនឲ្យដឹងពីប្រវត្តិសាស្រ្តឲ្យបានពេញលេញ
ឬអ្វីដែលបានកើតមាន នៅក្នុងសង្គមពិតៗនិងជាក់ស្តែងនោះឡើយ
ដោយគេបាននឹងកំពុងតែពង្វក់យុវជនឲ្យគិតតែពី ការសប្បាយ ហ៊ឺហា ផឹកស៊ី ស្រីស្រាជាដើម
រួមជាមួយនិងការបើកឲ្យហូរចូលនៃវប្បធម៌បច្ចឹមប្រ ទេសឲ្យចូលមកក្នុងប្រទេសកម្ពុជា ដើម្បីឲ្យយុវជនគិតតែពីបញ្ហាសប្បាយភ្លើតភ្លើនទាំងអស់នោះ
។
ជាចុងក្រោយ យុវជន ម៉ូវ ប៊ុនឆាយ ក៏បានធ្វើការផ្តាំផ្ញើរទៅដល់យុវជន
ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ថា ប្រសិនបើលោកអ្នកស្រលាញ់ជាតិ មាតុភូមិ
ទឹកដីរបស់យើងសូមកុំភ្លេចនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត
និងពិនិត្យបញ្ជីឈ្មោះទាំងអស់គ្នា ដើម្បីឲ្យយើងមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត
សម្រាប់មកដឹកនាំប្រទេសជាតិរបស់យើង ជៀសវាឲ្យជនបរទេសមកបោះឆ្នោតសម្រេចជោគវាសនាអនាគតប្រទេសជាតិ
ជំនួសយើងដែលជាប្រជាពលរដ្ឋខ្មែរ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុខនេះ ។
សូមជំរាបជូនផងដែរថា « វេទិការទស្សនៈយុវជន »
ធ្វើឡើងក្នុងគោលបំណងដើម្បីលើកស្ទួយ យុវជនគ្រប់រូបឲ្យមានឱកាសក្នុងការបញ្ចេញទស្សនៈ
និងការយល់ឃើញប្លែកៗពីសង្គម ទាំងក្នុង បរិយាកាសគ្រួសារ និងបរិយាកាសខាងក្រៅផងដែរ ។
រីឯបរិយាកាសខាងក្រៅនេះទៀតសោត រួមមានសកម្មភាព ឬ ហេតុការណ៏ផ្សេងៗដែលបានកើតមានឡើងនៅក្នុងប្រទេសរបស់យើង
ហើយយកមកធ្វើការប្រៀបធៀបជុំវិញពិភពលោកទាំងមូលដោយផ្តោតទៅលើយុវជនជាពិសេស ។
លើសពីនេះទៅទៀត « វេទិការទស្សនៈយុវជន » ក៏មានគោលបំណងជាពិសេសក្នុងកាតពង្រឹង
សមត្ថភាព ស្មារតី ការទទួលខុសត្រូវ សេចក្តីអង់អាចក្លាហាន
ភាពជាអ្នកដឹកនាំក្នុងការចូលរួម ក្នុងកិច្ចការងារសង្គម
ដើម្បីបង្កើតសង្គមមួយដែលសម្បូរទៅដោយធនធានមនុស្សយ៉ាងពិតប្រា កដ
និងជាចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៏ប្រទេសជាតិទាំងមូលឲ្យកាន់តែមានភាពរីកចម្រើន
ដើម្បីប្រគួតប្រជែងលើឆាកអន្តរជាតិ ក៏ដូចជាទូទាំងពិភពលោកផងដែរ ។ ហើយវាក៏ជា
កត្តាលីករដ៏សំខាន់ផងដែរសម្រាប់ជាស្ពានចម្លងយុវជនជំនាន់ក្រោយ ឬជាគំរូសម្រាប់ជាតិឲ្យ
ដល់ត្រើយនៃភាពរីកចម្រើន និងឃ្លាតចាកឆ្ងាយពីក្តីមហន្តរាយផ្សេងៗផងដែរ ។
ដូច្នេះក្នុងនាមយើងជាយុវជនជំនាន់ថ្មី គម្បីធ្វើជាកែវមួយដែលមិនមានទឹកពេញទុកសម្រាប់ធ្វើ
ការចាក់បំពេញឲ្យមានលំនឹង និងទុកប្រើប្រាស់ជាប្រយោជន៏សម្រាប់ខ្លួនឯងជាពិសេសបន្ត
មរតក ដ៏ថ្លៃថ្លាដល់យុវជនជំនាន់ក្រោយ ។ ត្រង់ចំណុចនេះមានន័យថា
ដើម្បីឲ្យខ្លួនយើងក្លាយ ជាបុគ្គលម្នាក់ដែលពោរពេញទៅដោយសមត្ថភាព
នឹងសេចក្តីថ្លៃថ្នូរក្នុងសង្គម គឺមិនគម្បីតាំងខ្លួន ជាអ្នកចេះអស់នូវអ្វីៗគ្រប់យ៉ាងនោះឡើយ
ប៉ុន្តែចូរត្រង់ត្រាប់នូវអ្វីដែលថ្មី ប្លែក ជាបន្តបន្ទាប់ ព្រោះថាចំណេះដឹងគឺគ្មានទីបញ្ចប់នោះទេ
កាន់តែរៀនស្វែងយល់ គឺកាន់តែដឹងខ្លួនឯងមិនចេះ
កាន់តែច្រើន ។
ដូចនេះតាមការរៀបរាប់មកខាងលើ គណៈកម្មាធិការប្រតិបត្តិយុវជន សម រង្ស៊ី ក្នុងចលនាយុវជនសង្គ្រោះជាតិ
សង្ឃឹមថាប្រទេសកម្ពុជារបស់យើង នឹងក្លាយទៅជាប្រទេសមួយដែលពោរពេញទៅដោយធនធានមុនស្សយ៉ាងពិតប្រាកដ
ក្នុងការជម្រុញឲ្យប្រទេសកម្ពុជាក្លាយទៅជានីតិ រដ្ឋ
ដ៏ពេញលេញនឹងឈានដល់ចក្ខុវិស័យអាស៊ានឆ្នាំ២០១៥ ខាងមុខ ៕
No comments:
Post a Comment
yes