សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

រដ្ឋាភិបាល​មីយ៉ាន់​ម៉ា​​បដិសេធ​​​​​ធ្វើ​ទុក​បុក​ម្នេញនៅ​រដ្ឋ​រ៉ាក់​ឃីន

MYANMAR_B

ក្រុង​យ៉ាំ​ហ្គោន: រដ្ឋាភិបាល​មីយ៉ាន់​ម៉ា​ បាន​ច្រាន​ចោល​នូវ​ការ​ចោទប្រកាន់​ពី​បុគ្គល​ និង​អង្គការ​ក្រៅ​ប្រទេស​​ខ្លះជុំ​វិញឧប្បត្តិ​ហេតុ​ថ្មីៗ​នៅ​រដ្ឋ​រ៉ាក់​ឃីន​ដោយ​បញ្ជាក់​ច្បាស់​ថា ឧប្បត្តិ​ហេតុ​នៅ​ក្នុង​រដ្ឋ​ភាគ​ខាង​លិច​ប្រទេស​នេះ​ គឺ​ជា​ជម្លោះ​ខាង​និកាយដែល​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​អធិប​តេយ្យ​មួយ សុទ្ធ​សាធ​ និង​មិនទាក់​ទង​​នឹង​ប្រភេទ​នៃ​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ការ​រើស​អើង​​សាសនា​នោះ​ទេ។
សេច​ក្ដី​ប្រកាស​ព័ត៌​មានរបស់​ក្រសួង​ការ​បរទេស​ចេញ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្លូវ​ការ ​កាល ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា៖ «​យើង​នឹង​មិន​ទទួល​យក​ការ​ប៉ុន​ប៉ង​ណា​មួយ​​ធ្វើ​ឲ្យ​ជម្លោះ​នេះ​ក្លាយ​ជា​រឿង​នយោបាយ​​ក្នុង​តំបន់​ឬ​អន្តរ​ជាតិ​ឡើយេ។
ការ​ប៉ុន​ប៉ង​បែប​នេះ ​នឹង​មិន​រួម​ចំណែក​ដល់​ការ​ស្វែងរក​ដំណោះ​ស្រាយ​​បញ្ហា​នេះ​ទេ ប៉ុន្តែ នឹង​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ស្មុក​ស្មាញ​ថែម​ទៀត»។

No comments:

Post a Comment

yes