សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

មន្រ្តីឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មកពីគណកប្សប្រជាជន ឃុំឃិតគ្នាប្រព្រឹត្តអំពើពុករលួយ គាបសង្កត់ប្រជាពលរដ្ឋធ្វើលិខិតបញ្ជាក់កំណើតមានតម្លៃថ្លៃ


បន្ទាប់ពីមានរឿងវ៉ាវប្រព្រឹត្តអំពើពុករលួយមិនចេះឈប់ឈរនៅក្នុងទឹកដីនៃខេត្តកំពង់ធំ ជាថ្មីម្តង ទៀតបើតាមសេចក្តីរាយការណ៏មកបានឲ្យដឹងថា មន្ត្រីឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មកពី គណបក្សប្រជាជន បាននឹងកំពុងតែនាំគ្នាប្រព្រឹត្តអំពើពុករលួយ គាបសង្កត់ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​សំបុត្រកំណើត និង លិខិតបញ្ជាក់សំបុត្រកំណើតគឺមានតម្លៃថ្លៃ​រហូតដល់ទៅពីរម៉ឺនរៀល​ក្នុងមួយច្បាប់ ។

ប្រជាពលរដ្ឋដែលទទួលរងនូវភាពអយុត្តិធម៌ ចំពោះការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំមកពី គណបក្សប្រជាជនខាងលើ តំណាងឲ្យប្រជាពលរដ្ឋជាច្រើនរូបទៀតនៅក្នុងឃុំបឹងល្វា បានប្រាប់​ក្នុង​ល័ក្ខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា នៅពេលដែលពួកគាត់ជាប្រជាពលរដ្ឋរស់នៅទូទាំង ឃុំបឹងល្វា នាំគ្នាទៅធ្វើសំបុត្រកំណើតឲ្យកូន និងធ្វើលិខិតបញ្ជាក់សំបុត្រកំណើត ដើម្បីឲ្យកូន​យកមកធ្វើការងាររោងចក្រ និងសម្រាប់ប្រើប្រាស់ការងារផ្សេងៗទៀតក្នុងតម្រូវការចាំបាច់ ស្រាប់​តែស្មៀនឃុំឈ្មោះ សែម ភេទ មកពីគណបក្សប្រជាជន បានតម្រូវឲ្យពួកគាត់ជា​ប្រជា​ពល​រដ្ឋរស់នៅក្នុងឃុំបង់ប្រាក់ក្នុងម្នាក់ចំនួនពីរម៉ឺនរៀល ដោយមិនប្រាប់ពីមូលហេតុគ្រាន់តែ​បញ្ជាក់​ថានេះគឺជាការកំណត់ ប្រសិនបើពលរដ្ឋណាមិនបង់ឲ្យគេតាមការកំណត់តម្លៃខាងលើនេះទេ គឺ​គេមិនធ្វើសំបុត្រកំណើត ឬលិខិតបញ្ជាក់សំបុត្រកំណើតឲ្យពលរដ្ឋនោះឡើយ ។


ប្រភពខាងលើបានបន្តទៀតថា គាត់មានកូនដល់ទៅប្រាំនាក់ ដូច្នេះគាត់ត្រូវចំណាយប្រាក់​លើ​ការធ្វើលិខិតបញ្ជាក់សំបុត្រកំណើតឲ្យកូនរបស់គាត់អស់ចំនួនដប់ម៉ឺនរៀល ដែលតម្លៃនេះគឺថ្លៃ ណាស់សម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋក្រីក្រ ពួកគាត់មិនមានប្រាក់ពីណាសម្រាប់យកមក  ធ្វើលិខិតបញ្ជាក់សំបុត្រកំណើតឲ្យកូនរបស់គាត់ទេ ។ ហេតុដូចនេះហើយគាត់បានធ្វើឲ្យកូនតែ ពីរនាក់ប៉ុណ្ណោះ ព្រោះកូនស្រីរបស់ពួកគាត់ទាំងពីរត្រូវមករកការងារធ្វើជាកម្មការីនីរោងចក្រកាត់ ដេរ ។

សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋខាងលើបានបន្តឲ្យដឹងទៀតថា ឥឡូវគឹមានការចុះតម្លៃបន្តិច
បន្ទាប់ពីមានអន្តរាគមន៏ពីជំទប់ទី២របស់គណបក្ស សម រង្ស៊ី គឺនៅតម្លៃមួយម៉ឺនប្រាំ​ពាន់​​រៀល ។
គាត់ថាបើទោះបីជាមានការចុះតម្លៃប្រាំពាន់រៀលក្តី ក៏តម្លៃនេះនៅតែថ្លៃសម្រាប់ពួក គាត់ដែល​ជាប្រជាពលរដ្ឋក្រីក្រដដែល ដែលឥឡូវនេះស្មៀនឃុំឈ្មោះ សែម ភេទ បានផ្ទេរការ​ងារនេះមក​ឲ្យក្រុមប្រឹក្សាឃុំវិញម្តងដែលជាមនុស្សរបស់គណបក្សប្រជាជនដដែលដែលមានឈ្មោះហៅក្រៅ​ដែលគេស្គាល់គ្រប់គ្នាថា « យាយ នី » ។

សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋខាងលើបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះនៅមិនទាន់ មានសមត្ថកិច្ច ឬស្ថាប័នដែលពាក់ព័ន្ធចំពោះករណីខាងលើ ចុះប្រតិបត្តការចំពោះករណីប្រព្រឹត្ត អំពើពុករលួយរបស់មន្រ្តីឃុំមកពីគណបក្សប្រជាជននៅឡើងទេ បើទោះបីជាមានអន្តរាគមន៏ពី ជំទប់ទី២ឃុំបឹងល្វា របស់គណបក្ស សម រង្ស៊ី ក៏ដោយ ។ លោកថាពេលនេះប្រជាពលរដ្ឋនៅទូ ទាំងឃុំបឹងល្វាទាំងមូល គឺនៅមិនទាន់មានលិខិតបញ្ជាក់សំបុត្រកំណើតច្រើនណាស់ ដោយសារ តែពួកគាត់គ្មានលុយបុងឲ្យឃុំទើបពួកគាត់មិនទៅធ្វើលិខិតបញ្ជាក់សំបុត្រកំណើតបែបនេះ ។ លោកបន្តថា កាលពីរដូវដែលមន្រ្តីប៉ូលីសចុះធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋដែលមិនមាន សំបុត្រកំណើតដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ នៅពេលដែលពួកគាត់ទៅធ្វើនៅសាលាឃុំគឺត្រូវបាន មន្រ្តីទាំងនោះជំរិតទារពីប្រជាពលរដ្ឋ ជាពិសេសគឺកម្មករ-កម្មការីនី ក្នុងម្នាក់ចំនួនពីរម៉ឺនប្រាំពាន់ រៀល ។

តំណាងប្រជាពលរដ្ឋខាងលើបានបន្តថា សព្វថ្ងៃនេះពួកគាត់អស់ជំនឿលើមន្រ្តីឃុំបឹងល្វា មកពី គណបក្សប្រជាជនទាំងអស់នោះហើយ ព្រោះពួកគេទាំងអស់នោះធ្វើការមិនបំរើរាស្រ្តដូចជាការ សន្យារបស់ពួកគេនៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ បែជាមកជំរិតទារប្រាក់ពី ប្រជាពលរដ្ឋក្រីក្របែបនេះទៅវិញ ហើយពួកគាត់មិនមានជំនឿថាមានការអភិវឌ្ឍន៏នៅក្នុងឃុំ នេះទេ បើមន្រ្តីទាំងអស់នោះនាំគ្នាប្រព្រឹត្តអំពើពុករលួយបែបនេះហើយនោះ ដែលការចូល កាន់​ដំណែងមិនបានដល់ពីរខែផងនោះ ។  

ចំណែកឯជំទប់ទី២ ឃុំបឹងល្វា មកពីគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ទាំងហួសចិត្តថា រាល់ថ្ងៃនេះគាត់មានឈ្មោះតែជំទប់ទី២តែប៉ុណ្ណោះ រីឯការងារនៅក្នុងសាលាឃុំវិញគឺទំនេរ ព្រោះ រឿងធ្វើលិខិតសាធារណៈ ឬសំបុត្រកំណើត និង លិខិតបញ្ជាក់សំបុត្រកំណើតនេះគឺជាតួនាទី​របស់លោកធ្វើ តែឥឡូវមន្រ្តីឃុំដែលកូតាមកពីគណបក្សប្រជាជន​គេបានដណ្តើមការងាររបស់​លោក​ធ្វើអស់ហើយ ដោយមិនឲ្យលោករវីរវល់ចំពោះកិច្ចការងារនោះឡើយ ។ លោកថាមូល​ហេតុ គឺ​មកពី ពូកគេយកតួនាទីរបស់លោកទៅធ្វើជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់​ការប្រព្រឹត្ត
អំពើពុករលួយ ធ្វើមានបានសម្រាប់ក្រុម និងបក្ខពួករបស់ពួកគេ ដោយមិនគិតគូរពីផលលំបាក
របស់ប្រជាពលរដ្ឋនោះឡើយ ។

ចំណែលឯមន្រ្តីក្រុមប្រឹក្សាខេត្តជាប់ឆ្នោតមកពីគណបក្ស សម រង្ស៊ី លោក ស៊ុន ធុន បានមានប្រ សាសន៏ពាក់ព័ន្ធទៅនិងការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំបឹងល្វាមកពីគណបក្ស ប្រជាជន ខាងលើថា នេះគឺជាការប្រព្រឹត្តអំពើពុករលួយមួយយ៉ាងខ្លាំង ដែលមន្រ្តីទាំងអស់នោះបានធ្វើ​ខុសទៅនិងច្បាប់ទាំងស្រុងក្នុងនាមខ្លួនជាអាជ្ញាធរឃុំ ។ ហើយចំពោះករណីខាងលើនេះលោក​សុំ​ឲ្យជំទប់ទី២ឃុំបឹងល្វា មកពីគណបក្ស សម រង្ស៊ី និងប្រជាពលរដ្ឋដែលរស់នៅក្នុង​ឃុំបឹង​ល្វា​ទាំងមូលធ្វើលិខិតជាលាយល័ក្ខអក្សរ ជាពាក្យបណ្តឹងមកសាលាខេត្ត សាលាស្រុក ជាពិសេសគឺ​អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យស្ថាប័នប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតចំពោះ​ទង្វើពុករលួយរបស់មន្រ្តីឃុំបឹងល្វា មកពីគណបក្សប្រជាជននោះ ។​លោកបន្តថាបញ្ហាមួយ​ទៀត​គឺមន្រ្តី ឃុំរបស់គណបក្សប្រជាជនទាំងនោះត្រូវតែប្រគល់​តួនាទីមកជំទប់ទី២ឃុំបឹងល្វា​ដែលមក​ពីគណបក្ស សម រង្ស៊ី វិញដើម្បីឲ្យលោកធ្វើការងារបំរើប្រជាពលរដ្ឋក្នុងតួនាទីរបស់លោក ដែល​ជាប់​ឆ្នោតក្រោមការគាំទ្រ និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងឃុំ ។ លោកថាអ្វីដែល​សំ​ខាន់ គឺមន្រ្តីឃុំមកពីគណបក្សប្រជាជនទាំងនោះត្រូវតែបិទ ឬសរសេរតារាងព័ត៌មានឲ្យមាន​តម្លា​ភាព ចំពោះតម្លៃសេវារបស់រដ្ឋដែលបានកំណត់ដាក់នៅមុខសាលាឃុំ ក្នុងតារាងព័ត៌មានរបស់ឃុំ ដើម្បីឲ្យប្រជាពលរដ្ឋលោកបានជ្រាបចំពោះថ្លៃសេវ៉ា និងព័ត៌មានផ្សេងៗរបស់ឃុំ ។

ដូចនេះលោក ឈុន ឈន អភិបាលខេត្តកំពង់ធំ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ជាពិសេសលោករដ្ឋមន្រ្តីក្រសួងមហាផៃ ស ខេង ត្រូវតែចាត់វិធានការ​ចំពោះការ​ប្រព្រឹត្តអំពើរពុករលួយ និងការប្រព្រឹត្តទង្វើប្រាសចាកខុសច្បាប់ទាំងស្រុងរបស់មន្រ្តីឃុំបឹងល្វា មកពីគណបក្សប្រជាជន ឲ្យបានឆាប់នឹងទាន់ពេលវេលា ជៀសវាងកុំឲ្យប្រជាពលរដ្ឋទទួលរង នូវភាពអយុត្តិធម៌ និងរងគ្រោះពីការប្រព្រឹត្តអំពើពុករលួយ​របស់មន្រ្តីពុករលួយខិលខូច​ទាំងអស់​នោះទៀត ។

ចំណែកឯអ្នកច្បាប់បានលើកឡើងថា ប្រជាពលរដ្ឋ​ដែល​​មាន​​អយុ​ចាប់​ពថ្ងៃកើតដល់មួយ​ខែ ការ​ធ្វើសំបុត្រ​កំណើត​មានតម្លៃសេវាមួយទំព័របួនរយរៀល ហើយ​បើធ្វើអាយុលើស​ពីមួយខែ ត្រូវ​ពិ​ន័យ​ចំនួនប្រាំពាន់រៀល ហើយសម្រាប់​សេចក្ដី​ចំលងសំបុត្រ​កំណើត​មួយ​ទំព័រ​បីរយរៀល សេចក្តី​​​ចំលង​​​លិខិត​​អាពាហ៏ពិពាហ៏​​​មួយ​ទំព័រ​តម្លៃប្រាំរយរៀល ហើយប្រសិនបើ​មន្ដ្រី​ណា​ដែល​យក​​ថ្លៃ​សេវាលើស​ពីនោះ គឺចាត់ទុកថាជាការ​​ប្រព្រឹត្តិ​អំពើពុ​​លួយហើយ ៕ ​

No comments:

Post a Comment

yes