សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

ពេល​បង្ក្រាប​ឈើ​គ្រញូង​ឆ្លងកាត់​ខេត្តកំពង់ធំ​លេច​ព័ត៌មាន​ថា​មន្ត្រី​ប៉េអឹម​ឈ្មោះ យី សំ​អូន ជួយ​រត់ការ​

បង្រ្កាបឈើគ្រ (4)

កំពង់ធំ ៖ បទល្មើស​ឈើ​គ្រញូង​ដែល​រត់ការ​ដោយ​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​ឈរជើង​នៅ​ខេត្តកំពង់ធំ​ឈ្មោះ យី សំ​អូន បាននិងកំពុង​ធ្វើ​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​ឈឺក្បាល​មិនតិច​ទេ​ហើយ​សកម្មភាព​នេះ​កំពុង​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​បើទោះបីជា​សមត្ថកិច្ច​មួយ​ចំនួន​បាន​ព្យាយាម​ទប់ស្កាត់​ក៏ដោយ​។ ជាក់ស្តែង កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១២ នៅត្រង់ចំណុច​ភូមិ​ម្នា​វ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ជាប់​នឹង​ព្រំប្រទល់​ស្រុក​សន្ទុក ខេត្តកំពង់ធំ​នោះ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ បាន​ដេញ​ស្ទាក់​ឃាត់​បាន​រថយន្ត​ដឹកឈើ​គ្រញូង​២​គ្រឿង​ដែលមាន​ប្រភព​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ​ឆ្ពោះទៅ​ខេត្តកំពង់ចាម​​ស្រាប់​តែ​លេច​ឈ្មោះ​ យី​ សំអូន​ ជា​អ្នក​ចេញ​មុខ​រត់​ការ​។

         ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ម្នាក់​បាន​ប្រាប់​វរជន​ខ្មែរ​ថា រថយន្ត​ពីរ​គ្រឿង​ដែល​ដឹកឈើ​គ្រញូង​នេះ​គឺ​មួយគ្រឿង​ម៉ាក​ឡុ​ច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៩៨០៨ ចង្កូត​ឆ្វេង និង​មួយគ្រឿង​ទៀត​ម៉ា​កឡង់​រ៉ូ​វ័រ ពណ៌​ខ្មៅ​។ លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​បាន​និយាយ​តាម​ទូរស័ព្ទ​ថា រថយន្ត​ឡង់​នេះ​ត្រូវ​អូស​មក​រក្សាទុក​នៅ​ផ្នែក​កំពង់ថ្ម និង​រថយន្ត​ឡុ​ច​ស៊ី​ស​ប្រគល់​ឲ្យ​ផ្នែក​ស្ទោង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ឈើ​គ្រញូង​ទាំងនេះ​ពុំទាន់​បាន​វាស់វែង​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ប្រភពព័ត៌មាន មាត់ចាប​មាត់​ប្រៀប​ពី​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦៤ និង​លេខ​៦​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកឈើ​គ្រញូង​នេះ​ឈ្មោះ លី ហើយ​មាន​មន្ត្រី​ប៉េ​អិ​ម​ខេត្តកំពង់ធំ​ម្នាក់​ចេញមុខ​ជួយ​រត់ការ​គឺមាន​ឈ្មោះ យី សំ​អូន ។​
         ​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា ឈ្មោះ យី សំ​អូន នេះ​បាន​រត់ការ​ប៉ាវ​ផ្ដាច់​​សម្រាប់​ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ​ហើយ​មន្ត្រី​តូចតាច​នៅតាម​ដងផ្លូវ​ទាំងពីរ​ខ្សែ​នេះ​គឺ​ពុំ​បានទទួល​មួយ​កាក់​មួយ​សេន​ពី​ឈ្មោះ យី សំ​អូន ឡើយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី​លោក យី សំ​អូន បាន​បដិសេធថា លោក​ពុំបាន​ប្រព្រឹត្ត​បែបនេះ​ទេ ហើយ​នេះ​ជា​រឿង​របស់​អ្នកផ្សេង​បាន​ស៊ី​បាន​ចុក​មក​ទម្លាក់កំហុស និង​មួលបង្កាច់​ដាក់​គាត់​។ ទោះជា​យ៉ាងណាក៏ដោយ​លោក យី សំ​អូន ត្រូវគេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​មួយរូប​ក្នុងការ​រត់ការ​សម្រួល​ក្បួន​ឈើ​គ្រញូង​ឲ្យ​ក្រុម​ឈ្មួញ​មួយចំនួន​ដ៏​មាន​ឥទ្ធិពល​ផងដែរ​៕

No comments:

Post a Comment

yes