មេភូមិរបស់គណបក្សប្រជាជន នៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកបារាយេណ៏
ខេត្តកំពង់ធំ កំពុងតែ ទទួលរងនូវការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិ
ថាជាមនុស្សផ្តាច់ការ និងអត្តនោម័តិ សម្រេចកិច្ចការងារអ្វីនៅក្នុងភូមិ
គឺគ្មានការពិភាក្សា និងពីគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ឬ មេឃុំនោះឡើយ ។
ការចោទប្រកាន់បែបនេះគឺនៅបន្ទាប់ពីលោកមេភូមិថ្មីឈ្មោះ ប្រាង ហាំ បានបញ្ជាឲ្យគេលប់ប្រឡាយទឹកនៅក្នុងភូមិ
ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីប្រយោជន៏របស់ខ្លួន
។ សេចក្តីរាយការណ៏ពីខេត្តកំពង់ធំមកបានឲ្យដឹងទៀតថា មិនមែនតែករណីមួយនេះទេ ដែលមេភូមិថ្មីរូបនេះបានប្រព្រឹត្តនោះ
គឺនៅមានជាច្រើនករណីទៀតហើយលោកមេឃុំមិនហ៊ានចាត់វិធានការលើលោកមេភូមិថ្មីឈ្មោះ
ប្រាង ហាំ នេះឡើយ ហើយមួយវិញទៀត នៅពេលដែលប្រជាពលរដ្ឋមានធុរៈទៅពឹងពាក់ឲ្យលោកមេភូមិថ្មីនោះជួយដោះស្រាយ
មេភូមិរូបនេះ តែងតែជំរិតទារប្រាក់ពីប្រជាពលរដ្ឋជាប្រចាំ
ប្រសិនបើអ្នកណាមិនឲ្យប្រាក់ជាសាគុណដល់មេភូមិខាងលើនេះទេ នៅពេលមានបញ្ហានៅថ្ងៃក្រោយគេមិនដោះស្រាយជូនប្រជាពលរដ្ឋនោះឡើយ
។ ហើយម្យ៉ាងទៀតមេភូមិថ្មីឈ្មោះ ប្រាង ហាំ នេះក៏ជាមនុស្សសំដីអាក្រក់ថែមទៀតផង
នៅពេលដែលប្រជាពលរដ្ឋមានការទៅរកគាត់ឲ្យជួយម្តងៗ មេភូមិរូបនេះតែងតែប្រើពាក្យសម្តីត្រគួសបោះបោក
អសុរស មកលើប្រជាពលរដ្ឋ ដូច ជាកញ្ជះដាច់ថ្លៃរបស់គាត់យ៉ាងដូច្នោះ ។
ប្រភពបានបន្តថា
មួយវិញទៀតកូនប្រុសរបស់មេភូមិថ្មីក៏ជាក្មេងជើងកាងនៅក្នុងភូមិនេះផងដែរ
ដែលគេតែងតែបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិគ្រប់ៗគ្នា ហើយនៅពេលមាន
បញ្ហាគឺកូនប្រុសលោកមេភូមិរូបនេះមិនត្រូវបានប៉ូលីសឃុំចាត់ការនោះឡើយ ដោយសារតែលោកមេភូមិរូបនេះរត់ការឲ្យកូនបានរួចខ្លួនជារៀងរាល់លើក
។
ប្រជាពលរដ្ឋឈ្មោះ កើត គឹមហុន ដែលជាអតីតសមាជិករបស់គណបក្សប្រជាជន ដែលបាន
គៀងគរប្រជាពលរដ្ឋក្នុងភូមិផ្តិតមេដៃដើម្បីទម្លាក់មេភូមិថ្មី ឃុំត្នោតជុំ
ស្រុកបារាយរណ៏ ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា រូបលោករួមជាមួយនិងប្រជាពលរដ្ឋក្នុងភូមិកាលពីថ្ងៃទី២៧
ខែសីហា ឆ្នាំ២០១២ បានយកលិខិតស្នើសុំដកមេភូមិឈ្មោះ ប្រាង ហាំ អមដោយស្នាមមេដៃប្រជាពលរដ្ឋចំនួន១៥៤នាក់
ដែលស្មើរនិង៧០គ្រួសារ ដែលក្នុងភូមិថ្មីមាន ប្រជាពលរដ្ឋរស់នៅប្រមាណជា១០៥ ទៅ១០៦គ្រួសារ
ឬលើសពីនេះបន្តិចបន្ទួច បានយកស្នាមមេដៃ និងលិខិតសុំដកមេភូមិយកទៅដាក់ជូនលោកមេឃុំឈ្មោះ
ចាន់ ប៉ុក តាមរយៈស្មៀនឃុំឈ្មោះ យ៉ាត ដើម្បីឲ្យលោកធ្វើការពិនិត្យ
និងសម្រេចតាមការស្នើសុំរបស់ពួកគាត់ជាប្រជាពលរដ្ឋ ។ លោក កើត គឹមហុន បានមានប្រសាសន៏បន្តទៀតថា
ដោយមូលហេតុមេភូមិថ្មី របស់គណបក្សប្រជាជនធ្វើអ្វី បែបអត្តនិម័តិដូចនេះហើយ
ទើបគាត់សម្រេចចិត្តដើរចេញពីគណបក្សប្រជាជន ហើយនិងសម្រេចថាប្រហែលជាមកចូលរួមជាមួយនិងគណបក្ស
សម រង្ស៊ី វិញហើយ ។ លោកថាមេភូមិរូប នោះធ្វើអ្វីក៏ដោយគឺមិនសម្រេចតាមស្មារតីនៃអង្គប្រជុំនោះឡើយ
ជាមនុស្សសំបូរទៅដោយល្បិចរាប់ពាន់ ម៊ឺនជំពូក ហើយគិតតែពីផលប្រយោជន៏របស់ខ្លួនជាធំតែប៉ុណ្ណោះ
។
ចំណែកឯលោក ស៊ុន ធុន មន្ត្រីក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ធំ
មានប្រសាសន៏ ទាក់ទងទៅនិងករណីខាងលើនេះយ៉ាងដូច្នេះថា
កត្តាទាំងអស់នេះគឺមកពីប្រជាពលរដ្ឋលោកអស់ជំនឿលើមេភូមិថ្មីរូបនេះ
ដែលគាត់ធ្វើអ្វីៗមិនបានរក្សានូវឧត្តមប្រយោជន៏របស់ប្រជាពលរដ្ឋ
រំលោភសិទ្ធិប្រជាពលរដ្ឋ
កំរាមកំហែងប្រជាពលរដ្ឋនិងគេងប្រវ័ញ្ញដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន
ទើបពួកគាត់សម្រេចចិត្តផ្តិតមេដៃស្នើសុំឲ្យមានការដោះដូរមេភូមិបែបនេះ
ព្រោះប្រសិនបើមិនមានការផ្លាស់ប្តូរមេភូមិខាងលើនេះចេញទេ
មិនយូរប៉ុន្មាននៅក្នុងភូមិថ្មីនិងមានបញ្ហាផ្ទុះឡើងជាក់ជាមិនខាន ។ លោក ស៊ុន ធុន
បានបន្តទៀតថាលោកគាំទ្រនូវការតវ៉ារបស់ប្រជាពលរដ្ឋ ដែលសុំឲ្យមានការដកមេភូមិឈ្មោះ
ប្រាំ ហាំង នេះចេញព្រោះប្រទេសដែលប្រកាន់យករបបលិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
ម្ចាស់អំណាចគឺមានសិទ្ធិជ្រើសរើសមេភូមិ ថ្មីផ្សេងទៀត
ប្រសិនបើពួកគាត់មើលឃើញថាមេភូមិចាស់មិនបានធ្វើការងារបំរើប្រជាពលរដ្ឋនៅ ក្នុងភូមិនោះ
។ លោក ស៊ុន ធុន បានបន្តថា ចំពោះករណីខាងលើនេះលោកមេឃុំត្នោតជុំឈ្មោះ ចាន់ ប៉ុក
ត្រូវតែពិនិត្យនិងសម្រាចជាបន្ទាន់ ហើយប្រសិនបើត្រូវផ្លាស់ប្តូរមេភូមិចាស់ចេញ លោក
មេឃុំត្រូវតែធ្វើការជ្រើសរើសមេភូមិថ្មីដោយយុត្តិធម៌
ដែលប្រជាពលរដ្ឋលោកស្រលាញ់ពេញចិត្ត
និងប្រាកដថាជាមេភូមិដែលធ្វើការបំរើប្រជាពលរដ្ឋពិតប្រាកដ
និងចេះដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ។
ជាការពិតប្រទេសដែលប្រកាន់យកនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស
គឺប្រជាពលរដ្ឋលោក មានសិទ្ធិ ក្នុងការស្នើឲ្យដកថ្នាក់ដឹកនាំរបស់ខ្លួនបាន
ប្រសិនបើពួកគាត់មើលឃើញថា ថ្នាក់ដឹកនាំរបស់គាត់រូបនោះធ្វើការមិនបំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ហើយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីតែផលប្រយោជន៏របស់ខ្លួននោះ ។
ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី ចាប់តាំងពីថា្នក់លើ រហូតដល់ថ្នាក់មូលដ្ឋាន
គឺគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ ហើយថ្នាក់ដឹកនាំរបស់គណបក្ស
សម រង្ស៊ី គ្រប់ជាន់ថ្នាក់តែងតែខ្វល់ពីការរស់នៅរបស់ប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំ ឮរបស់គណបក្ស
សម រង្ស៊ី ធ្វើអ្វីៗដើម្បីរាស្រ្ត មិនប្រព្រឹត្តអំពើពុករលួយ និងចេះជួយឈឺឆ្អាលពីបញ្ហាផ្សេៗរបស់ប្រជាពលរដ្ឋ
ដែលបានកើតមាននៅក្នុងមូលដ្ឋាន ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ក៏ដូចជា
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលឆ្ពស់ទៅចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅ
ឆ្នាំ២០១៣ តាមរយៈគណបក្ស សង្គ្រោះជាតិ ដែលប្រសូតចេញពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ព្រោះនៅពេលបោះឆ្នោតខាងមុខនេះគឺមានប៉ូលតែពីរប៉ុណ្ណោះសម្រាប់ធ្វើការប្រគួតប្រជែងគ្នាគឺប៉ូលគណបក្សដែលកើតចេញពីអ្នកស្នេហាជាតិតំណាងដោយគណបក្ស
សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា
ជាអនុប្រធានគណបក្ស និងប៉ូលទី២ គឺប៉ូលគណបក្សដែលកើតឡើងពីការផ្ចុងផ្តើមរបស់យួនហាណូយ
គឺគណបក្សកាន់អំណាចសព្វថ្ងៃ ដែលធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីប្រយោជន៏របស់ខ្លួន
និងបក្ខពួក ក្រុមគ្រួសារជាធំ ដែលដឹកនាំប្រទេសតាមរបៀបផ្តាប់ការ
និងបំរើផលប្រយោជន៏របស់យួនហាណូយនោះ ៕
No comments:
Post a Comment
yes