លោក ហ៊ុន ម៉ានី
ភ្នំពេញ ៖ យុវជនដែលមកពីសហគមន៍ យុវជនកម្ពុជា ដែលជារណសិរ្សទូលំទូលាយ របស់យុ វជនបានប្រមូលផ្តុំ យុវជនកម្ពុជា ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងអង្គទូតនានា ប្រមាណជា៣០០នា ក់ នៅសណ្ឋាគារ ស៊ូហ្វីតែលភោគីត្រា នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ នេះ ដើម្បីរំលឹកយុវជនកម្ពុជា លើកទី១៣។
ទិវាយុវជននេះត្រូវបានបង្កើតឡើ ង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៩ ហើយនៅថ្ងៃនេះដែរ គឺជាថ្ងៃរំលឹកខួប លើកទី១៣ ក្រោ មប្រធានបទ " ការកសាងពិភពលោកមួយ ល្អប្រសើរ" ដោយធ្វើជាដៃគូជាមួយ គ្រប់ភាគី ពាក់ព័ន្ធ ដើម្បីសំដែងការយកចិត្តទុកដាក់ និងគាំទ្រការចូលរួមចំណែក របស់ក្រុមយុវជន ក្នុងបុព្វហេតុ ជួយសង្គ្រោះ មាតុភូមិកម្ពុជា និងដាក់តឿនពួកគេឲ្យយកចិត្តទុកដាក់ ក្នុ ងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមា នការរីកចំរើន។
ក្នុងនាមជាយុវជនម្នាក់ លោក ហ៊ុន ម៉ានី ក៏ថ្លែងក្នុងពិធីនោះថា ប្រធានបទនេះ មិនមែនជាប្រធានបទថ្មី សម្រាប់ កម្ពុជានោះទេ ព្រោះកម្ពុជាធ្លាប់តែងតែប្រារព្ធកម្មវិធីនេះ នាពេលនេះហើយ កម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ចំពោះយុវជន។ ជាក់ស្តែងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ យុវជនខ្មែរបានបង្ហាញវីរៈភាព របស់ខ្លួនដោយ ស្ម័គ្រចិត្ត និងប្រកាន់យកកាត្វពកិច្ចរំដោះជា តិ ដោយបង្កើតជារណសិរ្ស សង្គ្រោះជាតិកម្ពុជា ដើម្បីវា យបណ្តេញ នូវរបបខ្មែរក្រហម ដ៏ខ្មៅ ងងឹតដែលសម្លាប់ ប្រជាជនកម្ពុជា ស្លូតត្រង់ អស់ជាង២លាននាក់៕
No comments:
Post a Comment
yes