លោក យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ប្រជាពលរដ្ឋអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ប្រជាពលរដ្ឋអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ
ដែលបង្កើតឡើងដោយអ្នក ប្រជាធិបតេយ្យ គឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
ដែលរស់នៅសព្វថ្ងៃពោរពេញទៅដោយទុក្ខព្រួយ និងភាពល្វីងជូរចត់ក្រោមអំណាចនៃការគ្រប់គ្រងប្រទេសរបស់គណបក្សកាន់
អំណាចសព្វថ្ងៃនេះ ។
ថ្នាក់ដឹកនាំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ជារៀងរាល់ថ្ងៃកំពុងតែបំពេញបេសកកម្ម
ការងាររបស់ខ្លួនយ៉ាងមមាញឹកក្នុងការចុះទៅតាមមូលដ្ឋានដើម្បីជួបជាមួយនិងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
ក៏ដូចជាសមាជិក-សមាជិកការទាំងពីរគណបក្សគឺគណបក្ស សម រង្ស៊ី និងគណ បក្ស
សិទ្ធិមនុស្ស ។ ចំណែកឯលោកប្រធាន និងអនុប្រធាន នៃចលនាប្រជាធិបតេយ្យទាំងពីរ គឺ
ពួកគាត់កំពុងតែស្ថិតនៅក្រៅប្រទេសដើម្បីស្វែងរកការកាំទ្រ
និងរកអន្តរាគមន៏ដើម្បីឲ្យលោក សម រង្ស៊ី ដែលជាប្រធានបានវិលចូលមកក្នុងប្រទេវិញដើម្បីដឹកនាំ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជាពិសេសគឺគណបក្ស សង្គ្រោះជាតិ
ដែលជាគណបក្សថ្មីប្រសួតចេញពីការរួមបញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ដើម្បីចូលរួមក្នុងការប្រគួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ជាមួយនិងគណបក្សប្រជាជន
ដើម្បីបញ្ចប់អំណាចសព្វថ្ងៃដែលដឹកនាំប្រទេសតាមរបៀបផ្តាច់ការ ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងជាអ្នកនាំពាក្យគណបក្ស សម
រង្ស៊ី ក៏ដូចជាអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្នុងពិធីចុះជួបសំណេះសំណាល
ជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ និងសមាជិក-សមាជិការ ទាំងពីរគណបក្សគឺ គណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានមានប្រសាសន៏ថា « យើងមានជំនឿថា ការរួមរួមគ្នានេះ
និងធ្វើឲ្យប្រជាពលរដ្ឋយើងទទួលបាននូវភាពជោគជ័យនៅឆ្នាំ២០១៣ខាងមុខនេះ ។ លោក យឹម សុវណ្ណ
បានមានប្រសាសន៏បន្តថា ប្រសិនបើយើងមិនរួបរួមគ្នាទេ យូរណាស់ទំរាំតែទទួល បានជោគជ័យ
ហើយស្ថានការណ៏នយោបាយរបស់ប្រទេសជាតិរបស់យើង ឆន្ទះរបស់ប្រជាពលរដ្ឋ
និងបេះដូងរបស់យើង គឺតម្រូវឲ្យយើងចងកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមប្រគួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
» ។
អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក យឹម សុវណ្ណ
បានមានប្រសាសន៏បន្តថា « ទឹកដីរបស់យើងបានបាត់បង់ជាររៀងរាល់ថ្ងៃ
គេបោះបង្គោលព្រំដែនរំលោភចូលក្នុងទឹកដីរបស់យើងតែ តែគណបក្សកាន់អំណាចអត់មានអើពើសូម្បីតែបន្តិចសោះ
ហើយផ្ទុយទៅវិញអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ ដែលហ៊ានចេញមុខការពារទឹកដី
ការពារយុត្តិធម៌ជូនប្រជាពលរដ្ឋត្រូវគេចាប់ដាក់ពន្ធនាគារ ត្រូវគេកាត់ទោស
ត្រូវគេសម្លាប់ នេះជាអំពើអយុត្តិធម៌មួយដែលយើងត្រូវតែលប់បំបាត់ក្នុងពេលឆាប់ៗខាងមុខនេះ
។ លោក យឹម សុវណ្ណ មានប្រសាសន៏បន្តថា ជនអន្តោប្រវេសន៏ហូរចូលមកក្នុងប្រទេសកម្ពុជារបស់យើងជារៀងរាល់ថ្ងៃ រដ្ឋាភិបាលគ្មានវិធានការអ្វីបន្តិចសោះ
ហើយវាជារឿងដែលគ្រោះថ្នាក់បំផុតប្រសិនបើបងប្អូនមិនភ្លាក់រលឹកនៅពេលនេះទេ
ប្រទេសជាតិមាតុភូមិជាទីស្នេហារបស់យើងនឹងក្លាយទៅជាកម្ពុជាក្រោមទី២ជាក់ជាមិនខានឡើយ
។ លោកបន្តថាជា៦០ឆ្នាំមុន បងប្អូនឃើញស្រាប់ហើយការឈឺចាប់របស់បងប្អូនរបស់យើងនៅកម្ពុជាក្រោម
ភាពជូរចត់ ការរំលោភសិទ្ធិមនុស្ស បានដាស់ស្មារតីរបស់យើង បានដាស់ឧត្តមគតិជាតិរបស់យើង
ឲ្យយើងទាំងអស់គ្នាត្រូវតែបង្រួបបង្រួមគ្នា ហើយការរួបរួមគ្នានេះយើងមិនមែនធ្វើបាបអ្នកណាម្នាក់នោះទេ
គឺយើងរួបរួមគ្នាដើម្បីផលប្រយោជន៏ជាតិរបស់យើង ដើម្បីប្រជាពលរដ្ឋរបស់យើង
ដើម្បីលប់បំបាត់ឲ្យអស់អំពើអយុត្តិធម៌នៅក្នុងសង្គម » ។
លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្តថា « អយុត្តិធម៌ណាស់បងប្អូន
ពេលដែលយើងក្រោកឡើងការពារសិទ្ធិកាន់កាប់ដីធ្លីរបស់យើង គេចាប់យើងដាក់ពន្ធនាគារ
គេគ្មានសំណងសមរម្យ និងរកយុត្តិធម៌ចំពោះយើងនោះទេ
គេប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីបណ្តេញយើង ចេញពីផ្ទះសម្បែងរបស់យើង ហើយប្រជាពលរដ្ឋរាប់លាននាក់កំពុងតែបាត់បង់ដីធ្លីធ្វើស្រែចំការ
បាត់បង់ផ្ទះសម្បែង ហើយអ្នកមានអំណាចសប្បាយនិងពុះជ្រាកដីដែលជាកម្មសិទ្ធិរបស់ប្រជា
ពលរដ្ឋខ្មែរឲ្យទៅក្រុមហ៊ុនបរទេស ដែលទទួលបានមកវិញនូវប្រាក់ចំណូលបណ្តិចបន្ទួច ហើយ
ដីជិតប្រាំពីរលានហិចតា ទាំងដីកកសិកម្ម ទាំងដីរ៉ែ ទាំងព្រៃឈើ
ទទួលបានមកវិញក្នុង១ឆ្នាំ តែដប់លានដុល្លាទេ មានន័យថាជួលឲ្យបរទេស១ឆ្នាំ ១ហិតា
បានតែមួយដុល្លាកន្លះប៉ុណ្ណោះ សូម្បីតែប្រជាពលរដ្ឋខ្មែរជាប្រជាកសិករក៏លោកហ៊ានជួលផងដែរ
មិនចាំបាច់ក្រុមហ៊ុននោះទេដែលហ៊ានជួលនោះ ហើយផលវិបាកគឺប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្ស
ប៉ះពាល់ដល់ការបាត់បង់ប្រយោជន៏ប្រទេសជាតិរបស់យើង
ហើយផ្ទុយទៅវិញមានតែអ្នកមានអំណាចមួយក្តាប់តូចប៉ុណ្ណោះដែលទទួលបាននូវផលប្រយោជន៏ »
។
លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្ថែថា « នេះគឺជាឱកាសប្រវត្តិសាស្រ្តដែលគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួបរួមគ្នាជាកម្លាំងនយោបាយតែមួយ ហើយកម្លាំងនយោ
បាយតែមួយនេះជាកម្លាំងនយោបាយឈ្នះដូចឆ្នាំ១៩៩៣អញ្ចឹង ។ លោកបន្ថែមថា កម្លាំងនយោ
បាយនេះមានអ្នកនយោបាយពីគ្រប់មជ្ឈដ្ឋានមកចូលរួមដូចជាពីគណបក្សប្រជាជនកម្ពុជា គណបក្ស
ហ្វ៊ុនស៊ិនប៉ុច គណបក្ស នរោត្តម រណឬទ្ធិ និងពីគណបក្សលោកតា ស៊ឺនសាន គឺទាំងអស់នេះមាននៅក្នុង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ របស់យើង ។ ដូច្នេះចរន្តនេះជាចរន្តឈ្នះ
ដូចដែលយើងទទួលបានជ័យជំនះកាលពីឆ្នាំ១៩៩៣យ៉ាងដូច្នោះ » ។
អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងទៀតថា «
គណបក្សដែលឈ្នះឆ្នោតឆ្នាំ១៩៩៣ គឺគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបានសម្លេង៣៨% ហើយយើង
ពេលនេះយើងមិនទាន់គិតអំពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ យើងមិនទាន់គិតបីលាន
ប្រាំសែននាក់ ដែលនឹងចុះឈ្មោះបាន ហើយនិងទៅបោះឆ្នោតផងគឺយើងទទួលបាន៣១% ហើយ ២១% គណបក្ស សម រង្ស៊ី បូកនិង១០% ជាមួយនិងគណបក្ស សិទ្ធិមនុស្ស យើងបាន ៣១% រួចជាស្រេចហើយ
ហើយយើងមិនមែនដូចជាគណបក្សខ្លះនោះទេ ។ គណបក្សសូន្យបូក ជាមួយនិងសូន្យវាចេញសូន្យ
តែយើង២១%បូកជាមួយនិង១០% មិនមែនចេញ៣១%ទេ
គឺចេញ លើសពី៥០%ទៅទៀត » ។
អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានប្រសាសន៏ទៀតថា «
ការរួមបញ្ចូលគ្នារវាង គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស និងទទួលបានជោគជ័យនៃថ្ងៃបោះឆ្នោតជាតិ
ជាក់ជាមិនខាន ហើយជោគជ័យនេះគឺជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរ ។ លោកយឹម សុវណ្ណ
បានមានប្រសាសន៏ទៀតថា ជាមួយគ្នានោះការបោះឆ្នោតត្រូវតែសេរី ត្រឹមត្រូវ និងយុត្តិធម៌
មិនមែនជាការបោះឆ្នោតដែលរៀបចំឡើងសម្រាប់តែគណបក្សកាន់អំណាចឈ្នះជានិច្ចនោះទេ
គឺយើងទាមទារឲ្យមានការបោះឆ្នោតដែលប្រព្រឹត្តទៅតាមឆន្ទះរបស់ប្រជាពករដ្ឋដែលលោកចង់បាន
។ ជាមួយគ្នានោះលោក យឹម សុវណ្ណ
ក៏បានធ្វើការផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋទាំងអស់សូមលោកអញ្ជើញទៅចុះឈ្មោះ
និងពិនិត្យបញ្ជីឈ្មោះទាំងអស់គ្នា នៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា
ឆ្នាំ២០១២ ព្រោះនេះជាឱកាសពិសេសនិងមានតម្លៃខ្លាំងណាស់សម្រាប់ឲ្យបង
ប្អូនប្រជាពលរដ្ឋលោកមានសិទ្ធិគ្រប់គ្នាធ្វើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលខ្លួនស្រលាញ់
ពេញចិត្តនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។
ដូចនេះដើម្បីផ្លាស់ប្តូរបបដឹកនាំប្រទេសតាមរបៀបផ្តាច់ការដូចសព្វថ្ងៃនេះ
សូមប្រជាពលរដ្ឋទាំងអស់គ្នាអញ្ជើញទៅមើលឈ្មោះ និងចុះបញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នា
និងចូលរួមបោះឆ្នោតគាំទ្រ គណបក្ស សង្គ្រោះជាតិ
ដែលជាគណបក្សថ្មីប្រសូតចេញពីការរួមចញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ដើម្បីយើងផ្តល់មុខមាត់ថ្មី និងការរស់នៅថ្មី ជូនប្រជាពលរដ្ឋ
និងប្រទេសជាតិដ៏អភ័ព្វរបស់យើង ៕
No comments:
Post a Comment
yes