ព្រំដែនគឺជារឿងក្តៅគគុកមិនងាយរលត់នោះឡើយ ដ៏រាបណាគណបក្សប្រជាជន នៅកាន់អំ ណាច
ក្រោមការបង្គាប់បញ្ជាររបស់យួនហាណូយនោះ ដែលគេមានបំណងចង់លេបត្របាក់ទឹក
ដីកម្ពុជាទាំងមូល ជាគំនិតនិងជាមហិច្ឆិតារបស់ពួកគេជាយូមកហើយនោះ ។
ជាមួយគ្នានោះផងដែរតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី លោក សុន ឆ័យ
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ បានដាក់លិខិតមួយច្បាប់ទៅលោក ហ៊ុន សែន
នាយករដ្ឋមន្រ្តីខ្មែរដោយបានធ្វើការស្នើសុំឲ្យលោក ហ៊ុន សែន
មកឆ្លើយបំភ្លឺដោយផ្ទាល់មាត់នៅមន្ទីររដ្ឋសភាលើការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា
និងយួន ។
ជាការឆ្លើយតប ប្រតិកម្មខ្លាំៗរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២
នៅក្នុងឱកាសដែលលោកអញ្ជើញទៅប្រគល់សញ្ញាបត្រដល់និស្សិត្តសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត
និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅវិទ្យាស្ថានជាតិអប់រំលោក ហ៊ុន សែន បានថ្លែងថាលោកនឹង
អញ្ជើញទៅឆ្លើយសំនួរអំពីបញ្ហាព្រំដែនកម្ពុជា-យួន នៅវិមានរដ្ឋសភា ។
លោក ហ៊ុន សែន បានថ្លែងទាំងក្តៅស្លឹកត្រចៀកថា « ខ្ញុំទៅសភាលើកនេះកុំថា ហ៊ុន
សែន ខ្លាចនោះ និយាយឲ្យអស់រឿងជម្រះបញ្ជីគ្នាម្តងនៅក្នុងសភា
កន្លងទៅខ្ញុំចេះតែសរសេរឆ្លើយ ប៉ុន្តែ លើកនេះ ស្នើសុំ៤ម៉ោងឆ្លើយតែមួយសំនួរទេ
ខ្ញុំចង់និយាយ៧ម៉ោងក៏អត់បញ្ហាដែរ » ។
លោក ហ៊ុន សែន បានថ្លែងបន្តរទៀតថា « ខ្ញុំនឹងប្រើពេល៤ម៉ោងដើម្បីពន្យល់តាមដំណាក់កាល
នីមួយៗរឿងព្រំដែន ពន្យល់រហូតដល់ម្នាក់រត់ទៅស្រុកបារាំងកាន់ផែនទីរត់ ។
កាលដែលធ្វើរដ្ឋ មន្រ្តីជំនាន់សាធារណរដ្ឋខ្មែរ ជំនាន់លន់នល់ ពេលនោះកោះវ៉ៃ អ្នកណាកាន់កាប់
និយាយគ្នាឲ្យ ច្បាស់ អ្នកណាកាន់កាប់គឺវៀតណាមខាងត្បូង ។
តបទៅនឹងការប្រតិកម្មរបស់លោក ហ៊ុន សែន ខ្លាំងៗទាំងខុសទំនងបែបនេះគណកម្មាធិការព្រំ
ដែនកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលលោក ស៊ាន
ប៉េងសែ ជាប្រធានបានបំភ្លឺទៅកាន់លោក ហ៊ុន សែនថា៖ កោះវ៉ៃ ជាកោះខ្មែរជានិច្ច ជាកាល ។
ដោយសេចក្តីបញ្ជាក់បានលើកឡើងថា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នៅក្រុងភ្នំ
ពេញនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងខុសស្រឡះថា កោះវ៉ៃរបស់ខ្មែរ ( ពូឡូ វ៉ៃ
) ត្រូវបាន យៀកណាមកាន់កាប់
តាំងពីសម័យរដ្ឋាភិបាលសាធារណៈរដ្ឋនៃលោក លន់នល់ ហើយនាពេល នោះរូបខ្ញុំដែលជារដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មរ៉ែ
និងសិប្បកម្ម មិនបានធ្វើអ្វីទេដើម្បីទៅយកកោះនោះពីយៀកណាមវិញ ។
សេចក្តីបញ្ជាក់របស់លោក ស៊ាន ប៉េងសែ បានធ្វើការរំលឹកថា នាថ្ងៃទី០៧ ខែកក្កដា
ឆ្នាំ១៩៨២ លោក ហ៊ុន សែន ជារដ្ឋមន្រ្តីក្រសួងការបរទេសនៃអាជ្ញាធរហៅថា
សាធារណរដ្ឋប្រជាមានិតុកម្ពុជា បានចុះហត្ថលេខាដោយខុសច្បាប់ជាមួយរដ្ឋមន្រ្តីយួន
ង្វៀន កូថាច លើកិច្ចព្រមព្រៀង ស្តីពី « ទឹកប្រវត្តិសាស្រ្ត » ដោយគាត់ទទួលស្គាល់ជាលើកទី១នៃប្រវត្តិសាស្រ្តកម្ពុជាថា
កោះ ត្រល់ និងប្រជុំកោះក្រចកសេះ ( ពូឡូ ប៉ង់យ៉ង់ ) ជារបស់យួន និងអួតថាខាងយួន
គេបានទទួល ស្គាល់វិញថា កោះវ៉ៃ ជារបស់ខ្មែរ ។
ខ្ញុំសូមបញ្ជាក់ថា កោះវ៉ៃ នេះ មិនដែលជារបស់យៀកណាមឡើយ
ហើយវានៅក្រោមការគ្រប់គ្រងនៃកម្ពុជាជានិច្ចកាល ទាំងនៅសម័យព្រះរាជាណាចក្រ(ទី១)
នៃសម្តេចនរោត្តម សីហនុ និង នៅសម័យសាជាធារណរដ្ឋខ្មែរ នៃលោកឧត្តមសេនីយន៏ លន់នល់ ។
ការពិតមួយគឺទ័យយួន បានកាន់កាប់ កោះវ៉ៃ ដោយរំលោភ នៅក្នុងរយៈកាលដ៏ខ្លីពីថ្ងៃទី១០
ខែមិថុនា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧៥ ដែលកម្ពុជានៅក្រោមរបបខ្មែរក្រហម
ប៉ុលពត ។
ជាមួយគ្នានោះនៅចុងបញ្ចប់សេចក្តីបញ្ញាក់របស់លោក ស៊ាន ប៉េងសែ
លោកក៏បានធ្វើការទូមាន ដល់លោក ហ៊ុន សែន ផងដែរថា លោក ហ៊ុន សែន
គួរតែរៀនអានប្រវត្តិសាស្រ្ត និងសិទ្ធិ នៃប្រ ទេសកម្ពុជាផង ដើម្បីជៀសវាងការនិយាយ
និងការចុះហត្ថលេខាផ្តេសផ្តាស់ ដែលធ្វើឲ្យខូចខាត ដល់ប្រយោជន៏ជាន់ខ្ពស់នៃស្រុកខ្មែរ
។
ជាមួយគ្នានោះផងដែរ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ តំណាងសាខាគណបក្ស សម
រង្ស៊ី-អ៊ឺរ៉ុប ក៏បានសេចក្តីប្រកាសព័ត៌មានមួយច្បាប់ជាការឆ្លើយតបទៅលោក ហ៊ុន សែន
ផងដែរថា សេចក្តីថ្លែងការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
ទាក់ទងទៅនិងការដោះដូរភូមិក្នុងខេត្តកំពង់ចាម ជាមួយប្រទេសយួន
គឺបានធ្វើឡើងដើម្បីជាការបិទបាំងការពិតនៃបញ្ហាតែប៉ុណ្ណោះ
គឺវាដូចគ្នាទៅនឹងការយកចង្អេរទៅបាំងខ្មោចដំរីយ៉ាងដូចច្នោះឯង ។
តាមការពិតការបាត់បង់ទឹកដីជាចំ រៀកៗ តាមបណ្តោយព្រំដែន មានទំហំធំធេងបើប្រៀបធៀបទៅនឹងភូមិពីរដែលប្រកាសដោយ
រដ្ឋាភិបាល គឺជាគំរោងនយោបាយរួម ដែលបានរៀបចំដោយស៊ីចង្វាក់គ្នា រវាងរដ្ឋាភិបាលរបស់
លោក ហ៊ុណ សែន និងយួន ដើម្បីទាញយកដល់ចំណេញដោយជាន់ឈ្លីអធិបតេយ្យជាតិខ្មែរ ។
សេចក្តីប្រកាសព័ត៌មានរបស់សាខាគណបក្ស សម រង្ស៊ី-អ៊ឺរ៉ុប ក៏បានឲ្យដឹងទៀតថា
ទាក់ទងទៅ និងរឿងនេះ ការបាត់បង់បូរណៈភាពដែនដី
និងដែនសមុទ្រគ្រាន់តែជាផ្នែកមួយនៃការបាត់បង់ អធិបតេយ្យភាពជាតិតែប៉ុណ្ណោះ ។
ដោយការចុះហត្ថលេខាខាងលើ កិច្ចព្រមព្រៀងសហប្រតិបត្តិ ការទូលំទូលាយលើវិស័យការពារជាតិ
យុត្តិធម៌ និងសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន បានដាក់ ប្រជាជាតិខ្មែរទាំងមូល
ក្រោមអាណាព្យាបាលនៃប្រទេសយួនរួចទៅហើយ ។
ការកំណត់បន្ទាត់ព្រំដែនថ្មី ដោយយកជាមូលដ្ឋានរាល់កិច្ចព្រមព្រៀងមិនស្របច្បាប់
ដែលបាន ចុះហត្ថលេខាក្នុងអំឡុងទស្សវត៏៨០ គឺជាការព្រមទទួលយកនូវការបាត់បង់ទឹកដី
តាមបណ្តាខេត្ត នានាភាគខាងកើត អ្វីដែលគេហៅថាជាតំបន់ស ដែលរដ្ឋាភិបាលលោក ហ៊ុន សែន
មិនបាន ចង្អុលបង្ហាញ
តាមពិតជាការប្រគល់ឲ្យតាមរូបភាពលាក់កំបាំងក្រោមលេសតំបន់អភិវឌ្ឍន៏ ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏មិនបានបង្ហាញផងទេ នូវការបាត់បង់ផ្ទៃសមុទ្រ
ដោយការ គូសវាសព្រំដែនថ្មី កោះជាច្រើនមានជាអាទិ៏ កោះត្រល់ ដែលជាកោះធំជាងគេនៅតំបន់នោះ
ត្រូវ បានទៅយួន ។ មួយផ្នែកដ៏ធំនៃខ្ពង់រាបបាតសមុទ្រខ្មែរ
ដែលគេដឹងថាមានរ៉ែប្រេងកាតយ៉ាង ក្រាសក្រែល
ព្រមទាំងច្រកចេញទៅដែលសមុទ្រអន្តរជាតិក៏ត្រូវបានបាត់បង់ផងដែរ ជារួមប្រ មាណ៣៥ភាគរយ
នៃផ្ទៃសមុទ្រខ្មែរ គឺបានរបូតទៅក្នុងដៃប្រទេសយួនយ៉ាងងាយស្រួល ។
គេចាំមើលថាតើនៅពេលដែលលោក ហ៊ុន សែន ចូលខ្លួនទៅក្នុងមន្ទីររដ្ឋសភា
និងធ្វើការបកស្រា យយ៉ាងណាចំពោះបញ្ហាព្រំដែននេះ ។
ព្រោះរឿងនេះគឺជារឿងធំបំផុតរបស់ជាតិ ដែលពាក់ព័ន្ធ ដល់អាយុជីវិតរបស់ជាតិយើង ។
យ៉ាងដូចនេះហើយបានជាពេលថ្មីៗនេះគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស
បានរួមបញ្ជូលគ្នាជាសម្លេងតែមួយដោយបង្កើត ចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ
និងឈានទៅបង្កើតគណបក្សថ្មីមួយ ដើម្បីចូលរួមក្នុងការប្រគួតប្រជែងការ
បោះឆ្នោតនៅឆ្នាំ២០១៣ ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាឲ្យបាន ។ ហើយនៅពេលដែល
គណបក្សប្រជាធិបតេយ្យ ដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យឈ្នះឆ្នោតហើយនោះ គណបក្សមួយនេះនិងធ្វើការសើរើឡើងវិញ
ចំពោះការបោះបង្គោលព្រំដែនទាំងឡាយណា រវាង រដ្ឋាភិបាលរបស់លោក ហ៊ុន សែន
ជាមួយនិងរដ្ឋាភិបាលក្រុងហាណូយ ។ ដូចនេះដើម្បីសង្គ្រោះ
ជាតិរបស់យើងឲ្យរួចផុតពីការគ្រប់គ្រងតាមអំណាចផ្តាប់ការ និងមានបរទេសជាអាណាព្យាបាល
សូមបងប្អូនទាំងអស់គ្នាចូលរួមជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដើម្បីខ្លួនយើង កូនចៅរបស់យើង និងប្រទេសជាតិរបស់យើង ៕
No comments:
Post a Comment
yes