ការដឹកប្រេងសាំងគេចពន្ធគឺជារឿងរសើប ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ជាយូឆ្នាំណាស់មកហើយ
ដែលគេមិនឃើញមន្រ្តីមានសមត្ថកិច្ច ឬស្ថាប័នដែលពាក់ព័ន្ធ ចុះបង្ក្រាបករណីខាងលើនេះឲ្យមានប្រសិទ្ធភាព
ឬលប់បំបាត់ឲ្យអស់ទាំងស្រង់នោះឡើយ ។ ការនៅតែកើតមានរឿងរ៉ាវនេះគឺបណ្តាលមកពីមន្រ្តីដែលមានសមត្ថកិច្ច
ឬក្រសួងដែលពាក់ព័ន្ធពុករលួយទាំងនោះ បាននាំគ្នាឃុំខិតជាមួយនិងឈ្មួញ
ដោយបើកដៃឲ្យពួកគេធ្វើអ្វីស្រេចតែអំពើចិត្ត ដែលធ្វើឲ្យខាតបង់ថវិការរបស់ជាតិអស់ជាច្រើនក្នុងមួយឆ្នាំៗ
។
សេចក្តីរាយការណ៏ពីខេត្តសៀមរាបមកបានឲ្យដឹងថា មានរថយន្តដឹកសាំងគេចពន្ធពីស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ ដែលត្រូវបានគេដឹងថា រថយន្តដែលដឹកសាំងគេចពន្ធទាំងនេះ ត្រូវបាននាំចូលពីប្រទេសថៃមកជារៀងរាល់ថ្ងៃ តាមច្រករបៀងនានារាប់លានលីត្រ
តែពុំមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានធ្វើការបង្ក្រាបនោះទេ
ព្រោះអ្នកទាំងអស់នោះ បានដឹងថាប្រេងគេចពន្ធគ្រប់ប្រភេទនោះជារបស់ឧកញ៉ាល្បីឈ្មោះម្នាក់ដែលមានអំណាចខ្លាំង
ជាហេតុធ្វើឲ្យមន្ត្រីពាក់ព័ន្ធដូចជា
គយនិងរដ្ឋាករ មន្ត្រីនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច
មន្ត្រីកាំកុងត្រូល មន្ត្រីគយចល័ត មន្ត្រីពន្ធដារ ដែលឈរជើងចាប់ពីច្រករបៀងរហូតមកដល់រាជធានីភ្នំពេញ គឺមិនហ៊ានក្អកជាមួយនឹងឧកញ៉ារកស៊ីល្មើសច្បាប់រូបនោះឡើយ ។
ប្រភពបានអោយដឹងថា
ប្រេងគេចពន្ធដែលនាំចូលពីប្រទេសថៃនោះ មិនត្រូវបានធ្វើការត្រួត ពិនិត្យទេ
ព្រោះសមត្ថកិច្ចទាំងអស់នោះបានស្គាល់រថយន្ត
ដឹកប្រេងរបស់មេឈ្មួញមានអំណាចរូបនោះរួចអស់ទៅហើយ គឺរង់ចាំតែលូកដៃយកលុយចាយតែប៉ុណ្ណោះ ដោយមិន ហ៊ានធ្វើអ្វីលើស ពីនេះឡើយ
ហើយប្រសិនបើពួកគេហ៊ានសួរនាំគឺច្បាស់ជាអត់លុយដាក់ចូលក្នុងហោប៉ាវ
ជាមិនខាន ។ ចំណែកប្រេងគេចពន្ធដែលនាំចូលពីប្រទេសថៃមកនោះ ត្រូវបានយកមកស្តុកទុកនៅក្នុងស្រុកអន្លង់វែង
ដែលមានទីតាំងជាច្រើនកន្លែង រួចហើយមេឈ្មួញរូបនោះបានបញ្ជាឲ្យកូនចៅរបស់ខ្លួន ដឹកតាមរថយន្តយីឌុបកែច្នៃគ្របតង់ជិត
តាមផ្លូវលេខ៦៧ ចូលមកស្តុកទុកនៅខេត្តសៀមរាប ត្រង់ចំណុចស្រុកប្រាសាទបាគង រួចសាងដាក់រថយន្តសាំងក្រុមហ៊ុន ដឹកចែកចាយ
ទាំងដុំ ទាំងរាយ ទៅតាមបណ្តាស្ថានីយ៏នានាទូទាំងប្រទេស ។
ប្រភពបានបន្តថាមេឈ្មួញដឹកសាំងគេចពន្ធនោះគឺមានឈ្មោះ ឡេង ហ៊ួរ ហើយរកស៊ីនាំប្រេងគេច ពន្ធពីប្រទេសថៃមកខ្មែរជាយូរឆ្នាំមកហើយ តែពុំមានសមត្ថកិច្ចណាមួយធ្វើដឹងឮនោះទេ ព្រោះលោក ឡេង ហ៊ួរ ចេះសែនព្រេនអោយមន្រ្តីជំនាញបានដិតដល់
ម្យ៉ាងវិញទៀតដោយសារតែខ្លួន លោកជាឧកញ៉ាស្រាប់ ហើយមានខ្នងក្រាសនៅពីក្រោយថែមទៀតផង ។ សេចក្តីរាយការណ៏បានបន្តរឲ្យដឹងទៀតថា រថយន្តដឹកប្រេងគេចពន្ធរបស់លោក
ឡេង ហ៊ួរ នេះគឺដឹកទាំងយយ់ដឹកទាំងថ្ងៃ ស្ទើរតែរលាយផ្លូវថ្នល់ទៅហើយ ក៏គ្មានអស់លោកអភិបាលខេត្ត ឬជំនាញណាឈឺក្បាលវិលមុខចុះចាប់ដែរ ដែលនេះជាហេតុបណ្តាលអោយគេសង្ស័យថា អភិបាលខេត្តសៀមរាបលោក
ស៊ូ ភីរិន្ទ ក៏ដូចជាអធិការខេត្តសៀមរាប មន្ត្រីគយ
និងជំនាញដែលពាក់ព័ន្ធក្នុងខេត្តសៀម រាប ទទួលបានលាភសក្ការៈ ពីលោក ឡេង ហ៊ួរ ដែលហើយមើលទៅបានជាធ្វើព្រើងើយចំពោះ
ករណីខាងលើបែបនេះ ។
សូមជំរាបថាករណីខាងលើនេះបានទទួលរងនូវការរិះពីសំណាក់ប្រជាពលរដ្ឋផងដែរថា សកម្មភាពរកស៊ីនាំចូលផលិតផលនានាចូលមកកម្ពុជាដោយប្រើប្រាស់វិធីគេចពន្ធ មិនបង់ពន្ធជូនរដ្ឋ ឲ្យបានគ្រប់ចំនួននោះបានធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើន
ហើយប្រាក់ដែលជាតិបានបាត់បង់នោះត្រូវធ្លាក់ទៅលើបក្ខពួកមួយក្តាប់តូចនៃក្រុមប្រព្រឹត្តបទល្មើសហិរញ្ញវត្ថុជាតិនេះ ដែលហៅថាជាទង្វើបង្កឲ្យមានសកម្មភាពវិទង្សនាសេដ្ឋកិច្ចជាតិ
ព្រោះអ្នកទាំងអស់នោះបានបន្លំយកថវិកាជាតិទៅធ្វើជាថវិកាបក្ខពួក និង
ឯកជនរបស់ខ្លួន
ហើយក៏អាចប្រឆាំងជាមួយច្បាប់ប្រឆាំងអំពើពុករលួយផងដែរ ។
ដូនេះដើម្បីកុំឲ្យមានការរិះគន់ចំពោះបញ្ហានេះពីគ្រប់មជ្ឈដ្ឋាន
ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប និងខេត្តឧត្តមានជ័យ
មន្រ្តីថ្នាក់លើគួរតែចុះតាមដាន និងបើកការស៊ើប អង្កេតចំពោះករណីនេះជាបន្ទាន់
ជាពិសេសគឺលោក ប៉ែន ស៊ីម៉ន ត្រូវតែបើកប្រតិប័ត្តការនេះមុន គេជាជំហ៊ានដំបូង
ដើម្បីចាត់ការមន្រ្តីក្រោមឱវាទរបស់ខ្លួនដែលមិនធ្វើការចុះបង្ក្រាប
ចំពោះការនាំចូលប្រេសាំងគេចព័ន្ធពីថៃបែបនេះរបស់លោក ឡេង ហ៊ួរ ដែលមានឋានះជាឧកញ៉ានោះ ទុក
ឲ្យបុគ្គលរូបនេះរកស៊ីប្រេងសាំងគេចព័ន្ធស្រេចតែអំពើចិត្តរបស់គេ
ហើយសុកចិត្តឱនក្បាលតត្រុកគ្រប់គ្នាចាំលូកដៃទទួលសំណូក
ប្រព្រឹត្តអំពើពុករលួយដែលជាការផ្តល់ដោយលោកឧញ៉ា ឡេង ហ៊ួរ
ដែលជាមេឈ្មួញដ៏ល្បីខាងរកស៊ីប្រេងសាំងគេចព័ន្ធនៅក្នុងខេត្តសៀមរាបនោះ ។
បន្ទាប់ទៀតលោក ឱម យិនទៀង
ដែលជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយក៏ត្រូវតែចុះធ្វើការ ងារនេះផងដែរ
ដើម្បីបោសសំអាតមន្រ្តីពុករលួយទាំងនោះដែលបានឃុំខិតជាមួយឈ្មួញខិល ខូច រកស៊ីខុសច្បាប់
ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យនៅក្នុងខេត្ត ក៏ដូចជាសំញ៉ែញឲ្យ
ឃើញពីអំពើពុករលួយអាក្រក់របស់ខ្លួន និងក្រុមខ្លួនផងដែរ ។ ដូចនេះប្រសិនបើលោក ប៉ែន
ស៊ី ម៉ន និងលោក ឱម យិនទៀង រួមជាមួយមន្រ្តី និងស្ថាប័នមួយចំនួនទៀតមិនចាត់ការចំពោះករណីខាងលើនេះទេ
ប្រជាពលរដ្ឋនិងមិនមានជំនឿលើការគ្រប់គ្រង និងការដឹកនាំរបស់ស្ថាប័នរដ្ឋទាំងអស់ទាំងនោះឡើយ
។ ដើម្បីកុំឲ្យប្រទេសកម្ពុជាមានឈ្មោះជាប្រទេសដែលមានអំពើពុករលួយខ្លាំង
អ្នកដែលពាក់ព័ន្ធត្រូវតែមានឆន្ទះក្នុងការបង្ក្រាប និងលុបបំបាត់អំពើពុករលួយនេះឲ្យអស់នៅក្នុងប្រទេសកម្ពុជា
៕
No comments:
Post a Comment
yes