ប្រធានគណបក្ស សមរង្ស៊ី ដែលអនាគតនឹងក្លាយជាមេដឹកនាំគណបក្សសង្រ្គោះជាតិ បានប្រកាសប្រាប់ពិភពលោកថា លោកប្រាកដជាវិលចូលកម្ពុជាវិញ ឲ្យបានមុនថ្ងៃបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ បើទោះជាលោកស្ថិតនៅក្រោមការគំរាមកំហែងសិទិ្ធសេរី ភាព និងអាយុជីវិតក៏ដោយ។ លោក សម រង្ស៊ី ដែលបានអះអាងដូចនេះ នៅខណៈលោកបានថ្លែងសារនយោបាយនៅទីក្រុងឡងដ៍ ប្រទេសអង់គ្លេស ទីដែលលោកធ្វើទស្សនៈកិច្ចនៅលេខាធិការដ្ឋានរបស់ LIBERAL INTERNATIONAL។
បើតាមសារអ៊ីមែលរបស់គណបក្សសមរង្ស៊ី ដែលសំឡេងប្រជាធិបតេយ្យទទួលបាន នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោក សម រង្ស៊ី កំពុងមានវត្តមាននៅក្រុងឡងដ៏ ហើយក្នុងឱកាសនោះ លោកបាននិយាយប្រាប់សហគមន៍អន្តរជាតិ ពីការវិវឌ្ឍនយោបាយនៅកម្ពុជា នៅមុនការបោះឆ្នោតសភាឆ្នាំ២០១៣។ លោកសម រង្សី បានថ្លែងថា ការបង្កើតគណបក្សថ្មី ដែលកើតចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស គឺគណបក្សសង្រ្គោះជាតិជាគណបក្សថ្មី គាំទ្រកម្ពុជា ដែលប្រាថ្នាចង់បានអសនៈមួយរបស់សមាជិក មិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ប៉ុន្តែលោកនិយាយថា លុះត្រាតែដៃគូអន្តរជាតិ មើលឃើញថាការបោះឆ្នោតឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសេរី និងត្រឹមត្រូវ។
ប៉ុន្តែលោក សម រង្ស៊ី បានព្រមានថា បើមានការឆ្លើយតបជាអវិជ្ជមាន ចំពោះវត្តមានរបស់លោកនៅកម្ពុជា មុនថ្ងៃបោះឆ្នោតនោះលោកនឹងប្រថុយចូលកម្ពុជា បើទោះជាមានការគំរាមកំហែងសិទិ្ធសេរីភាព និងអាយុជីវិតក៏ដោយ។ តែលោកសង្ឃឹមថា ការចរចាខាងនយោបាយមួយ គឺជាលទ្ធផលល្អ ដែលអាចទទួលយកបាន៕
No comments:
Post a Comment
yes