លីវ តឺ ហួ
ចិន ៖ តួឯកប្រវត្តិសាស្ត្រ នៃពិភពកម្សាន្ត ហុងកុង កំពុងរៀបចំផលិតភាពយន្តថ្មីជាមួយនឹងភាពយន្តខ្នាតធំបែបស៊ើបអង្កេត ០០៧ របស់ចិន ដែលមានតារាស្រីល្បីឈ្មោះមកចូលរួមទាំងចិនដីគោក និងចិនតៃវ៉ាន់ផងដែរ។
Switch ភាពយន្តខ្នាតធំរបស់ចិនដីគោកប្រចាំឆ្នាំនេះ មានតារាសម្តែងល្បី លីវ តឺ ហួ សម្តែងជាតួឯកកំពូលអ្នកស៊ើបការសម្ងាត់ ព្រមទាំងរួមដៃគួជាមួយតារាល្បីនាង លីន ជឺ លីង វ័យ ៣៧ ឆ្នាំមកពីដែនដីតៃវ៉ាន់ និងនាងចាង ជីង ឈូ តារាលំដាប់ជួរមុខនៃមជ្ឈដ្ឋានកម្សាន្តចិន វ័យ៣៥ឆ្នាំ ហើយតារាឆ្នើមទាំងនោះទើបតែមានឱកាសបង្ហាញនូវសមាសភាពតួសម្តែងរួមគ្នានៅហុងកុងកាលពីប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។
ក្រុមហ៊ុនផលិតកុន switch បានប៉ាន់ប្រមាណទុកថា ស្នាដៃនៃភាពយន្តផ្នែកស៊ើបអង្កេតបាញ់ប្រហារ១រឿងនេះ នឹងទទួលជោគជ័យដូចគ្នានឹងភាពយន្តហូលីវូដរឿង ‘James Bond’អីចឹង ព្រោះវាសម្បូរទៅដោយឈុតឆាករស់រវើក ការវាយប្រយុទ្ធគ្នា ស្នេហាផ្អែមល្អែម និងការបំបែកសំណុំរឿងឃាតកម្មលាក់មុខជាច្រើនឈុតដែលគេត្រៀមនឹងទៅថតនៅទីក្រុងធំៗរបស់ចិននិងនៅបរទេស ដូចជានៅ ក្វាងចូវ ហ្វូយ៉ាង តៃប៉ិ តូក្យូ មីឡង់ និងទីក្រុង ឌុយបៃជាដើម៕
No comments:
Post a Comment
yes