លោក ម៉ម សូណង់ដូ ពេលនាំឡើងតុលាការភ្នំពេញ
ភ្នំពេញៈ ក្រុមមន្ត្រីក្រសួងបានអះអាងថា ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុនបានបដិសេធនូវសំណើសុំសួរ សុខទុក្ខ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ពីអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ហើយក្រសួងនេះក៏បានបញ្ជូនសំណើនោះទៅតុលាការរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេចជួសវិញ។
លោកស្រី មូរ សុខហួរ ដែលរំពឹងថា នឹងដឹកនាំប្រតិភូតំណាងរាស្រ្តទៅសួរសុខទុក្ខលោក ម៉មសូណង់ដូ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានប្តូរទិសដៅសំណើរបស់លោកស្រីកាលពីថ្ងៃ ព្រហស្បតិ៍សប្តាហ៍មុន។
លោកស្រីបានហៅទង្វើនេះថា ជា«ឧទាហរណ៍នៃនីតិវិធីគ្មានរបៀបរៀបរយ»។ លោកស្រីបន្ថែមថា ក្រសួងមហាផ្ទៃទទួលខុសត្រូវចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ ដូច្នេះត្រូវតែទទួលខុសត្រូវក្នុងការយកគាត់ទៅដាក់ឃុំនៅ ពន្ធនាគារ។
លោកស្រី មូរ សុខហួរបានចោទសួរថា ៖ «លោក ម៉ម សូណង់ នៅក្នុងពន្ធនាគារព្រៃស ហេតុអី្វបានជាខ្ញុំត្រូវស្នើទៅតុលាការ?»។ លោកស្រីបន្តថា គ្មានអ្វីដែលប្រព័ន្ធពន្ធនាគារមិនស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងមហាផ្ទៃឡើយ។
លោកស្រីបន្ថែមថា គាត់មិនដែលត្រូវបង្វែរសំណើបែបនេះទេ ពីមុនមក ព្រោះថា គាត់បានទៅសួរសុខទុក្ខអ្នកជាប់ឃុំនៅព្រៃសជាច្រើននាក់ យ៉ាងហោចក៏បីដងដែរ ហើយថ្មីៗនេះគឺទៅសួរអ្នកភូមិបឹងកក់ដែលត្រូវឃុំខ្លួន។ លោកស្រីបន្តថា ពេលដែលទៅសួរសុខទុក្ខអ្នកជាប់ឃុំម្តងៗ សំណើលោកស្រីត្រូវបានទទួលការយល់ព្រម ដោយក្រសួងមហាផ្ទៃ។
តំណាងរាស្រ្តរូបនោះបានចង្អុលបង្ហាញករណីអតីតអភិបាលក្រុងបាវិត ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីកាត់ដេរឲ្យរងរបួសនោះ មកបញ្ជាក់ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថាការមិនត្រូវបានចាប់ខ្លួនលោក ឈូក បណ្ឌិត នេះ គឺជាភស្តុតាងមួយបង្ហាញថា ការចាប់ឃុំខ្លួន លោក ម៉ម សូណង់ដូ ក្នុងពន្ធនាគារ វាជារឿងមិនត្រឹមត្រូវ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ទៀតថា ៖ «ក្នុងពេលណាមួយ ដែលលោកនៅទីនោះ លោកអាចនឹងត្រូវគេធ្វើបាបដូចជាអ្នកទោសដទៃទៀតអ៊ីចឹង»។ លោកស្រីបន្ថែមថា ការឃុំខ្លួនបណ្តោះអាសន្នរយៈពេលយូរបង្កើតឲ្យទោសនោះមិន ក្លែងក្លាយ។
លោកស្រីបានអះអាងថា៖ «ជារៀងរាល់ថ្ងៃ ដែលស្ថិតនៅក្នុងការឃុំខ្លួន ដោយគ្មានការសួរសុខទុក្ខ វាបានដាក់ទម្ងន់ផ្នែកចិត្តសាស្រ្តទៅលើនរណាដែលគេរកឃើញថា គ្មានទោស»។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជំហរបស់ក្រសួង គឺមិនមែនបដិសេធជាដាច់ខាតទេ ហើយថា ប្រតិភូទាំងអស់នេះ ត្រូវទទួលការអនុញ្ញាតពីតុលាការវិញ។
លោកបានបន្ថែមថា ៖ «សំណើសុំសួរសុខទុក្ខជនជាប់ចោទអគ្គនាយកដ្ឋានពន្ធនាគារ បានអនុញ្ញាតឲ្យតែប្រពន្ធនិងកូន»។ លោកបន្តថា ប្រតិភូទាំងនោះអាចទៅសួរសុខទុក្ខបានដោយមិនចាំបាច់មានការអនុញ្ញាតពីតុលាការ ប្រសិនបើជនជាប់ចោទកាត់ទោសរួចហើយ។
មន្ត្រីតុលាការភ្នំពេញមិនអាចទាក់ទងបានទេពីម្សិលមិញ។
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ពីបទទាក់ទិននឹងអ្វីដែលរដ្ឋាភិបាលចាត់ទុកថា គម្រោងអបគមន៍ក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលគម្រោងនោះក្រុមប្រជាពលរដ្ឋបានបដិសេធទាំងស្រុង៕
No comments:
Post a Comment
yes