សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

ស្វែង សុជាតា ត្រូវចោរគាស់ផ្ទះ ចូលលួចទ្រព្យសម្បតិ្ត អស់ជាច្រើន

ស្វែង សុជាតា

តារាសម្តែងដ៏ល្បី ដែលទើបតែជួបគូស្នេហ៍ អ្នកនាង ស្វែង សុជាតា ត្រូវបានចោរគាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិ អស់ជាច្រើន កាលពីវេលាម៉ោង ១:០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ យប់មិញនេះ ខណៈដែលនាងកំពុងតែ ដេកលង់លក់ ប្រៀបបីដូចត្រូវថ្នាំសណ្តំ និងស្របពេលដែលប្តីរបស់នាង ជាប់រវល់ទៅធ្វើការនៅខាងក្រៅទៀតផង ។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងទៀតថា ចោរដែលចូលលួចនោះ គឺបានឡើងលើរបង ចូលតាមរយៈផ្ទះអ្នកជិតខាង និងបានគាស់ទ្វារ ចូលក្នុងបន្ទប់គេងរបស់ ស្វែង សុជាតា ដោយស្ងាត់ៗ ហើយបានរើ កកាយប្រមូលទ្រព្យសម្បត្តិ ដូចជាលុយ ទូរស័ព្ទដៃ សម្លៀកបំពាក់ និងរបស់របរ មានតម្លៃជាច្រើនទៀត ខណៈអ្នកនាង ស្វែង សុជាតា កំពុងតែដេកលង់លក់ ក្នុងបន្ទប់នោះ ប្រៀបបីដូចជា ត្រូវថ្នាំសណ្តំអ្វីម្យ៉ាង ។
គេហដ្ឋានដែលត្រូវបានគេដឹងថា ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ដែលជាផ្ទះរបស់តារាសម្តែង ស្វែង សុជាតា ក្រោយពេលកើតហេតុ នាងមិនបានប្តឹងទៅកាន់ សមត្ថកិច្ចភ្លាមៗទេ រហូតមកដល់ពេលនេះ ហើយទ្រព្យសម្បតិ្ត ទាំងអស់ដែលបាត់បង់ ក៏គេមិនបាន ដឹងច្បាស់ដែរថា មានទំហំប៉ុន្មាននោះទេ ព្រោះពេលនេះ ស្វែង សុជាតា នៅមិនទាន់បាត់ភ័យ ពីហេតុការណ៍ដែលកើតឡើង ស្ទើរនឹកស្មានមិនដល់នោះឡើយ។

គួរបញ្ជាក់ថាថ្មីៗនេះ ស្វែង សុជាតា បានប្រកាសជាសាធារណៈអំពី ចំណងស្នេហ៍ដ៏ល្អូកល្អឺន ជាមួយគូស្នេហ៍ថ្មី រហូតធ្លាយរូបជញ្ជក់មាត់គ្នា ដែលបង្ហាញឲ្យឃើញថាគូស្នេហ៍នេះ ពិតជាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងកំពុងតែសាង សុភមង្គលជាមួយគ្នា ដ៏សុខសាន្ត ។
ផ្ទុយទៅវិញហេតុការណ៍កាលយប់មិញ បានក្លាយទៅជាភាពសោកស្តាយមួយ ខណៈទ្រព្យសម្បត្តិជាច្រើន ត្រូវបានបាត់បង់ ដែលជាញើសឈាម របស់នាងខំសន្សំបាន ពីអាជីពសិល្បៈ បន្តិចបន្ទួច ហើយ ត្រូវបាត់បង់មួយប៉ប្រិចភ្នែក។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ស្វែង សុជាតា នឹងត្រូវចាត់វិធានការ និងរកដំណោះស្រាយយ៉ាងណានោះទេ ខណៈដែល នាងនៅមិនទាន់បានបញ្ជាក់ ប្រាប់មហាជនឲ្យបានដឹងនៅឡើយ ។ LookingTODAY មិនអាចស្វែងរកសុំការបំភ្លឺបានទេ ទាក់ទងនឹងហេតុការណ៍នេះ ព្រោះទូរស័ព្ទដែលនាងធ្លាប់ប្រើ ក៏ត្រូវបានចោរលួច យកទៅបាត់ដែរ ៕

No comments:

Post a Comment

yes