សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

លោក សម រង្ស៊ី មិនមែនជាទណ្ឌិតដូចជាការចោទប្រកាន់របស់រដ្ឋាភិបាលឡើយ តែលោក សម រង្ស៊ី គឺជា វិរជន ស្នេហាជាតិនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប

លោក សម រង្ស៊ី នៅកណ្តាល

លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស សង្គ្រោះ ជាតិ ទៅថ្ងៃអនាគត គឺលោកបានលះបង់គ្រប់យ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយមិនគិតពីការនឿយហត់ ឬទុក្ខលំបាករបស់ខ្លួនឡើយ ។

ដោយសារទង្វើរបស់លោក សម រង្ស៊ី ហ៊ានធ្វើគ្រប់បែបយ៉ាង យ៉ាងដូច្នេះហើយ បានធ្វើឲ្យ​ប្រជា​ពលរដ្ឋខ្មែរយ៉ាងច្រើនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស គាំទ្រមកលើរូបលោក ហើយសន្ទុះ​នៃ​ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនដូចនេះ បានធ្វើឲ្យ​រដ្ឋា​ភិ​បាល​ខ្មែររកគ្រប់វិធី​ដើម្បី​ផាត់លោក សម រង្ស៊ី ចេញពីស្រុក និងរកការចោទប្រកាន់ដើម្បី​បញ្ចប់​ជីវិតនយោបាយ​របស់​លោក​ផងដែរ ។


បន្ទាប់ពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបង្កើតជាផ្លូវការនៅប្រទេសហ្វីលីពីន កាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដោយការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយបានធ្វើការប្រកាសផងដែរថា ចលនាមួយនេះក៏នឹងឈានទៅ បង្កើតគណបក្សថ្មីមួយទៀតដើម្បីចូលរួមបោះឆ្នោតនៅឆ្នាំ២០១៣ ដែលមានរូបលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន បានធ្វើឲ្យអ្នកកាន់អំណាចសព្វថ្ងៃកាន់តែមានភាព ជ្រួលច្របល់ខ្លាំងឡើងៗ ដោយហេតុថា គេកុំចាត់លោក សម រង្ស៊ី មិនបានហើយ ថែមទាំងបាន ធ្វើឲ្យលោក សម រង្ស៊ី មានសម្លេងកាន់តែខ្លាំងឡើងបន្ថែមទៀត ដោយបានធ្វើការច្របាច់បញ្ចូល គ្នាជាមួយនិងគណបក្ស សិទ្ធិមនុស្ស ។

ជាហូរហែរៀងមកអ្នកកាន់អំណាច តុលាការដ៏សែនអយុត្តិធម៌នៅស្រុកខ្មែរ រួមជាមួយនិងស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការប្រកាសជាញ៉យដងជារបៀបប្រជាភិថុតិថា លោក សម រង្ស៊ី គឺជាទណ្ឌិត ហេតុដូចនេះហើយលោក សម រង្ស៊ី មិនអាចចូលរួមក្នុងឆាកនយោ​បាយបានទៀតទេ ហើយរូបលោកក៏ប្រហែលជាមិនអាចវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា វិញបានផងដែរមើលទៅ ។
ដើម្បីស្រាយចំងល់ទាំងអស់នេះថាតើលោក សម រង្ស៊ី មានសិទ្ធិចូលមកក្នុងប្រទេសកម្ពុជា ក៏ដូច ជាមានសិទ្ធិក្នុងការធ្វើនយោបាយ បានជាបន្តទៀតដែរឬមួយក៏យ៉ាងណា ? ចំងល់ទាំងអស់នេះ ត្រូវបានលោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី ក៏ដូចជាអ្នកនាំពាក្យរបស់ ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ មានប្រសាសន៏បកស្រាយបំភ្លឺកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១២ នៅក្នុងសន្និសីទសារព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ ថា « នៅចំពោះមុខអ្នកនយោ បាយគណបក្សកាន់អំណាចម្នាក់ ពីរនាក់ ហើយនិងតុលាការដែលគេប្រើប្រាស់ជាអាយ៉ង លោក ប្រធាន សម រង្ស៊ី ជាទណ្ឌិត ក៏ប៉ុន្តែនៅក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋជាងដប់បួនលាននាក់ លោកប្រធាន សម រង្ស៊ី ជាវីរជន » ។ ជាមួយគ្នានោះលោក យឹម សុវណ្ណ ក៏បានមានប្រសាសន៏ បន្តថា « សម្តេច សីហនុ លោកក៏ធ្លាប់ជាទណ្ឌិត សម្តេចក្រុមព្រះធ្លាប់ជាទណ្ឌិត ហើយនៅមាន​បងប្អូនយើង អ្នកស្នេហាជាតិជាច្រើននាក់ទៀត ធ្លាប់ជាទណ្ឌិតនៅក្រោមអំណាច​គ្រប់គ្រងនៃ​គណ​​បក្សកាន់អំណាចបច្ចុប្បន្ន ក៏ប៉ុន្តែក្រោយមកទៀតសម្តេចសីហនុ លោកក្លាយជាមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រុមព្រះលោកក្លាយជាប្រធានរដ្ឋសភា ។ ដូច្នេះវាមិនខុសអ្វី​ពីឯក​ឧត្តម សម រង្ស៊ី ដែលសព្វថ្ងៃត្រូវបានមនុស្សមួយក្តាប់តូចចាត់ទុកថាជាទណ្ឌិត ក៏ប៉ុន្តែ​នៅក្នុងរយៈ​ពេលដ៏ខ្លីខាងមុខនេះលោកប្រធាន សម រង្ស៊ី និងក្លាយទៅជានាយករដ្ឋមន្រ្តី » ។

ចំណែកឯលោកស្រី មូរ សុខហួរ ប្រធានអគ្គលេខាធិការរដ្ឋានរបស់ ចលនាប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ក៏បានមានប្រសាសន៏ទាក់ទងទៅនិងករណីរបស់លោក សម រង្ស៊ី នៅក្នុងសន្និសីទ សារព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ នោះផងដែថា « យើងក៏សាងជាតិជាមួយគ្នា ជាតិនេះជាជាតិខ្មែរទាំងអស់គ្នា ខ្ញុំជឿជាក់ណាស់ថាប្រជារាស្រ្តខ្មែរ ប្រជាពលរដ្ឋខ្មែរ ចង់បាននូវឯកភាពជាតិ ចង់បាន ចង់ឃើញអ្នកដឹកនាំដែលជជែកគ្នាបាន ។ ដូច្នេះខ្ញុំក៏ជឿជាក់ដែរថាអ្នកដឹកនាំនឹងរកមធ្យោបាយដើម្បីជជែក ហើយគណបក្ស សម រង្ស៊ី លោកប្រធាន សម រង្ស៊ី រួមទាំងអ្នកតំណាងរាស្រ្ត ក៏តែងតែដាក់នូវសុំណូមពរជូនទៅដល់រដ្ឋាភិ បាល ដើម្បីរកដំណោះស្រាយជូនប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើង » ។ លោកស្រីបាន ថ្លែងបន្តថា « ប្រជារាស្រ្តរបស់យើងចង់ឃើញការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយប្រជា ពលរដ្ឋយើងត្រូវតែទទួលបាននូវរដ្ឋាភិបាលមួយ ដែលប្រសូតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ទើបអាចចាត់ទុកថា ជារដ្ឋាភិបាលដែលឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជារាស្រ្តខ្មែរ ។ ដូច្នេះការអភិវឌ្ឍន៏ ការសង្គ្រោះជាតិ ការកសាងជាតិទាំងប៉ុន្មានមកនេះ តើយើងទាំងអស់គ្នាជា​ជាតិទេ ​ជាប្រជារាស្រ្តទេ ហើយតើយើងគួរស្តាប់គ្នាទេ ? ខ្ញុំថាគួរដើម្បីជាតិទាំងមូល ហើយខ្ញុំ យល់​ឃើញច្បាស់ណាស់ថា យើងនិងមានដំណោះស្រាយនៅប៉ុន្មានខែខាងមុខនេះ » ។ លោក​ស្រី មូរ សុខហួរ មានប្រសាសន៏ទៀតថា « ការផ្សះផ្សារជាតិ ការឯកភាពជាតិតែមួយ អ្នក ដឹកនាំ​ត្រូវតែយកជាតិជាធំ មិនមែនយកបុគ្គល អារម្មណ៏របស់បុគ្គល ឬប្រសាសន៏របស់បុគ្គល​ណាជា​ធំ​នោះទេ យើងត្រូវយកជាតិជាធំ ដូចនេះហើយគណបក្សដែលកើតចេញពី ចលនាប្រជាធិប​តេយ្យ​សង្គ្រោះជាតិ ក៏បានយកឈ្មោះគណបក្ស សង្គ្រោះជាតិ ផងដែរ ។ ដូចនេះខ្ញុំយល់ឃើញថា ទាំង​សម្តេចនាយក ក៏លោកនិងពិចារណាឡើងវិញផងដែរដើម្បីជាតិ » ។

រីឯលោក យឹម សុវណ្ណ ក៏បានមានប្រសាសន៏បន្តទៀតផងដែរថា « សួថាតើ គណបក្សប្រជាជន​សុខចិត្ត​​បោះឆ្នោតតែម្នាក់ឯង ហើយធ្វើជានាយករដ្ឋមន្រ្តីដែលគ្មានការទទួល​ស្គាល់ជាអន្តរ​ជាតិ​នៅពេលណាដែលខ្លួនបោះឆ្នោតតែម្នាក់ឯង ដូច្នេះការបោះឆ្នោត​នោះ​ប្រាកដ​ជាអត់មានសេរី​និង​យុត្តិធម៌ទេ ឬមួយក៏ គាត់សុខចិត្តជ្រើសរើសយកការបោះឆ្នោតដែលមានគណបក្សន​យោបាយ​ចូលរួម ហើយប្រធានគណបក្ស នយោបាយចូលរួមទាំងអស់ ដើម្បីឲ្យរដ្ឋាភិបាលដែលបោះ​ឆ្នោត​គាំទ្រ​ដោយប្រជាពលរដ្ឋនៅថ្ងៃខាងមុខនោះ គឺជារដ្ឋាភិបាលស្របច្បាប់ តែប្រសិនបើជា​រដ្ឋាភិ​បាល​មិនស្របច្បាប់វានិងមានផលវិបាកធ្ងន់ធ្ងរណាស់ដូចជា អស្ថេរភាពសង្គម វិបត្តិសង្គម  បញ្ហា​សេដ្ឋកិច្ច បញ្ហាវិនិយោគទន់ជាដើម ហើយខ្ញុំ មិនជឿថាគណបក្សប្រជា​ជនសុខចិត្ត​ចូលរួមការ​បោះឆ្នោតម្នាក់ឯងនោះទេ » ។

លោក យឹម សុវណ្ណ មានប្រសាសន៏បន្តថា « ប្រមុខមេដឹកនាំគណបក្សប្រជាជន ស្រលាញ់កិត្តិ យសណាស់ ចង់ជាប់ឆ្នោតដោយកិត្តិយស ចង់ជាប់ឆ្នោតដោយសេរី និងយុត្តិធម៌ មិនមែនចង់
ជាប់ឆ្នោត ទុកគូរប្រជែងឲ្យនៅក្រៅសៃវេន រួចហើយឡើងទៅប្រដាល់តែម្នាក់ឯងនោះទេ ហើយ ចំណែកអាជ្ញាកណ្តាលក៏ជារបស់ខ្លួនឯងទៀត ។ ដូច្នេះអ្នកណាក៏ដោយដែលឈ្នះឆ្នោត ដោយ​អាជ្ញាកណ្តាលជារបស់ខ្លួនឯង ហើយដាល់តែម្នាក់ឯង គឺជាអ្នកដែលឈ្នះឆ្នោតពុំមានកិត្តយស » ។

ដូចនេះគណបក្សកាន់អំណាចសព្វថ្ងៃ ប្រសិនបើចង់ឲ្យការបោះឆ្នោតមានលក្ខណះត្រឹមត្រូវ សេរី និងយុត្តិធម៌ ដែលមានការទទួលស្គាល់ទូទៅ ត្រូវតែបើកផ្លូវឲ្យលោក សម រង្ស៊ី ប្រធាន ចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃខាងមុខ ត្រូវតែឲ្យលោក សម រង្ស៊ី បានចូលមកក្នុងប្រទេសកម្ពុជាវិញឲ្យបានឆាប់ ដោយសេរី និងដោយគ្មានលក្ខ័ណ្ឌ ដើម្បី​ឲ្យលោក សម រង្ស៊ី ដឹកនាំគណបក្ស សង្គ្រោះជាតិ ចូលរួមការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្ក​ដា ឆ្នាំ២០​១៣ ឲ្យបានពេញលេញ ៕

No comments:

Post a Comment

yes