លោក ជា ស៊ីម ប្រធានគណបក្សប្រជាជន និងជាប្រធាន ព្រឹទ្ធសភា
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភា បានបដិសេធនឹងពាក្យចចាមអារ៉ាមដែលថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រមុខរដ្ឋស្តីទី បានទទួលមរណភាពនោះ គឺជាការមិនពិតទេ។លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២នេះ បានមានប្រសាសន៍ថា ការដែលលេចឮព័ត៌មានថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលមរណភាពនោះ គឺជារឿងមិនពិត។
លោក អ៊ុំ សារិទ្ធ បានបញ្ជាក់ថា “អាហ្នឹងការមិនពិតទេ ព័ត៌មានបំផ្លើស ព័ត៌មានប្រឌិតទេ សម្តេចប្រធានលោកសុខភាពល្អទេ ហើយគាត់កំពុងប្រតិបត្តិមុខងារគាត់ជាប្រមុខ រដ្ឋ ស្តីទី”។
លោក អ៊ុំ សារិទ្ធ បានចាត់ទុកការប្រឌិតដែលគេបង្កើតឡើង គឺដើម្បីធ្វើឲ្យសាធារណមតិច្របូកច្របល់ តាមពិតសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មានសុខភាពល្អធម្មតា មិនមានបញ្ហានោះទេ។
ការបដិសេធខាងលើ ដែលធ្វើឡើងពីសំណាក់លោក អ៊ុំ សារិទ្ធ នៅពេលនេះ គឺដើម្បីជាការឆ្លើយតបទៅនឹងមនុស្សមួយក្រុម ដែលជាជនអគតិ បានអង្គុយប្រឌិតដំណឹងថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មានអាយុ ៧៩ ឆ្នាំ បានទទួលមរណភាព ហើយបានផ្សព្វផ្សាយដំណឹងនេះ តាមប្រព័ន្ធអេឡិចត្រូនិច ក្នុងគោលបំណងបង្កើតឲ្យមានការច្របូកច្របល់៕
No comments:
Post a Comment
yes