ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន
ប្រធានខុទ្ទកាល័យ លោក ជា ស៊ីម លោក យឹម លាង បានបដិសេធការផ្សព្វផ្សាយលិខិត មរណភាពរបស់ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម។
យោងតាមលិខិតក្នុងទម្រង់ផ្លូវការមួយ ដែលផ្សព្វផ្សាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២ ឲ្យដឹងថា លោក ជា ស៊ីម បានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែសីហា បន្ទាប់ពីលោកត្រឡប់មកពីព្យាបាលនៅប្រទេសសំាងហ្គាពួរ។
ប្រធានខុទ្ទកាល័យ លោក យឹម លាង មានប្រសាសន៍ថា ការផ្សព្វផ្សាយនេះ គឺមិនពិតទេ ហើយក្រុមការងាររបស់លោក កំពុងរៀបចំពាក្យបណ្តឹងទៅសមត្ថកិច្ច និងប្តឹងទៅតុលាការ ដើម្បីចាត់វិធានការលើជនល្មើសតាមផ្លូវច្បាប់។ លោកបន្តថា សុខភាពរបស់លោក ជា ស៊ីម មិនមានបញ្ហាទេ ហើយលោកធ្វើការងារបានធម្មតា មិនដូចពាក្យចចាមអារ៉ាមនោះទេ។ គួរបញ្ជាក់ថា លោក ជា ស៊ីម ដែលបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា មានអាយុ៨០ឆ្នាំ ហើយកន្លងមក លោកធ្លាប់ទៅព្យាបាលជម្ងឺនៅក្រៅប្រទេស៕
No comments:
Post a Comment
yes