លោក William E. Todd
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា
មានប្រសាសន៍ទៅ
កាន់សិស្សនៅខេត្តកំពង់ចាមកាលពីពេលកន្លងទៅ
លោក William E. Todd
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា
នឹងធ្វើជាអធិបតីក្នុងពិធីប្រគល់អំណោយចំនួន ៩ រទេះ (pallets)
ដែលអំណោយទាំងនោះរួមមានដូចជារបស់ក្មេងលេង ភួយ
និងកាបូបស្ពាយរបស់កុមារ
ជាផ្នែកមួយនៃបេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក
នៅប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី ៧ ខែសីហា ឆ្នាំ ២០១២ វេលាម៉ោង ១
រសៀល ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្ថាតទូត
សហរដ្ឋអាមេរិកបានឲ្យដឹងថា អំណោយទាំងនេះ ដែលត្រូវបានរៀបចំដោយ
អង្គការ Church of Latter Day Saints និងអង្គការ Project Handclasp
គឺជាអំណោយចំនួន ៩ រទេះក្នុងចំណោមអំណោយចំនួន ៩០ រទេះ
ដែលត្រូវបាននាំយកមកប្រទេសកម្ពុជាតាមនាវាមន្ទីរពេទ្យ USNS Mercy ។
បេសកកម្ម
ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ២០១២
មានការចូលរួមរបស់សមាជិកចំរុះសាសន៍ជាទាហាន និងស៊ីវិលចំនួនជាង
១២០០ នាក់នៅលើនាវាមន្ទីរពេទ្យឈ្មោះ USNS Mercy (T-AH 19)
របស់ផ្នែកសេវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក
ដែលបានចូលចតមកដល់កំពង់់ផែក្រុងព្រះសីហនុ
ដើម្បីផ្តល់ជំនួយផ្នែកវិស្វកម្ម ពេទ្យសត្វ ទន្តពេទ្យ
និងការព្យាបាលជំងឺទូទៅ ដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី
២៩ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១២។
No comments:
Post a Comment
yes