សវនាការកាត់ទោសលោក ម៉ម សូណង់ដូ នៅតុលាការ សាលាដំបូងរាជធានីភ្នំពេញ
បានដល់ទីបញ្ចប់ នៅវេលាម៉ោងជាង ១២ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២
ភ្នំពេញ: សវនាការកាត់ទោសលោក ម៉ម សូណង់ដូ នៅតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានដល់ទីបញ្ចប់ នៅវេលាម៉ោងជាង ១២ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២។ រីឯសាលក្រមលើសំណុំរឿងក្តីនេះ នឹងត្រូវប្រកាស នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។
ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ រហូតដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ព្រមទាំងបក្ខពួក ចំនួន ៩ នាក់ ដែលបានបង្ហាញមុខក្នុងបន្ទប់សវនាការនិងមនុស្ស ៣នាក់ទៀត រាប់ទាំងឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួន ជាប់ពាក់ព័ន្ធនឹងករណីបង្កើតតំបន់អបគម ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។
ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ រហូតដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ព្រមទាំងបក្ខពួក ចំនួន ៩ នាក់ ដែលបានបង្ហាញមុខក្នុងបន្ទប់សវនាការនិងមនុស្ស ៣នាក់ទៀត រាប់ទាំងឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួន ជាប់ពាក់ព័ន្ធនឹងករណីបង្កើតតំបន់អបគម ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។
ក្នុងរយៈពេល ៣ថ្ងៃកន្លះកន្លងមកនេះ តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានស្តាប់ និងសួរដេញដោលលើជនជាប់ចោទចំនួន ១០ នាក់ រាប់ទាំងលោកម៉មសូណង់ដូ។ ក្នុងនោះ ក៏មានសាក្សីសរុបចំនួន ២១ នាក់ បានចូលផ្តល់ចម្លើយក្នុងសវនាការ រួមទាំងជនរងគ្រោះ ដែលជាអាជ្ញាធរភូមិឃុំ និងប៉ូលិស ចំនួន ៤នាក់ ក៏បានឆ្លើយដាក់បន្ទុកលើលោកម៉មសូណង់ដូផងដែរ។
ក្នុងសំណុំរឿងក្តីចោទប្រកាន់លើលោកម៉មសូណង់ដូនោះ មានជនជាប់ចោទសរុបចំនួន ១៣នាក់។ ក្នុងនោះ មានជនជាប់ចោទ ៤នាក់ ជាប់ឃុំនៅពន្ធនាគារព្រៃស រាប់ទាំងលោកម៉មសូណង់ដូ។ ជនជាប់ចោទ ៦នាក់ នៅក្រៅឃុំ និង ៣នាក់ទៀត ដែលមានទាំងឈ្មោះ ប៊ុន រដ្ឋា ជាតំណាងសមាគមអ្នកប្រជាធិបតេយ្យ នៅខេត្តក្រចេះ កំពុងគេចខ្លួន។
ជនជាប់ចោទនៅក្នុងឃុំ ដែលត្រូវបានគេនាំមកកាត់ទោសពេលនេះ រួមមាន៖ ទី១-លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ។ ទី២-ឈ្មោះ កាន់ សុវណ្ណ ភេទប្រុស អាយុ ៥៤ឆ្នាំ។ ទី៣-ឈ្មោះ ទូច រៀម ភេទប្រុស អាយុ ៣៣ឆ្នាំ និងទី៤-ឈ្មោះ ភន ស្រឿន ភេទប្រុស អាយុ ៣២ឆ្នាំ។
ចំណែកជនជាប់ចោទ ៦នាក់ទៀត ដែលនៅក្រៅឃុំ រួមមាន៖ ទី១-ឈ្មោះ ហង្ស ផល ភេទប្រុស អាយុ ៤៨ឆ្នាំ។ ទី២-ឈ្មោះ ហេង គឿន ភេទប្រុស អាយុ ៣១ឆ្នាំ។ ទី៣-ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ។ ទី៤-ឈ្មោះ ផាត់ សារឿន ភេទប្រុស អាយុ ៥៧ឆ្នាំ។ ទី៥-ឈ្មោះ ម៉ា ឆាង ភេទប្រុស អាយុ ៤៧ឆ្នាំ និងទី៦-ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ ៥៣ឆ្នាំ។
ដោយឡែកជនជាប់ចោទ ដែលគេចខ្លួន មាន ៣ នាក់ គឺទី១-ឈ្មោះ ប៊ុន រដ្ឋា ភេទប្រុស។ ទី២-ឈ្មោះ ប៊ុន ឆន ភេទប្រុស និងទី៣-ឈ្មោះ សុខ តុង ភេទប្រុស។
ជនជាប់ចោទ ៩ នាក់ ដែលចូលបង្ហាញខ្លួនក្នុងតុលាការ ពេលកាត់ទោស លើកលែងតែលោកម៉មសូណង់ដូ ត្រូវជាប់ចោទពីបទ ប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស កុបកម្ម ជ្រៀតជ្រែតដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ កាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ប្រើប្រាស់លិខិត ឬឯកសារ ដែលបង្កើតឱ្យមានការភ័ន្តច្រឡំ និងញុះញង់ឱ្យប្រជាពលរដ្ឋកាន់កាប់អាវុធប្រឆាំង នឹងអាជ្ញាធរស្របច្បាប់។
ចំណែកលោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងការចោទប្រកាន់ទាំងអស់ ខាងលើនេះ និងជនជាប់ចោទ ៣នាក់ ដែលគេចខ្លួន ជាប់ចោទពីបទ ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈរបស់អាជ្ញាធរ និងញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ឆបោក ចាប់បង្ខាំង ឃុំឃាំង និងហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស។
ក្រោយការសួរដេញដោលទៅលើជនជាប់ចោទ និងសាក្សីអស់ពេល៣ថ្ងៃកន្លងមក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ តំណាងអយ្យការ លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានធ្វើសេចក្តីសន្និដ្ឋានថា ក្នុងសំណុំរឿងនេះ គឺមានបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ ទៅលើជនជាប់ចោទទាំងអស់ ដោយសំអាងទៅលើចម្លើយសាក្សី ជនរងគ្រោះ និងភស្តុតាងដាក់បន្ទុក មានដូចជា ឯកសណ្ឋានប៉ារ៉ា ដែលមានរូបលោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាំបិត កណ្តៀវ និងអាវុធកែច្នៃមួយចំនួនទៀត។ល។
ដោយឡែក ជនជាប់ចោទចំនួន ៩នាក់ សូមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ពិចារណាទៅលើស្ថានសម្រាលទោសលើខ្លួន ដោយថាជាមនុស្ស មិនសូវចេះដឹងនោះ។
ចំណែកលោក សុក សំអឿន មេធាវីការពារលោក ម៉ម សូណង់ដូ បានធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ដោយស្នើឲ្យតុលាការលើកលែងការចោទប្រកាន់លើកូនក្តីរបស់ខ្លួន ព្រោះកូនក្តី ( លោក ម៉ម សូណង់ដូ ) ពុំបានប្រព្រឹត្តបទល្មើសទាំងអស់នោះទេ ដោយកូនក្តី ពុំបានញុះញង់ដោយផ្ទាល់ទេ ព្រោះលោកម៉មសូណង់ដូ ពុំបានទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ។
លោកមេធាវី សុក សំអឿន បានបន្ថែមថា ចំណែកកូនក្តី ( លោកម៉មសូណង់ដូ ) បានទៅជួបជាមួយឈ្មោះ សួន សេរីរដ្ឋា ប្រធានចលនាអំណាចប្រជាពលរដ្ឋ នៅប្រទេសថៃ គឺតាមរយៈឈ្មោះ សួន សេរីរដ្ឋា បានផ្ញើលិខិតអញ្ជើញតាមវែបសាយ ដើម្បីទៅជួបក្នុងនាមជាអ្នកសារព័ត៌មានប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបំបែក និងបានកាន់កាប់ទីតាំងពួកអនាធិបតេយ្យមួយក្រុម នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលចង់ប្រែក្លាយជាតំបន់អបគមន៍ ហើយចាប់បានមនុស្ស ៨នាក់ជាបន្តបន្ទាប់។
នៅចន្លោះពេលដែលសាលាដំបូងខេត្តក្រចេះ បានស៊ើបសួរករណីនេះ បានរកឃើញនូវភស្តុតាងមួយចំនួន មានជាប់ពាក់ព័ន្ធនឹងសមាគមអ្នកប្រជាធិបតេយ្យ ដែលមាន លោក ម៉ម សូណង់ដូ ជាប្រធាន។
បន្ទាប់មក នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ សមត្ថកិច្ចប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃបានចាប់ខ្លួន លោក ម៉ម សូណង់ដូ នៅចំណុចផ្ទះ ដែលជាស្ថានីយវិទ្យុសំបុកឃ្មុំ អេហ្វអឹម១០៥ មេហ្គាហឺត ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
No comments:
Post a Comment
yes