សកម្មភាពថ្ងៃបង្កើតគណបក្ស សង្គ្រោះជាតិ
ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានធ្វើការរួមគ្នា ដោយចុះទៅតាមមូលដ្ឋាននានា
ដើម្បីធ្វើការផ្សព្វផ្សាយពីគោលជំហ៊ររបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
និងសកម្មជនរបស់គណបក្សទាងពីរ ។
ហើយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២
កន្លងមកនេះ ថ្នាក់ដឹកនំារបស់គណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស បានធ្វើដំណើរចុះទៅកាន់ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម
ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ និង សកម្មជន របស់គណបក្សទាំងពីរ ដើម្បីធ្វើការផ្សព្វផ្សាយពីដំណើរការនយោបាយថ្មីៗរបស់អ្នកប្រជាធិបតេយ្យ ក្នុងការសំរេចគោលដៅស្រោចស្រង់ប្រទេសជាតិ ។
ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី ដឹកនាំដោយលោក គួយ ប៊ុនរឿន
និងថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស
ដឹកនាំដោយលោក ម៉ៅ មុន្នីវណ្ណ ។
គណបក្សទាំងពីរធ្វើសកម្មភាពរួមគ្នាក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០១២នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
ការចុះទៅកាន់មូលដ្ឋានរបស់ថ្នាក់ដឹកនាំគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺមានការទទួលស្វាគមន៏
និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកោះករ ដែលមិននឹកស្មានដល់ ធ្វើឲ្យថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរមានសង្ឃឹមកាន់តែខ្លាំងឡើងក្នុងការចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ
ព្រោះចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបង្កើតគណបក្សថ្មីរួមគ្នា រវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ចេញជារូបរាងហើយ ដោយមានការទទួល
ស្គាល់យ៉ាងត្រឹមត្រូវពីក្រសួងមហាផ្ទៃផងដែរ ។ ជាមួយគ្នានោះកាលពីថ្ងៃទី១១ ខែកញ្ញា
ឆ្នាំ២០១២ គណបក្ស សង្គ្រោះជាតិ
ក៏បានធ្វើពិធីសម្ភោធទីស្នាក់ការកណ្តាលនិងលើកស្នាក់គណបក្ស
ដោយទទួលបានជោគជ័យយ៉ាងធំធេង ក្រោមសម្លេងហូរកញ្ជ្រៀវឡើងកងរំពងពីសំណាក់ ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
ដោយបានបង្ហាញឲ្យឃើញថា គណបក្ស សង្គ្រោះជាតិ និងទទួលបានជោគជ័យជូនជាតិ
និងប្រជាពលរដ្ឋខ្មែរនៅឆ្នាំ២០១៣ខាងមុខនេះជាក់ជាមិនខាន ។
គណបក្ស សង្គ្រោះជាតិ
ដែលកើតឡើងនៅពេលនេះគឺជាទំព័រប្រវត្តិសាស្រ្តថ្មីជូនជាតិ ព្រោះមាន តែគណបក្ស
សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរំដោះ
ខ្លួនចេញពីការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាចសព្វថ្ងៃ
ដែលកំពុងតែឆ្ពស់ទៅកាន់មាត់ជ្រោះមរណៈនោះ ។ ការដឹកនាំប្រទេសអស់រយៈពេលជាង៣០របស់គណបក្សប្រជាជនមកនេះ
គឺមិនបានធ្វើឲ្យប្រទេសជាតិមានការរីកចំរើននោះឡើយ
តែផ្ទុះទៅវិញបានធ្វើឲ្យប្រទេសមួយនេះ វិនាសហិនហោចនូវសម្បត្តិធនធានធម្មជាតិស្ទើរតែអស់
រដ្ឋាភិបាលបានព្យុះជ្រាកដីជាដុំៗទៅឲ្យ
ប្រទេសជិតខាងតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលមានរយៈពេលរហូតដល់៩៩ឆ្នាំ ។
ការបើកដៃឲ្យមានជនអន្តោប្រវេសន៏យួនខុសច្បាប់ចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយសេរី
ពុំមានការទប់ស្កាត់ ដើម្បីទទួលបានសម្លេងឆ្នោតពីជនអន្តោប្រវេសន៏ខុសច្បាប់ទាំងនោះ
ហើយ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏ត្រូវបានគេដឹងផងដែរថា ជារដ្ឋាភិបាលដែលកើតចេញឡើង ដោយមានការផ្ចុងផ្តើម
និងលើកបណ្តុបពីសំណាក់យួនហាណូយ ។ ដូចនេះហើយបានជារដ្ឋាភិ បានសព្វថ្ងៃ
ធ្វើអ្វីៗគ្រប់បែបយ៉ាងបំរើនយោបាយបរទេសឈ្លានពាន ព្រោះដើម្បីការពារអំណាច
និងបក្ខពួករបស់ខ្លួន ដោយបង្វែមកធ្វើបាបប្រជាពលរដ្ឋ និងបំផ្លាញប្រទេសជាតិរបស់ខ្លួន
។
ដោយហេតុទាំងអស់នេះហើយបានជាថ្នាក់ដឹកនាំរបស់គណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិ មនុស្ស
បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយដើម្បីធ្វើការតទល់ជាមួយគណបក្សប្រជាជន
ដែលមានយួននៅពីក្រោយធ្វើជាខ្នងបង្អែក ។ ហើយការរួមបញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណ
បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
នេះក៏ជាឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរដែលពួកគាត់ចង់ បានជាយូរណាស់មកហើយផងដែរ ។
គណបក្ស សង្គ្រោះជាតិ
ដែលបានបើកសម្ភោធទីស្នាក់ការកណ្តាលរបស់ខ្លួនកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២
គឺបានប្រកាសនូវគោលជំហ៊ររបស់ខ្លួនយ៉ាងម៉ឹងម៉ាត់ក្នុងការរក្សាគោលជំហ៊រដើមរបស់ខ្លួន
ការពារប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ ប្រឆាំងដាច់ខាតការរំលោភបំពានដីធ្លី អំពើពុករលួយ
ការ សម្បទានដីសេដ្ឋកិច្ចទាំងឡាយណាដែលខុសច្បាប់ និងការពារយ៉ាងដាច់អាហង្ការចំពោះការ
ការពារនូវបូរណៈភាពទឹកដី រួមជាមួយបញ្ហាមួយចំនួនទៀតដែលប្រឈម ។
ដើម្បីទទួលបានជោគជ័យទាំងអស់នេះ
ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលគ្រប់អាយុត្រូវតែទៅចុះ ឈ្មោះបោះឆ្នោតទាំងអស់គ្នា ហើយប្រជាពលរដ្ឋណាដែលមានឈ្មោះស្រាប់ហើយនោះក៏ត្រូវ
តែអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះទាំងអស់គ្នាផងដែរ
ដើម្បីឲ្យប្រាកដថាពិតជាមានឈ្មោះនៅក្នុង បញ្ជីអ្នកបោះឆ្នោតពិតប្រាកដ
និងមិនមានការខុសឆ្គងដោយប្រកាសណាមួយ ។ ហើយនៅពេល
ដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ត្រូវតែអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា
មិនត្រូវឲ្យមានការអាក់ខាននោះឡើយ ព្រោះការបោះឆ្នោតនេះគឺជាអាយុជីវិតរបស់ បងប្អូន
និងប្រទេសជាតិរបស់យើង ។ ហើយប្រសិនបើបងប្អូនបោះឆ្នោតត្រូវនោះយួននិងចុះ
ដែលធ្វើឲ្យប្រទេសជាតិរបស់យើងមានការរិកចំរើនដូចជាបណ្តាប្រទេសនានាមួយចំនួន តែប្រ សិនបើបងប្អូនបោះឆ្នោតខុសនោះយួននិងកើនឡើងជាងនេះជាក់ជាមិនខាន
ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងកាន់តែរស់នៅពិបាកជាងនេះទៅទៀតជាក់ជាមិនខាននោះឡើយ
ហើយសម្ប ត្តិធនធានធម្មជាតិរបស់យើងប្រាកដជាបាត់បង់អស់ជាក់ជាមិនខាន ។
ជាមួយគ្នានោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ចាញ់បោកនូវនយោបាយប្រជាភិថុតិរបស់
គណបក្សប្រជាជនតទៅទៀត ដូចជាអង្ករ មី ប៊ីចេង អុំបិល ទឹកត្រី ប្រេងកូឡា ក្រម៉ា សារុង
និង លុយពុករលួយរបស់ពួកគេដែលយកមកចែកជូនបងប្អូនបន្តិចបន្ទួចនោះ
ប៉ុន្តែវានិងធ្វើឲ្យបងប្អូន លំបាកវេទនារបស់រយៈពេល៥ឆ្នាំបន្តទៀត ។
ក្នុងរយៈពេល៥ឆ្នាំបងប្អូនអាចរកបានប្រាក់ច្រើន ជាងនេះរាប់រយពាន់លានដងទៅទៀត ។
ដូចនេះជំរើសដែលល្អរបស់ប្រជាពលរដ្ឋខ្មែរមានតែមួយគត់នោះគឺគណបក្ស
សង្គ្រោះជាតិ ដែល មានរូបសញ្ញា ព្រះអាទិត្យរះ និងមានពន្លឺកាំរស្មីចំនួ២៤
ដែលកំណាងឲ្យខេត្ត-ក្រុង ទាំង២៤របស់ ប្រទេសកម្ពុជា ។ គណបក្ស សង្គ្រោះជាតិ
ដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន
រួមជាមួយនិងមានថ្នាក់ដឹកនាំកំពូលៗមកពីគ្រប់គណបក្សនយោបាយ ផ្សេងៗទៀតជាច្រើនរូបដែលជាស្នូលរបស់គណបក្ស
សង្គ្រោះជាតិ ។
គណបក្ស សង្គ្រោះជាតិ បានព្យាករណ៏រួចហើយថា
នៅឆ្នាំ២០១៣ខាងមុខនេះនិងធ្វើការសង្គ្រោះ ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាឲ្យបានពីកណ្តាប់ដៃរបស់គណបក្សកាន់អំណាចសព្វថ្ងៃដែល
ដឹកនាំប្រទេសតាមរបៀបផ្តាច់ការនោះ និងនាំមកនូវមុខមាត់ថ្មីជូនប្រទេស និងប្រជាពលរដ្ឋ
ដែលដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ដោយយកច្បាប់និងប្រជាពលរដ្ឋជាធំ ហើយនិងធ្វើ
ឲ្យប្រទេសជាតិមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ដើម្បីឲ្យប្រទេសជាតិមានឈ្មោះបោះ
សម្លេងល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ គណបក្ស សង្គ្រោះជាតិ គឺជាគណបក្សរបស់ប្រជាពលរដ្ឋ
ខ្មែរ និងជាក្តីសង្ឃឹមចុងក្រោយបង្អស់របស់យើងដែលជាអ្នកស្នេហាជាតិ និងស្រលាញ់របបប្រ
ជាធិបតេយ្យ ។ ដូចនេះសូមចូលរូមជាមួយនិងគណបក្ស សង្គ្រោះជាតិ និងបោះឆ្នោតជូនគណបក្ស
សង្គ្រោះជាតិ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ ខេកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ៕
No comments:
Post a Comment
yes