សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

លោក ថោង សុខាំ​ភូ សប្បាយ​ប្រមូល​លុយ​ក្រោម​តុ​ពី​ទំនិញគេចពន្ធ​ហូរ​ចូល​តាម​ច្រក​កែវផុស​

លោក ថោង  (1)
លោក ថោង  (2)

ភ្នំពេញ ៖ មាន​ក្រុមហ៊ុន​ធំៗ​មិនតិចជាង​១០ ដែល​កំពុង​សំរុក​ដឹកទំនិញ​គេចពន្ធ ហើយ​សុទ្ធតែជា​ប្រ​ភេ​ទំនិញ​បង់ពន្ធ​ខ្ពស់​ឆ្លងកាត់​តាម​ច្រក​កែវផុស ហើយ​ការដឹកជញ្ជូន​នេះ ឈ្មួញ​សុទ្ធតែ​ប្រើប្រាស់​ប្រភេទ​ឡាន​យី​ឌុប​ធំៗ យ៉ាង​ទាប​ចាប់ពី ឡាន​ចំណុះ​៥​តោន​ឡើងលើ ដែល​ការ​សំរុក​ហូរ​ចូល​ទំនិញគេចពន្ធ បានក្លាយ​ទៅជា​ប្រភព​ចំណូល​ដ៏​ខ្លាំងក្លា ដែល​គេ​ហៅថា​ប្រាក់​អំពើពុករលួយ​រប​ស់លោក ថោង សុខាំ​ភូ មេ​គយ​ច្រក​កែវផុស​កំពុង​ទទួលបាន​ដោយ​មិន​ព្រួយបារម្ភ​ពី​ការបាត់បង់​តំណែង បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងមាន វិធានការ​លុបបំបាត់​បញ្ហា​ទាំងនេះ ហើយ​អគ្គនាយក​គយ ក៏​ធ្លាប់បាន​ណែនាំ​ផងដែរ​ឱ្យ សមត្ថកិច្ច​គយ​នៅ​ខេត្ដ​ព្រះសីហនុ ត្រូវតែមាន​វិធាន​ការតឹងតែង​ទប់ស្កាត់ រាល់​សកម្មភាព​ទំនិញគេចពន្ធ​ទាំងនោះ​ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ។​
        ​ប៉ុន្ដែ​សម្រាប់​ច្រក​កែវផុស​មាន​ក្រុមហ៊ុន​មិនតិចជាង​១០ ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក ថោង សុខាំ​ភូ ដែលជា​ប្រធានការិយាល័យ​គយ​នៅ​ទីនោះ ដឹកទំនិញ​មកពី​ប្រទេស​ថៃ ឆ្លងកាត់​ច្រក​នេះ ឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​មួយថ្ងៃៗ​រាប់សិប​ឡាន ហើយ​ឈ្មួញ​ទាំងនោះ​រួមមាន ១-​ចែ​រ៉ា គាត់​គឺជា​ឈ្មួញ​ដែល​ដឹកទំនិញ​ប្រភេទ គ្រឿងសំណង់ ក៏ដូចជា​ទំនិញ ចំរុះ​ជាច្រើន​មុខ​ទៀត ហើយ​ប្រើប្រាស់​សុទ្ធតែ​ប្រភេទ​ឡាន​យី​ឌុប ដែល​គ្មាន​ស្លាក​លេខ​ដោយ​ផ្ទុក​លើស​ទម្ងន់ ទោះ​ជាមាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤ ប៉ុន្ដែ​បើ​សមត្ថកិច្ច​ទាំងនោះ​ដឹងថា ទំនិញ​នេះ​ជា​របស់ ចែ​រ៉ា គឺ​មិនអាច​ទៅ​ប៉ះ ពាល់​បានទេ ហើយ​ការដឹកជញ្ជូន​ទ​មនិញ​របស់គាត់​ក្នុង​មួយថ្ងៃ​មិនតិចជាង ពី​២​ទៅ​៣​ឡាន​យី​ឌុប ។​

        ​ទី​២-​ក្រុមហ៊ុន LK គឺ​ដឹកជញ្ជូន​ទំនិញ​ប្រភេទ​គ្រឿងសំណង់​គ្រឿងទេស​ចម្រុះ ប្រហាក់ប្រហែលគ្នា​ទៅនឹង​ចែ​រ៉ា ហើយ​ការដឹកជញ្ជូន​នេះ គេ​ទទួលស្គាល់ថា​មានការ​បង់ពន្ធ​នាំចូល​មួយចំនួន​ប្រភេទ​ទំនិញ​គ្រឿងសំណង់ ប៉ុន្ដែ​ការឃុបឃិត​ជាមួយ​លោក ថោង សុខាំ​ភូ ក៏មាន​ករណី​បង្កប់​នូវ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​។ រាល់​ការដឹកជញ្ជូន ទំនិញ​មិន​ប្រក្រតី​បែបនេះ គេ​ដឹងថា​ក្រុមហ៊ុន LK មិន​ត្រឹម​តែមាន​ទំនាក់ទំនង​ល្អជា មួយ​លោក ថោង សុខាំ​ភូ ដែលជា មេ​គយ​ច្រក​កែវផុស​ប៉ុណ្ណោះ​ទេ គឺ​គាត់​ក៏មាន​ទំនាក់ទំនង​ល្អជា​មួយ មេ​គយ​ចល័ត និង​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទើប​ការដឹកជញ្ជូន​របស់​ក្រុមហ៊ុន​នេះ​ក៏​ប្រើ​ប្រភេទ​ឡាន​យី​ឌុប។​
        ​ទី​៣-​លោក កូ ជា​ឈ្មួញ​ដែល​ដឹកជញ្ជូន​ប្រភេទ​គ្រឿងអគ្គិសនី គ្រឿងបន្លាស់​រថយន្ដ កង់​រថយន្ដ មាន​ករណី​គេចពន្ធ​ច្រើនជាង​ការបង់ពន្ធ ហើយ​លោក ថោង សុខាំ​ភូ តែងតែ​ផ្ដល់ឱកាស​ឱ្យ​លោក កូ ដឹកជញ្ជូន​សុទ្ធតែ​ប្រភេទ​ឡាន កូរ៉េ​៥​តោន​យី​ឌុប កើតមាន​ស្ទើរតែ​រាល់ថ្ងៃ ចំណែកឯ​មន្ដ្រី​គយ​ដែលមាន​តួនាទី​ពិនិត្យ​ទៅលើ​ការហូរចូល​ទំនិញ​នៅ​ច្រក​កែវផុស​នេះ ទោះជា​ដឹងថា មាន​ករណី​គេចពន្ធ​ក៏​មិនអាច​ធ្វើការ​បង្ក្រាប ដោយសារតែ​លោក ថោង សុខាំ​ភូ ធ្លាប់​ទទួលបាន​លាភសក្ការៈ​ពី​ការដឹកជញ្ជូន​របស់​ឈ្មួញ កូ ។​
        ​ទី​៤-​តា ឈី​ម ពេលដែល​គាត់​ដឹកជញ្ជូន​ទំនិញគេចពន្ធ ដែលជា​ប្រភេទ​ទំនិញ​ចម្រុះ មាន​ទាំង​ទំនិញ​ចាប់ហួយ គ្រឿងសំណង់ គ្រឿងអគ្គិសនី គាត់​បាន​ប្រើប្រាស់​ប្រភេទ​ឡាន​កូរ៉េ​២​តោន និង​ឡាន​ប្រភេទ​យី​ឌុប​ធំៗ ដែលមាន​ស្លាក សញ្ញា HM ហើយ​ការដឹកជញ្ជូន​នេះ​សុទ្ធតែ​ផ្ទុក​លើស​ទម្ងន់​។ ប៉ុន្ដែ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដែលមាន​នៅ​ច្រក​កែវផុស ក៏ដូចជា​សមត្ថកិច្ច​នៅក្នុង​ខេត្ដ​ព្រះសីហនុ សុទ្ធតែ​ត្រូវបាន​ឈ្មួញ​រូបនេះ​ចាត់ចែង​ដើម្បី​បិទបាំង​អំពើ​គេចពន្ធ​របស់ខ្លួន ក្នុងនោះ​មានតែ​លោក ថោង សុខាំ​ភូ ដែល​បានទទួល​ប្រយោជន៍​ក្នុង​កម្រិត​ខ្ពស់​ជាងគេ ចំពោះ​ការដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី​នេះ ។​
        ​ទី​៥-​ចែ​វី គាត់​បាន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​កែវផុស​នេះ មកពី​ប្រទេស​ថៃ សុទ្ធតែ​ប្រភេទ​បង់ពន្ធ​នាំចូល​ខ្ពស់ ហើយ​ពេល​ទូក​របស់គាត់​ចូល​មកដល់​ចំណុច​ច្រក​នេះ គេ​តែងតែ​ឃើញ​ឡាន​យី​ឌុប​សុទ្ធតែ​គ្មាន​ស្លាក លេខ​ចាំ​ដឹកជញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ ក្នុងនោះ​សូម្បីតែ​អ្នកបើកបរ​រថយន្ដ​យី​ឌុប​ដឹកទំនិញ ឱ្យ ចែ​វី ជា​ក្រុម​អង្គរក្ស ក៏ដូចជា ក្រុម​យោធា ដែល​គេ​ចាត់ទុកថា ចែ​វី មាន​ទំនាក់ទំនង​ល្អ​ណាស់ ជាមួយ​មេ​គយ​ខាងលើ បន្ទាប់ពី​មានការ​ឃុបឃិត​គ្នា​ជាមួយ​លោក ថោង សុខាំ​ភូ ។​
        ទី​៦-​ចែ​ហ្វុ​ង ឈ្មួញ​រូបនេះ​មិន​ត្រឹមតែ​ដឹកទំនិញ​គេចពន្ធ​ឆ្លងកាត់​ច្រក​កែវផុស​ប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​ប្រើប្រាស់​រថយន្ដ​យី​ឌុប ជាច្រើន​គ្រឿង​ទៀត​ដឹកទំនិញ​គេចពន្ធ​ចេញ​មកពី​ខេត្ដ​ព្រះសីហនុ ដូច្នេះ​សមត្ថកិច្ច​ដែលមាន​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ រហូត មកដល់​រាជធានី​ភ្នំពេញ សុទ្ធតែ​ធ្លាប់​បានទទួល​ការផ្ដល់​ពី​ចែ​ហ្វុ​ង ជាច្រើន​ឆ្នាំ​មកហើយ គឺ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​មាត់ច្រក ក៏ដូចជា​ក្រុម​គយ​ចល័ត មិនដែល​បាន​បង្ក្រាប​រាល់​ការដឹកជញ្ជូន​ទំនិញ​របស់ ចែ​ហ្វុ​ង នោះឡើយ ។​
        ​ទី​៧-​តានី គាត់​គឺជា​ឈ្មួញ ដែល​បាន​ដឹកជញ្ជូន​ប្រភេទ​គ្រឿងទេស​ចម្រុះ ចេញពី​ខេត្ដ​ព្រះសីហនុ និង​ពី​ច្រក​កែវផុស បើទោះបីជា តានី គាត់​ប្រើប្រាស់​ប្រភេទ​ឡាន​កូរ៉េ​មួយ​តោន​កន្លះ ទៅ​ពីរ​តោន​កន្លះ ប៉ុន្ដែ​ការដឹកជញ្ជូន​របស់ គាត់​មាន​ចំនួន​ច្រើន ដោយសារតែ​គាត់​ដឹក​ជាប្រចាំ​រាល់ថ្ងៃ ហើយ​លោក ថោង សុខាំ​ភូ បាន​ស្គាល់​អំពី​ប្រ​វ​ត្ដិ​តានី ច្បាស់​ណាស់ ព្រោះ​កន្លងមក​តានី ក៏​ធ្លាប់មាន​ប្រ​វ​ត្ដិ​ជូរចត់​នៅពេលដែល​ក្រុម​គយ​ចល័ត ក៏ដូចជា​លោក ថោង សុខាំ​ភូ បង្ក្រាប ដែល​ជាការ​គំរាម​របៀប​គោះ​ទឹក​បង្អើល​ត្រី​។ មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល គេ​រាយការណ៍​មក​ថា លោក ថោង សុខាំ​ភូ មេ​គយ​ច្រក​កែវផុស​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ឆ្លងកាត់ ប៉ុន្ដែ​រាល់​ការ​ទទួលផល ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ទាំងនោះ គេ​ទទួលស្គាល់ថា មិនមែន​តែ​លោក ថោង សុខាំ​ភូ អត្ដ​នោ​ម័ត​ដោយ​ខ្លួនឯង នោះឡើយ អាចមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​មេ​គយ​ធំៗ​ដទៃទៀត​


No comments:

Post a Comment

yes