សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

លោក យន់ អន ឃុបឃិត​ឲ្យ​មាន​ការហូរចូល​ទំនិញ​ខុសច្បាប់​ដោយ​ជ្រក​ក្រោម​ស្លាក​វិនិយោគ​តាម​ច្រក​បាវិត​

មន្ត្រី (1)

 ​ស្វាយរៀង ៖ ការហូរចូល​ទំនិញ​វិនិយោគ​ដែល​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ ក៏ដូចជា​ទំនិញ​នាំចូល​ដែល​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ សុទ្ធតែជា​សក្ដានុពល មួយ​ដ៏​ខ្លាំងក្លា​សម្រាប់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការប្រមូល​ពន្ធអាករ ប៉ុន្ដែ​ផល​លំបាក​ដែល​តែង​កើតមាន​ជាប្រចាំហើយ​ចាត់ទុក ជាការ​ធុញទ្រាន់​ក្នុង​កម្រិត​ខ្ពស់ សម្រាប់​អ្នកវិនិយោគទុន និង​អ្នក​រត់ការ បង់ពន្ធ​នាំចូល​ទំនិញ ដោយសារតែ​អំពើពុករលួយ​របស់​ម​ន្ដ្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​បាវិត។​
         ​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដែល​ឈរជើង​តាម​អនុក្រឹត្យ​របស់​រដ្ឋា ភិ​បាល​នៅ​ច្រក​អន្ដរជាតិ​នេះ គឺ​មន្ត្រី​គយ​បាន​ប្រើ​ជំនាញ​របស់ខ្លួន​តាម រយៈ​ការត្រួតពិនិត្យ​ទំនិញ​ក៏ដូចជា​ឯកសារ​នាំចូល តាមរបៀប​ដាក់​កំហិត​ឲ្យ​មានការ​បង់ប្រាក់​សម្រាប់​មន្ដ្រី​គយ ដោយ​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ។ លោក យន់ អន ដែលជា​ប្រធាន​ស្នាក់ការ​គយ ច្រក​អន្ដរជាតិ​បាវិត បាន​ចាត់តាំង​ឲ្យ​មាន​រូប​ភាពមិនប្រក្រតី តាមរយៈ​ការបង្ខំ​ឱ្យ​ក្រុម​អ្នក​រត់ការ​ទំនិញ​បង់ប្រាក់​សម្រាប់​ថ្លៃ​សេវា​ពិនិត្យ​ឯកសារ​ដែល​ត្រូវ​ឆ្លងកាត់​។​

         ​ប៉ុន្ដែ​មន្ដ្រី​គយ​ខ្លះ​បាន​លើកឡើងថា ចំពោះ​ប្រភព​ចំណូល​ដែល​បាន មកពី​ការ​កោសរូស​ពី​ក្រុម​អ្នក​រត់ការ​ទំនិញ​លោក យន់ អន ពិត​ជាមាន​ចំណូល​ខ្ពស់​តាមរយៈ​ការពិនិត្យ​ឯកសារ​រាល់​ទំនិញ​ហូរ​ចូល​បង់ពន្ធ ក៏ដូចជា​ទំនិញ​វិនិយោគ​ដែល​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​នោះ ។ រាល់​ឯកសារ​នៃ​ទំនិញ​វិនិយោគ​ភាគច្រើន ដែល​បាន​នាំ​មកពី ទីក្រុង​ហូជីមិញ ចំពោះ​ការពិនិត្យ​ឯកសារ គ្រាន់តែ​ជំនាញ​គយ​ក៏ត្រូវ​ចំណាយ យ៉ាងតិច​ពី​១០០​ទៅ​១១៥​ដុល្លារ ហើយ​ការបង់ប្រាក់​សម្រាប់​មន្ដ្រី​គយ​ក្រៅផ្លូវការ​ក្នុង​ម្នាក់ៗ​ចាប់ពី ១០​ដុល្លារ​រហូតដល់​៦០​ដុល្លារ។​
         ​ចំពោះ​ការបង់ប្រាក់​ដែល មាន​ចំនួន​ពី​១០០​ទៅ​១១៥​ដុល្លារ ក្នុង​មួយ​ឯកសារ ហើយ​ប្រាក់​ទាំងនេះ​មិនមែនជា​គោលការណ៍​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប៉ុន្ដែ​ជាគោលការណ៍​ដែល​មន្ដ្រី​គយ និង​សមត្ថកិច្ច​ពុករលួយ​បាន​តម្រូវ ឲ្យ​មានការ​បង់ប្រាក់​បែបនេះ​ដើម្បី​ផល ប្រយោជន៍​បុគ្គល ។ អ្នក​រត់ការ​ទំនិញ​បាន​លើកឡើងថា ឯកសារ​ដែល​ត្រូវ​ឆ្លងកាត់​ស្នាក់ការ​គយ​មិនអាច​ចៀស​ផុតពី​ការចាប់​កំហុស​ដោយមាន​ការតម្រូវ ឲ្យ​បង់ប្រាក់​បន្ថែម​ចាប់ពី ២០​ទៅ​៣០​ដុល្លារ ឬ​ពី​១០​ម៉ឺន ទៅ​២០​ម៉ឺន​រៀល​។​
         ជាទូទៅ​មន្ដ្រី​គយ​ច្រើនតែ​បង្ខំ​ឱ្យ​ឈ្មួញ​បង់ប្រាក់​តាមរបៀប​ពុករលួយ​យ៉ាងច្រើន បើ​ប្រៀបធៀប​ទៅនឹង​សមត្ថកិច្ច​ដទៃទៀត​ដែលមាន​វត្ត​មាននៅ​ច្រក​បាវិត ព្រោះ​គ្រប់​ឯកសារ​នាំចូល​ទំនិញ​វិនិយោគ ក៏ដូចជា​ទំនិញ​នាំចូល​បង់ពន្ធ ត្រូវ​ជួប​ផល​លំបាក​និង​មានការ​យឺតយ៉ាវ ប្រសិនបើ​មិន​បង់ប្រាក់​តាម​ការតម្រូវ​របស់​មន្ត្រី​គយ​។ លោក យន់ អន ប្រធាន​ស្នាក់ការ​គយ​ច្រក​អន្ដរជាតិ​បាវិត សម្រាប់​ខ្លួន​គាត់​ពេលដែល​ត្រួតពិនិត្យ​ឯកសារ​ក៏​តម្រូវឱ្យ​បង់​មួយ​ឯកសារ ចំនួន​១០​ដុល្លារ សម្រាប់តែ​ទំនិញ​វិនិយោគ​ហើយ​ករណី​ទំនិញ​នាំចូល​បង់ពន្ធ​គឺ​លោក យន់ អន តម្រូវ​ឲ្យ​បង់ប្រាក់​ច្រើនជាង​នេះ​យ៉ាងហោច ណាស់​ក៏ ២០​ទៅ​៤០​ភាគ ។
         ​គេ​ទទួលស្គាល់ថា ច្រក​អន្ដរជាតិ​បាវិត​ខេត្ដ​ស្វាយរៀង​នេះ ទំនិញ​ភាគច្រើន​ជា​ផលិតផល​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ហើយ​ការ​នាំចូល​ទំនិញ​មិន​ប្រក្រតី បង់ពន្ធ​មិន​គ្រប់ ក៏មាន​ចំនួន​ច្រើន​លើ​សល​បើ​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​។ លោក យន់ អន ទំនងជា​បានទទួល​រាល់​សំណូក​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ដែល​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​សមត្ថកិច្ច​មួយចំនួន​ដែល​កំពុងតែ​ពាក់ព័ន្ធ ចំពោះ​ការឃុបឃិត​ឲ្យ​មានការ​នាំចូល​ទំនិញ​ដែលជា​ផលិតផល​សម្រេច រួចហើយ​គេ​បង្វែរ​ឯកសារ​ទាំងនោះ ទៅជា​ទំនិញ​វិនិយោគ​គឺ​ត្រង់ចំណុច​នេះ មិន​ត្រឹមតែ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​ប៉ុណ្ណោះ​ទេ គេ​ថែមទាំង​ឃុបឃិត​គ្នា​ឱ្យ​ទំនិញ​ទាំងនេះ​ហូរ​ចូល​ពី​ប្រទេសជិតខាង​ដោយ​ជ្រក ក្រោម​ទំនិញ​វិនិយោគ​ដើម្បី​ស្នើសុំ​សេ​អូ​ពី​ក្រសួងពាណិជ្ជកម្ម​សម្រាប់​នាំ ចេញទៅ​សហភាព​អឺរ៉ុប​និង​អាមេរិក យ៉ាង​អនាធិបតេយ្យ​បំផុត​៕

No comments:

Post a Comment

yes