សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

លោក ស្រ៊ុន ធឿន បន្ត​​ដាក់​​កុង​ត្រូល​​​ជជុះ គាប​​ជំ​រិត​​ក្រុម​​​​ឈ្មួញ​​នៅ​​ខេ​ត្ត​បាត់​ដំ​បង​

លោក ស្រ៊ុន ធឿន (1)

បាត់ដំបង ៖ ច្រើន​ឆ្នាំ​ហើយ​ដែល​លោក ស្រ៊ុន ធឿន មេ​គយ​ចល័ត​មកពី​​​​​​​​​​​​​​​​​អគ្គ​នា​យក​ដ្ឋាន​​ និង​​ត្រូវ​ជា​​កូន​ចៅ​​ជំនិត​​របស់​លោក​ លី​ សា​រឿន​ បាន​ទទួល​​សិទ្ធិ​​គ្រប់​គ្រង​​ចំណូល​​សេដ្ឋ​កិច្ច​​នៅ​ក្នុង​​ខេត្ត​បាត់​ដំបង​​ហើយ​​ធ្វើ​​សកម្ម​ភាព​​តាម​​គ្រ​ប់​ម​ធ្យា​​បាយ​​ក្នុងការ​ប្រមូលប្រាក់​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​តាមរបៀប​ពុករលួយ​មិនបាន​បំពេញ​តួនាទី​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ទំនិញគេចពន្ធ​និង​ទំនិញ​ខូចគុណភាព​នៅក្នុង​ខេត្តបាត់ដំបង​តាម​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ​។​
        ​លោក ស្រ៊ុន ធឿន មេក្រុម​គយ​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​ប្រចាំ​ខេត្តបាត់ដំបង​មិនបាន​គោរព​តាម​លិខិត​បេសកកម្ម​និង​បទបញ្ជា​របស់​ថ្នាក់លើ​ឡើយ បែរជា​មានគំនិត​មិនល្អ​ធ្វើជា​ត្រីងៀត​ឆ្លៀត​ពង​លួច​ដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ល្មើសច្បាប់​និង​ស្ទាក់​យកលុយ​ពី​ឈ្មួញ​និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​និង​លេខ​៥៧​អតីត​ផ្លូវជាតិ​លេខ​១០​បាត់ដំបង​-​ប៉ៃលិន​យកលុយ​តាមរបៀប​ពុករលួយ​ច្រក​ហោប៉ៅ​របស់ខ្លួន​ទៅវិញ​។​

        ​ជាក់ស្ដែង​កុងត្រូលជជុះ​ចំនួន​២​កន្លែង​របស់លោក ស្រ៊ុន ធឿន ដែល​ចាំ​ស្ទាក់​យកលុយ ពី​ការដឹកជញ្ជូន​ទំនិញ​គឺ​ទី​១-​ស្ថិតនៅ​ចំណុច​ភូមី​អូរ​តា​គី ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ទី​២- ស្ថិតនៅ​ចំណុច​ភូមិ​ចែង​ក្ដា​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង ហើយ​កុងត្រូលជជុះ​ទាំងនេះ​មាន​ជំនាញ​ខាង​គាប​ជំរិត​អោយ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​ដងផ្លូវ​ទាំង​តូច​ទាំង​ធំ​បង់លុយ​យ៉ាង​ក្ដៅគគុគ​ទើប​ឈ្មួញ​ម្នាក់ៗ​តម្រង់​ជួរ​គ្នា​ចូល​បង់លុយ​មិន​ហ៊ាន​រំលង​ឡើយ​។
        ​កុងត្រូល​ទាំងនេះ​សុទ្ធតែ​បានទទួល​បញ្ជា​ពី​លោក ស្រ៊ុន ធឿន អោយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ មិនមាន​ការកំណត់​ពោល​គី​ទារលុយ​ទៅ​តាមតែ​ទំនើងចិត្ត​របស់​ពួកគេ​។ លោក ស្រ៊ុន ធឿន ដែលមាន​តួនាទី​ជា​មេ​គយ​ចល័ត អោយ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ប្រចាំខេត្ត​បាត់ដំបង​បែរជា​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ​ដោយមាន​ការឃុបឃិត បើកដៃ​អោយ​ទំនិញ​ល្មើសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាព​សេស​ទំនិញ​ខូចគុណភាព​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាមតែ​ទំនើងចិត្ត​។​
        ​ដោយ​ខេត្តបាត់ដំបង​ជា​ខេត្ត​មួយ​ស្ថិតនៅ​តំបន់​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុ​ជាមាន​សក្ដានុពល​ផ្នែក សេដ្ឋកិច្ច​ដោយមាន​ទំនិញ​ឆ្លងកាត់​ពី​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ប្រភព​ទំនិញ​ឆ្លងដែន​ពី​ប្រទេស​ថៃ​ជាដើម​ដែលមាន​ក្រុម​ញ្មួ​ញ​ទាំង​តូច​ទាំង​ធំ​រកស៊ី​ខុសច្បាប់​នាំ​ទំនិញ​ចូល​ប្រទេស​កម្ពុជា​យ៉ាង​គគ្រឹគកគ្រេង​ង​គឺមាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ ទាំងយប់​ទាំង​ថ្ងៃ​មិន​ដាច់​សូរ​នោះទេ​។ មួយថ្ងៃៗ​មាន​រាប់រយ​រថយន្ត​ដឹកជញ្ជូន គ្រឿងសំណង់​មាន ស៊ី​មង់​ត៍ ដែក ឥដ្ឋការ៉ូ គ្រឿង​កសិកម្ម​មាន គ្រឿ​បន្លាស់​កសិកម្ម ជីគីមី ថ្នាំ​សម្លាប់ សត្វល្អិត គ្រឿងទេស ដូចជា ទឹកអប់​សាប៊ូ ម្សៅ ជាដើម សុទ្ធតែជា​ប្រភព​ចំណូល​របស់លោក ស្រ៊ុន ធឿន​។​
        ​ក្រៅ​អំពី​សកម្មភាព​ទាំងនេះ​ក៏មាន​ការ​លួច​នាំចូល​ទំនិញ​ខូចគុណភាព​ដែល​ប្រជាពលរដ្ឋ​ហៅថា​សាច់មាន់​ជជុះ​និង​សត្វពាហនៈ​ដូចជា គោ​ជ្រូក ដោយ​មិន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​អោយបាន​ត្រឹមត្រូវ​ច្បាស់លាស់​ធើ្វ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​ចំបង​។ ដោយសារ​ខេត្តបាត់ដំបង​មាន​អំណោយផល​ខាង​រកលុយ​ច្រក​ហោប៉ៅ​ធ្វើអោយ​លោក ស្រ៊ុន ធឿន រកចំណូលបាន​ច្រើនសន្ធឹក​សន្ធាប់​ហើយ ប្រភព​សេដ្ឋកិច្ច​មិនចេះ​រីងស្ងួត​ទាំងនេះ​ត្រូវបាន​លោក ស្រ៊ុន ធឿន យកទៅ​ច្រក​ហោប៉ៅ​និង​បញ្ជូនទៅ​ថ្នាក់លើ​ដែលជា​ខ្នងបង្អែក​របស់គាត់​ដើម្បី​រក្សា​តំណែង​នេះ​អោយបាន​អង្វែង​ផងដែរ​៕

No comments:

Post a Comment

yes