សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

លោក សុង ហុង និង​លោក ម៉ាញ់ ពៅ ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​ត្រី​ខុសច្បាប់​មកពី​ប្រទេស​វៀតណាម​

លោក សុង ហុង (1)

  ​ភ្នំពេញ ៖ សេ​ច​ក្ដី​រាយ​ការ​ណ៍​​បាន​ឱ្យ​ដឹង​ថា រៀង​រាល់​​យប់​​ថ្ងៃ​​ក្រុម​​ឈ្មួញ មាន​ឱ​កា​ស​​ដឹ​ក​ជ​ញ្ជូ​ន​​ត្រី​​ឆ្ដោ​​និង​​ត្រី​​រ៉ស់​​ជា​​ប្រ​ភេ​ទ​​ត្រី​ស៊ី​កូន​ត្រី​តូចៗ ជា​អាហារ​ចូលទៅ​លក់​ក្នុង​យឿ​ត្រី​ធំៗ​ចំនួន​៣​នៅ​រាជធានី​ភ្នំពេញ កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង ហើយ​វា​​ជា​ប្រភពសេដ្ឋកិច្ច​មិនចេះ​រីងស្ងួត​របស់លោក សុង ហុង និង លោក ម៉ាញ់ ពៅ ដែលជា​ប្រធាន​-​អនុប្រធាន​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ចតុមុខ​ពោលគឺ​គំនិត​ពុក រលួយ​របស់​ជំនាញ​រដ្ឋបាល​ជលផល​ដែល​មិន​បង្ក្រាប​ការ​លួច​ដឹកជញ្ជូន​ចែកចាយ​ត្រី​ឆ្ដោ​ត្រី​រ៉ស់ តាម​គោលការណ៍​របស់​ថ្នាក់លើ អាច​ចាត់ទុកជា​កំហុសឆ្គង និង​ជា​អំពើពុករលួយ​ដែល​ត្រូវតែ​នាំទៅ​ដាក់ពិន័យ​ជាបន្ទាន់​។​
         ​ប្រជាពលរដ្ឋ​បាន​អះអាងថា ប្រភេទ​ត្រី​ឆ្ដោ​និង​ត្រី​រ៉ស់ រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ត្រូវបាន​ក្រុម ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ យកទៅលក់​ចែកចាយ​នៅ​យឿ​ត្រី​ព្រែក​ព្នៅ យឿ​គីឡូ​លេខ​៩ និង​យឿ​ច្បារអំពៅ គេ​មិនដែល​ឃើញ​មន្ដ្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ជំនួញ​ខុសច្បាប់​មួយ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​នោះទេ ព្រោះ​ពួកគេ​ទទួល​បានការ​បន្ដក់​ពី​ក្រុម​ឈ្មួញ​ជាប់​ជាប្រចាំ ហើយ​អ្វីៗ​ចេះតែ​ដំណើរការ​ដោយ​រលូន​ល្អ​គឺ​សង្ឃឹម​ទៅលើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ប៉ុណ្ណោះ ដែល​អាច​ចាត់វិធានការ​លុបបំបាត់​ភាព​អសកម្ម និង​ពុករលួយ​យ៉ាង​ស៊ីជម្រៅ​របស់លោក សុង ហុង និង​លោក ម៉ាញ់ ពៅ ជាបន្ទាន់ ។​

         ​មានការ​អះអាង​ផងដែរ​ថា ការចិញ្ចឹម​ត្រី​ឆ្ដោ​ឬ​ត្រី​រ៉ស់ ត្រូវបាន​ចាត់ទុកជា​អំពើ​ខុសច្បាប់​ព្រោះ​វា​ជា​ប្រភព​ធំ​បំផុត​នាំឱ្យមាន​ការបំផ្លាញ​ធនធាន​មច្ឆជាតិ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ឯកឧត្តម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ក៏​ធ្លាប់បាន​អះអាង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​ផងដែរ​ថា ការចិញ្ចឹម​ត្រី​ឆ្ដោ​និង​ត្រី រ៉ស់ មិនអាច​អនុញ្ញាត​បានទេ បើទោះបី​មាន​សំណើសុំ​ដោយ​ប្រើប្រាស់​ចំណី​សិប្ប​និ​មិ​ត្ដ​ក៏ដោយ ព្រោះ​កម្ពុជា​មិនមាន​យន្ដការ​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ភាពអនាធិបតេយ្យ​ដែល​អាច​កើតមាន ដោយសារ​ការ​លួច​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ទេ ប៉ុន្ដែ​វា​ជា​ឱកាស​ដែល​មន្ដ្រី​ជំនាញ​ជលផល​គ្រប់​ជាន់ថ្នាក់​ដើរ​គាប​ជំរិត​ពី​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ត្រី​ឆ្ដោ ឱ្យ​បង់ប្រាក់​តាមតែ​ទំនើង​ចិ​ត្ដ​ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប ។​
         ​សកម្មភាព​នាំចូល​ដឹកជញ្ជូន​ឬ​ចែកចាយ​ត្រី​ឆ្ដោ​ត្រី​រ៉ស់ ក៏​ត្រូវបាន​ហាមឃាត់​ដូចគ្នា ប៉ុន្ដែ​សម្រាប់ លោក សុង ហុង និង​លោក ម៉ាញ់ ពៅ បានធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​ការពារ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​នាំចូល​ត្រី​មកពី​ប្រទេស​វៀតណាម​កាន់តែ​អនាធិបតេយ្យ សូម្បីតែ​ការដឹកជញ្ជូន​ត្រី​តូចៗ​យកទៅ​ធ្វើជា​នុយ​សម្រាប់​ត្រី​ឆ្ដោ​និង​ត្រី​រ៉ស់​ដែល​ក្រុម​ឈ្មួញ​លួច​ចិញ្ចឹម​ដោយ​ខុសច្បាប់ ក៏​រង​នូវ​ការ​គាប​ជំរិត​ឱ្យ​បង់ប្រាក់​ពី​ជំនាញ​ជលផល​ចតុមុខ​របស់លោក សុង ហុង និង​លោក ម៉ាញ់ ពៅ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ហើយ​មន្ដ្រីជលផល​អនុ​វត្ដ​ន៍​ការងារ​បែបនេះ ច្រើន​ឆ្នាំ​មកហើយ​អត់​មានការ​កែទម្រង់​ទាល់តែសោះ ព្រោះថា មកដល់​ម៉ោង​នេះ​គេ​មិនទាន់​ឃើញ​មន្ដ្រី​ជំនាញ​ជលផល​ណា​ម្នាក់​ត្រូវបាន​ដាក់ពិន័យ​ឬ​ផ្ដន្ទាទោស ដោយសារ​កំហុសឆ្គង​នៅឡើយ​ទេ។​
         ​ក្នុង​តំណែង​ជា​ប្រធាន​និង​អនុប្រធាន​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ចតុមុខ គេ​សង្កេតឃើញ​លោក សុង ហុង និង​លោក ម៉ាញ់ ពៅ មិនដែល​ដកថយ​ពី​គំនិត​ពុករលួយ ហើយ​កែទម្រង់​ភាព​អសកម្ម​របស់ខ្លួន​ឱ្យ​ស្របតាម​ការព្រមានរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចាត់ទុកថា​ការប្រើប្រាស់​តួនាទី​មុខតំណែង​ក្នុង ស្ថាប័នរដ្ឋ​ទៅ​ស្វែងរក​ផលប្រយោជន៍​ខាងក្រៅ ដើម្បី​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ចាប់ពី​១០០​រៀល ឡើងទៅ​ត្រូវ​ចាត់ទុកជា​អំពើពុករលួយ​និង​ត្រូវ​នាំទៅ​ផ្ដន្ទាទោស ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ប៉ុន្ដែ​ចំណាត់ការ​ក្ដៅ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​ធ្វើឱ្យ​លោក សុង ហុង និង​លោក ម៉ាញ់ ពៅ ព្រឺរោម​ជើងទេ ហើយ​មន្ដ្រី​សមត្ថកិច្ច​ដទៃទៀត​គ្រាន់តែ​ជា​ជើង​ក្រោយ ប៉ុណ្ណោះ​នៅពេលដែល​ជំនាញ​ជលផល​អូ​ខេ​រួចហើយនោះ ពួកគេ​ចាំតែ​ទៅ​ទទួល​ចំណែក​ដែល បានមកពី​អំពើ ល្មើសច្បាប់​យកទៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ងាយ ស្រួល​បំផុត៕

No comments:

Post a Comment

yes