សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

ក្រសួងមហាផ្ទៃ បដិសេធ​សំណើ​របស់​គណបក្សប្រឆាំង ក្នុង​ការដោះដូរ​សមាស​ភាព គ.​ជ​.​ប​.

ក្រសួងមហាផ្ទៃ បដិសេធ​សំណើ​របស់​គណបក្សប្រឆាំង ក្នុង​ការដោះដូរ​សមាស​ភាព គ.​ជ​.​ប​.

ភ្នំពេញ: លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត នៅក្រោយ​ពី​ជួប​មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២ ថា ក្រសួងមហាផ្ទៃ មិន​អាច​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង សមរង្ស៊ី និង​សិទ្ធិមនុស្ស ក្នុង​ការដោះដូរ​សមាស​ភាព គ​.​ជ​.​ប​. បានទេ​។​

​មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ចូលជួប​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ម៉ោង ៩ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដើម្បី​លើក​ឡើង​ពី​ការស្នើសុំ​ដោះដូរ​សមាសភាព គ​.​ជ​.​ប​.​។​

​មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ភ្លាម​ផងដែរ នៅ​ម៉ោង ១២ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី ជុំវិញ​លទ្ធផល​អវិជ្ជមាន នៃ​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​មិញ​៕​

No comments:

Post a Comment

yes