ភ្នំពេញ ៖ ព្រូលឡានម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយសាររថយន្តខ្លួនឯងបើកបុកខណៈ ដែលព្រូលឡាននេះ កំពុងយកខ្សែកាបសណ្ដោងរថយន្តរបស់ខ្លួនដែលខូចដើម្បីឲ្យរថយន្តមួយគ្រឿងផ្សេងទៀតអូសបបញ្ជោះរថយន្ត នៅពេលដែលរថយន្តឆេះក៏ជ្រុលល្បឿនបុកព្រូលឡានផ្ទុបនិងរថយន្តសណ្ដោងស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ២ និង៣០ នាទីទៀបភ្លឺថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១២ នៅចំណុចផ្លូវបេតុង ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ព្រូលឡានដែលរងគ្រោះថ្នាក់ដល់អាយុជីវិតខាងលើនេះឈ្មោះ អែម ប៊ុនលីម ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិព្រែកតាទ្រូ ឃុំភ្នំតូចស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ មុនពេលកើតហេតុ ឈ្មោះ អែម ប៊ុនលីម បានយកខ្សែកាបដ៏ធំមួយខ្សែមកអូសសណ្ដោង រថយន្តកាម៉ាស ពណ៌ត្រេអ៊ី ជារបស់ ក្រុម ហ៊ុនឯកជន មួយបានខូចនៅចំណុចកើតហេតុ ដោយចងខ្សែកាបភ្ជាប់ពីរថយន្តខូច ទៅរថយន្តមួយ គ្រឿងផ្សេងទៀត ដើម្បីសណ្ដោងអូសបញ្ឆេះ លុះពេលដែលរថយន្តខូចនោះឆេះ ក៏ជ្រុលល្បឿន បុក ឈ្មោះ អែម ប៊ុនលីម ផ្ទប់និងរថយន្តសណ្ដោងបែក ក្បាលស្លាប់ភ្លាមៗនៅនឹ ងកន្លែងយ៉ាង អាណោច អធ័ម បំផុត ។

ក្រោយពេលកើតហេតុរថយន្តមួយគ្រឿងដែលមកសណ្ដោងរថយន្តខូចហើយបាន បង្កឲ្យមាន គ្រោះ ថ្នាក់ដល់ព្រូលឡានខ្លួនឯងនោះបានបើករត់គេចបាត់ ចំណែកឯអ្នក បើករថយន្តខូច តែនៅ ពេល សណ្ដោងឆេះរួចបើកបុកឈ្មោះ អែម ប៊ុនលីមស្លាប់នោះក៏បានរត់ គេចខ្លួនបាត់ក្រោយពេលកើតហេតុភ្លាមៗ ។
បច្ចុប្បន្នរថយន្តបង្កហេតុខាងលើនេះត្រូវសមត្ថកិច្ចនគរបាលជំនាញដកហូតយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជ ធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ចំណែកសាកសពបុរសរងគ្រោះខាងលើនេះត្រូវ បានក្រុមគ្រួសារដឹកយកទៅខេត្តកំពង់ ស្ពឺដើម្បីធ្វើ បុណ្យតាមប្រពៃណី ៕
No comments:
Post a Comment
yes