អ្នកនេសាទម្នាក់នៅ ក្នុងប្រទេសចិន ទទួលបានលាភជ័យដ៏មិន គួរឲ្យជឿកាលពីសប្តាហ៍មុន ដោយគាត់បានចាប់បាន ត្រីកង្កែបពណ៌លឿង យក្សមួយ ដែលត្រូវបានគេស្គាល់នៅ ក្នុងប្រទេសចិនថាជា ត្រី Bahaba។
បន្ទាប់ពីការដេញថ្លៃ២ ទៅ៣លើករួចមក អ្នកនេសាទនោះបានលក់ត្រីនោះ បាន ៤៧២,០៩១ ដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ អ្នកនេសាទរូបនោះបាននិយាយថា ត្រីយក្សមួយក្បាលទម្ងន់ ១៧៦ផោន( ៧៩.៨គីឡូក្រាម) អណ្តែតខ្លូននៅលើផ្ទៃសមុទ្រ បន្ទាប់មកគាត់ក៏បាន ស្រង់វាឡើងមក។ គាត់ពិតជាអ្នកនេសាទ មានសំណាងបំផុត។
ដោយឡែក កាលពីឆ្នាំ ២០០៨ ក្រុមអ្នកនេសាទជនជាតិហុងកុង មួយក្រុមបានលក់ត្រី Bahaba ក្នុងតម្លៃត្រឹមតែ ២៥៨៨ដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ចំណែកឯត្រី Bahaba មួយក្បាលទៀត ត្រូវបានចាប់បាន នៅក្នុងប្រទេសចិន ព្រមទាំង លក់នៅក្នុងតម្លៃដ៏ខ្ពស់មួយ ចំនួន ៥៤២,៩០៥ ដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ត្រីរបស់ប្រទេសចិន ដែលមានឈ្មោះថា ត្រី Bahaba អាចលូតលាស់បាន ២០៤សង់ទីម៉ែត្រ និងមានទម្ងន់ ៩៩.៧៩គីឡូក្រាម៕
No comments:
Post a Comment
yes