ខេត្តបន្ទាយមានជ័យ ៖ ទឹកបើកទម្លាក់ពីថៃបង្ហូរមកពីរថ្ងៃជាប់គ្នា គួបផ្សំនឹងមេឃភ្លៀងធ្លាក់ពីថ្ងៃជាប់គ្នាទៀត ទើបបណ្ដាលឲ្យលំនៅឋានដីស្រែចំការលរដ្ឋហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុង៥ភូមិ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងការប៉ះពាល់ដោយលិចលង់ និងខូចខាតគេហដ្ឋានរចនាសម្ព័ន្ធផ្លូវថ្នល់និងដំណាំកសិកម្មជាច្រើនទៀត ។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរស្រុកអូរជ្រៅ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹង កាលពីព្រឹកថ្ងៃទី ១៧ កញ្ញា ២០១២នេះថា ទឹកជំនន់លេចលង់នេះចាប់ផ្ដើមលិចភូមិទាំង៥កាលវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១៥និង១៦ខែកញ្ញា ឆ្នាំ២០១២ បានហូរធ្លាក់មកពីប្រទេសថៃបណ្ដាលឲ្យភូមិចំនួន៥ក្នុងចំណោមភូមិទាំង១១ក្នុងឃុំអូរបីជាន់រងផលប៉ះពាល់ គឺភូមិទំនប់ដាច់ រងការប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៧២ខ្នង ភូមិអាងសិលាខ្មែរប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១៨៩ខ្នង ភូមិព្រៃចាន់ភូមិអូរបីជាន់និងភូមិជោគជ័យទទួលរងគ្រោះដោយទឹកជំនន់លិចផ្ទះសម្បែងតិចតួច។ អាជ្ញាធរស្រុកឃុំសមត្ថកិច្ចកំពុងប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈដើម្បីទៅរកទួលទីសុវត្ថិភាពបណ្ដោះអាសន្ន ។
លោក កែវ សែន អភិបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជំនន់ទឹកភ្លៀងមកពីភ្លៀង២មេធំៗ ទើបបណ្ដាលឲ្យជន់លិចប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអូរបីជាន់ ភូមិទំនប់ដាច់ ពលរដ្ឋ៣៧២គ្រួសារត្រូវបានប៉ះពាល់ ភូមិសិលាខ្មែរមានប្រជាពលរដ្ឋ១៨៩គ្រួសារ ត្រូវបានប៉ះពាល់ក្នុងភូមិ៣ទៀត ភូមិព្រៃចាន់ ភូមិអូរបីជាន់ និងភូមិជោគជ័យ ទទួលរងផលប៉ះពាល់គ្រោះទឹកជំនន់ទឹកភ្លៀងតិច អាជ្ញាធរសមត្ថកិច្ចកំពុងតែចុះត្រួតពិនិត្យ និងចុះសួរសុខទុក ក៏ដូចជាត្រៀមមធ្យោបាយហើយជាស្រេច សម្រាប់ជួយសង្គ្រោះបងប្អូន ប្រជាពលរដ្ឋ ។ ជាពិសេសអាជ្ញាធរបានរកទីទួលសុវត្ថិភាព២កន្លែងរួចហើយសម្រាប់ជំលៀសបងប្អូននៅពេលគ្រាអាសន្នចាំបាច់ គឺ១,នៅសាលារៀនបឋមសិក្សាទំនប់ដាច់ ២,នៅវត្តសិលាខ្មែរ ៕
No comments:
Post a Comment
yes