សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 12, 2012

ប្រជាពលរដ្ឋ ​១០ ​ភូមិ​នាំគ្នា​តវ៉ា​និង​រារាំង​មិន​ឲ្យ​រថយន្ត​ដឹក​ដី​ចូល​លុប​ស្រះ​បុរាណ​ជាង​មួយ​ហិកតា​

ប្រជាពលរដ្ឋ (1)
ប្រជាពលរដ្ឋ (2)

កណ្តាល ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ ដែល​មកពី​១០​ភូមិ​នៅក្នុង​ឃុំ​ពើក​បាននាំគ្នា​មកជួបជុំ​នៅ​មាត់​ស្រះ​ទឹក​ដែល​ពួកគាត់​បាន​ប្រី​ប្រាស់​ជា​សម្បត្តិ​សាធារណៈ តាំងពី​យូរយារ​ណាស់​មកហើយ  ដើម្បី​ធ្វើការ​តវ៉ា​និង​រារាំង​មិន​ឲ្យ​រថយន្ត​ដឹក​ដី​ចូល​ចាក់​លុប​ស្រះ​នោះ ពីព្រោះ​ស្រះ​ទឹក​នេះ គឺជា​ប្រភពទឹក​សម្រាប់​ពួកគាត់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ ហើយ​ស្រះ​ដែល​ត្រូវ​សមត្ថកិច្ច​ប៉េអឹម​ធ្វើ​សកម្មភាព​ជួល​រថយន្ត​ដឹក​ដី​ចាក់​លុប​នោះ​មាន​ទំហំ​ជិត​១​ហិកតា ស្ថិតនៅ​ក្នុងភូមិ​អង្គស្នួល​ទី​៣​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
         ​សកម្មភាព​ចាក់ដី​លុប​ស្រះ​ទឹក​នេះ ដោយមាន​សំណើសុំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ​២០១២ ដើម្បី​យក​ផ្ទៃដី​ស្រះ​នេះ សម្រាប់​សាងសង់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ។ ក៏ប៉ុន្តែ​សកម្មភាព​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន​១០​ភូមិ នាំគ្នា​ចេញមក​រារាំង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ដី​ធ្វើ​សកម្មភាព​ចូល​ចាក់​លុប​ស្រះ​នេះ តាម​ការស្នើសុំ​នោះទេ ពីព្រោះ​ស្រះ​ទឹក​ដែលមាន​ផ្ទៃដី​ជិត​១​ហិកតា​នេះ ជា​ប្រភពទឹក​សម្រាប់​ប្រើប្រាស់​ឬក៏​សម្រាប់​បង្កបង្កើន​ផលដំណាំ​ផ្សេងៗ​របស់​ពួក គាត់។​

         ​ការស្នើសុំ​របស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ត្រូវបាន​ប្រជាពលរដ្ឋ​វាយតម្លៃថា វា​ហាក់បីដូចជា​រំលោភ​ទៅលើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងស្រុង ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​រួចហើយ​ថា ស្រះ​ទឹក​នេះ បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ច្រើន​ភូមិ​ណាស់​ហើយក៏​ជា​ទ្រព្យសម្បត្តិ​រួម​តាំងពី​បុរាណ​ទៀត ។ ការស្នើសុំ​ដី​ស្រះ​នេះ សម្រាប់​យកមក​ធ្វើ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នេះ ប្រហែល​ជាមាន​អាថ៌កំបាំង​អ្វីមួយ​ហើយ​មើលទៅ ពីព្រោះ​ដី​អង្គភាព​របស់​រដ្ឋ​មាន​ទំនេរ​ច្រើនណាស់ ហេតុអ្វី​ក៏​មិន​ស្នើសុំ​បានជា​ទៅ​ស្នើសុំ​យក​ដី​ស្រះ​ទឹក​សមូហភាព​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​កំពុងតែ​ត្រូវការ​ទឹក​ប្រើប្រាស់​ជាប្រចាំ​នោះ​ទៅវិញ។​
         ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ការចាក់​លុប​ដី​ស្រះ​នេះ អាចធ្វើ​ទៅបាន​ទំនងជា​មានការ​ឃុបឃិត​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បន្ទាប់ពី​ពួកគាត់​ឃើញ​សកម្មភាព​រថយន្ត​ដឹក​ដី​ចូលទៅ​ចាក់​លុប​ស្រះ​ទឹក​នោះ ទើប​ពួកគាត់​នាំគ្នា​មក​ធ្វើការ​រារាំង​តវ៉ា​មិន​អនុញ្ញាត​ឲ្យ​លុប​ជាដាច់ខាត​ដោយសារតែ​ស្រះ​ទឹក​នេះ​ជា​ប្រភពទឹក​តម្រូវការ​របស់​ពួកគាត់​ប្រើប្រាស់​ជា​ចាំបាច់​ទាំង​១០​ភូមិ ទើប​ពួកគាត់​រារាំង​មិន​ឲ្យ​ធ្វើ​សកម្មភាព​ចាក់ដី​លុប​ស្រះ​ទឹក​នេះ​តែម្តង​។ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​អ្នកយក​ព័​ត៌ បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ដែរ ក៏ប៉ុន្តែ​មិនទាន់​អាចទាក់ទង​បានឡើយ​។ ប្រជាពលរដ្ឋ​ទាំង​១០​ភូមិ​ក្នុងស្រុក អង្គស្នួល​បាន​សំណូមពរ ដល់​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍​ប្រគល់​ស្រះ​ទឹក​នេះ​ជូន​ដល់​ពួកគាត់​វិញ​ផង​៕

No comments:

Post a Comment

yes