សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 2, 2013

ព្រះ​អង្គ​ម្ចាស់ធម្មិកោជា​បេក្ខជន​តំណាងមណ្ឌល​ព្រះសីហនុពី​បក្សសង្ត្រោះ​ជាតិ

ព្រះអង្គម្ចាស់សីសុវត្ថិ ធម្មិកោយាងទៅ ចូលរួម សមាជ គណ បក្ស សង្គ្រោះ ជាតិ

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្ស​ប្រឆាំង​ធំ ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែងបានបង្ហើបអោយដឹង នៅរសៀលថ្ងៃទី១ឧសភា​ ម្សិលមិញ នេះ ថាព្រះអង្គម្ចាស់​សី​សុវត្ថិ ធម្មិកោ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ជ្រើសតាំង​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទីមួយ​នៅ​មណ្ឌល​ព្រះសីហនុ ។
លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ​បានបព្ជាក់ថា គណបក្សលោកបានសម្រេច​រួចរាល់​ហើយ នូវបញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន ហើយ​ថា​ក្នុងចំណោម​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង២៤រាជធានី​-ខេត្ត​នោះ ក៏មាន​ព្រះ​វត្តមាន​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ផងដែរ។
លោក ហូ វ៉ាន់​បាន​រៀបរាប់​ថា  « គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​យាង​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ព្រះសីហនុ ហើយ​ព្រះអង្គ គឺជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី១ទៀតផង»។

គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ គន្លងទៅនេះ គឺជាថ្ងៃដំបូង នៃការ ចាប់ផ្តើម ចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះ និងបញ្ជី បេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសតាំង ​​តំណាង​រាស្ត្រ នីតិ​កាល​​ទី ​៥ ។  គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ បោះឆ្នោត (គ.ជ.ប) បាន​ទទួល​ពាក្យ​សុំ​ ចុះ​បញ្ជី​ពី គណបក្សចំនួន៤ហើយ គឺទី​១-គណបក្សប្រជាជនកម្ពុជា,ទី២-គណបក្សសញ្ជាតិ​ម្ពុជា,ទី៣-គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទី៤-គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ ។
ចំណែកគណបក្ស​សង្គ្រោះ​ជាតិ​វិញ រហូតមកដល់ថ្ងៃនេះកំពុងស្ថិត​ក្នុងស្ថាន​យឺតយូរ​នៅឡើយ​ក្នុង​ការយក​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន​ដាក់​ទៅ​ គ.ជ.ប ។ តែលោក កឹម សុខា ​ប្រធាន​ស្ដី​ទី​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ម្សិលមិញ នេះ បានថ្លែងថា ការ​តម្អក​យឺតយូរ​នេះ មិន​មែន​ជា​រឿង​ពហិការ​អ្វីទេ គឺគ្រាន់​តែ​ជា​យុទ្ធ​សាស្ត្រ​នយោបាយ មួយ​របស់​គណបក្ស​នេះ តែ​ប៉ុណ្ណោះ ។
ការ​ចុះបញ្ជី​ ​គណបក្ស នយោបាយ ​ឈរឈ្មោះ ​បោះឆ្នោត និង​ការ ចុះបញ្ជី​បេក្ខជន ​ឈរឈ្មោះ​ បោះឆ្នោត សម្រាប់​កា​រ​ បោះឆ្នោត​ ជ្រើសតាំង ​​តំណាង​រាស្ត្រ នីតិ​កាល​​ទី ​៥ ប្រ​ព្រឹត្ត​ទៅ​ ចាប់​ពី​​ថ្ងៃ​ទី ​២៩ ​ខែ មេសា ដល់​​ថ្ងៃ​ទី ​១៣​ ខែ ឧសភា​ ឆ្នាំ​២០១៣  ៕

No comments:

Post a Comment

yes