សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

IMG_5954
អ្នកភូមិបឹងកក់ និងបុរីស្រែកទាមទារយុត្តិធម៌
IMG_6127

សកម្ម​ភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ និង​បុរីកីឡា បាន​ចាប់​ផ្ដើម​កក្រើក​សា​ជា​ថ្មី ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​សមាជិក​សកម្ម​របស់​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​ដោយ​ចោទ​ប្រកាន់​មិន​សម​ទំនង​ពី​សំណាក់​អាជ្ញាធរ និង​ក្រុម​ហ៊ុន។
កាលពី​ថ្ងៃ​ទី​៤​ ខែ​កញ្ញា ឆ្នាំ​២០១២ សមាជិក​នៃ​សហគមន៍​បឹង​កក់ អ្នកស្រី​ យ៉ោម​ បុប្ផា និង​ប្ដី​របស់​គាត់ លោក លួស សាខន បាន​នាំគ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ស្រះ​ចក ហើយ​ត្រូវ​បាន​ជន​ស៊ីវិល​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ចាប់​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ពណ៌​ស​គ្មាន​ស្លាក​លេខ រួច​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​កណ្ដាល​២ ដោយ​គ្មាន​បង្ហាញ​ឬ​អាន​ដី​ការ​បង្គាប់​ឲ្យ​នាំខ្លួន​អ្វី​ទាំង​អស់។ ប៉ុន្មានម៉ោង​ក្រោយ​ការ​ចាប់​ខ្លួន តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​​ឃុំខ្លួន​របស់​គាត់​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពី​បទ«​ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស» ប៉ុន្តែ​ក្នុង​បទ​ចោទ​ដូច​គ្នា​នេះ ប្ដី​របស់​គាត់​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោម​ការ​ឃ្លាំ​មើល​ និង​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​ស្ត្រី​ក្នុង​សហគមន៍​បឹង​កក់  តុលាការ​ក៏បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ស្រី​ ទឹម សាក់​មុន្នី ដែល​​រស់​នៅ​ក្រោម​កាំ​ជណ្ដើរ​នៃ​អគារ​ផ្ទះ​ល្វែង​បុរី​កីឡា​ជា​បណ្ដោះ​អាសន្ន នៅ​គុក​ព្រៃ​ស​ផង​ដែរ ​បើទោះ​ជា​រក​មិន​ឃើញ​នូវ​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី​ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន​ផាន​អ៊ី​ម៉ិច ពី​បទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» ក្ដី​ដោយ​តុលាការ​បាន​បង្វែរ​បទចោទ​មក​លើ​អ្នក​ស្រី​ពី​បទ​«​ប្រកាស​បំភ្លៃ​ការពិត»​។
«ដោះ​លែង​ជីដូន អ្នក​ម្ដាយ ​ប្រពន្ធ...សមាជិក​របស់​យើង​ខ្ញុំ​វិញ​មក​ ពួក​គាត់​គ្មាន​កំហុស​ទេ» នេះជា​សម្រែក​ទាម​ទារ​របស់​ក្រុម​អ្នកភូមិ ខណៈពួកគេ​បាននាំគ្នាដើរក្បួន​តវ៉ា​សាជាថ្មី​កាត់​តាម​មហាវិថី​នានា​ក្នុង​ខណ្ឌ​ដូន​ពេញ កាលពី​ម្សិល​មិញ ដើម្បី​នាំ​ញ្ញតិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អាមេរិក​ អង់​គ្លេស និង​បារាំង​ប្រចាំ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋា​ភិបាល​ឲ្យ​ជួយ​ដោះ​លែង​សមាជិក​សកម្ម​របស់​ពួកគេ។​​
ក្នុង​ការ​ដើរ​ក្បួន​តវ៉ា​នេះ គេសង្កេតឃើញ​ក្រុម​អ្នក​តវ៉ា​ជាង​១០០​នាក់ មក​ពី​សហគមន៍​ទាំង​ពីរ បាន​នាំ​គ្នា​ទូល​សបុក្រ​មាន់​ដែល​មាន​តែ​ពង​ខ្វះ​មេ​ក្រាប ខ្លះ​​កាន់​ផ្កា​ឈូក ផ្ទាំង​គំនូ​ព្រះ​ពុទ្ធ​ត្រាស់​ដឹង និង​រូប​ជញ្ជីង​យុត្តិធម៌​ដែល​មាន​បិទ​រូប​ថត​អ្នក​ស្រី​យ៉ោម​ បុប្ផា​និង​ពាក្យ​ថា​ដោះ​លែង​នៅ​អម​សង​ខាង​នៃ​រូប ចំណែក​​ម្ខាង​ទៀត​នៃ​កូន​ថ្លឹង មាន​សរសេរ​ពាក្យ​ថា បោះ​ព្រំ​១២,៤៤​ហិកតា និង​ផ្ដល់​កម្មសិទិ្ធ​គ្រប់​គ្រួសារ​ ហើយ​ខ្លះ​ទៀត​កាន់​បដា​តូចៗ​ ទាម​ទារ​ឲ្យ​ដោះលែង​អ្នកម្តាយ​និង​ជីដូនរបស់​ពួកគេ។


No comments:

Post a Comment

yes