កណ្តាល៖ កាលពីវេលាម៉ោង ៥:៣០ នាទី ព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី០៦ ខែតុលា ឆ្នាំ២០១២ នេះ កម្មកររោងចក្រ តេយ៉ុង ប្រមាណជា ៣០០ នាក់ បានបន្តធ្វើកូដកម្ម ដោយមានដុតសំបកកង់ឡានផងដែរ ដើម្បីទាមទារឱ្យថៅកែរោងចក្រនេះ យល់ព្រមឱ្យមេដឹកនាំសហជីពសេរីកម្មកររបស់ខ្លួន ចំនួន ១៧ រូប បានចូលធ្វើការវិញ និងដកពាក្យបណ្តឹងនៅតុលាការ ដែលចោទមេដឹកនាំសហជីពថា បានញុះញ៉ង់ឱ្យកម្មករធ្វើកូដកម្ម កាលពី ២ ខែ មុន។
គួរបញ្ជាក់ថា រោងចក្រ តេយ៉ុង មានទីតាំងស្ថិតនៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែតុលា ម្សិលមិញនេះ កម្មកររោងចក្រនេះ ប្រមាណជា ៨០០ នាក់ បានធ្វើកូដកម្មតវ៉ាម្តងរួចមកហើយ តែដោយសារគ្មានដំណោះស្រាយណាមួយពីភាគីរោងចក្រ ទើបក្រុមកម្មករទាំងនោះ បន្តធ្វើកូដកម្មនៅថ្ងៃនេះទៀត។
ក្នុងហេតុការណ៍ខាងលើ គេឃើញមានកម្លាំងមានសមត្ថិកិច្ចជាង ៥០ នាក់ បានដាក់ការពារមុខរោងចក្រ ដើម្បីរាំរាំងមិនឱ្យកម្មករដុតសំបកកង់ឡាន ហើយក៏បណ្តាលឱ្យកម្មករមួយចំនួនមានរបួសបន្តិចបន្តួចដោយរលាកភ្លើង។ លោក ឡី សុជាតិ តំណាងសហជីពកម្មករ បានឱ្យដឹងថា សហជីព បានដាក់ពាក្យបណ្តឹងករណីនេះ ទៅបណ្តាស្ថាប័នមួយចំនួនដូចជា ស្ថាប័នតុលាការ ក្រសួងការងារ ស្ថានទូតកូរ៉េ និងអាមេរិក សមាគមកាត់ដេរ ផងដែរ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ពុំទាន់មានស្ថាប័នណាមួយមានដំណោះស្រាយជូនកម្មករនៅឡើយទេ៕
No comments:
Post a Comment
yes