សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 20, 2012

ការរួមរួមគ្នារវាងខ្មែរនិងខ្មែរ ដើម្បីផលប្រយោជន៏ជាតិ គឺជាព្រះរាជតម្រិះរបស់ ព្រះករុណាព្រះបាទនរោត្តម សីហនុ ដែលព្រះអង្គចង់បានជាទីបំផុត


ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ កាលពីព្រះអង្គនៅមានព្រះជន្មនៅឡើយ គឺទ្រង់បាន ស្នើសុំឲ្យខ្មែរទាំងអស់មកពីគ្រប់និន្នាការគណបក្សនយោបាយ រួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើ​យ៉ាងជាប្រយោជន៏សម្រាប់ជាតិ និងប្រជាពលរដ្ឋ ។

ព្រះអង្គទ្រង់ឈ្វេងយល់ថា ប្រសិនបើខ្មែរមិនរួបរួមគ្នានោះទេ ទៅថ្ងៃខាងមុខប្រទេសជាតិនិង​ជួបហានិភ័យជាក់ជាមិនខាន និងធ្វើឲ្យប្រជានុរាស្រ្តរបស់ទ្រង់ជួបនិងផលវិបាក រីឯបូរណភាព ទឹកដីដែលព្រះអង្គបានខិតខំការពារស្ទើតែពេញមួយព្រះជន្មរបស់ទ្រង់ ក៏អាចនិងធ្លាក់ទៅ​លើ​ប្រទេសជិតខាងជាក់ជាមិនខាន ។ ព្រោះព្រះអង្គទ្រង់មានបញ្ញាញ្ញាណវាងវៃ ហើយទ្រង់​គឺជា​ក្សត្រមួយព្រះអង្គ ដែលធ្លាប់បានឆ្លងកាត់រឿងរ៉ាវទាំងអស់នេះរាប់មិនអស់ ទាំងផ្លូវនយោបាយ ​និងផ្លូវការទូត ។

គណបក្ស​ សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធានលោកធ្លាប់បានប្រកាស់ជាសា​ធារណៈហើយថា គណបក្ស​ សង្គ្រោះជាតិ និងដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះករុណា ព្រះ បាទនរោត្តម សីហនុ ជានិច្ចមិនមានការកែប្រែនោះឡើយ ហើយទាំងអស់នេះក៏ជាជំហ៊ររបស់​គណបក្ស សង្គ្រោះជាតិ តាំងពីដើមរៀងមកផងដែរ ។ គណបក្ស​ សង្គ្រោះជាតិ មិនយក​ខ្មែរ​ណា​ថ្នាក់ធ្វើជាសត្រូវនោះឡើយ ដែលគោលបំណងធំរបស់គណបក្ស សង្គ្រោះជាតិ គឺចង់ឲ្យ​ ប្រទេសជាតិមានសុខសន្តិភាព និង​ប្រជាពលរដ្ឋរស់នៅបានសុខក្សេមក្សាន្តតែប៉ុណ្ណោះ ។


គណបក្ស សង្គ្រោះជាតិ ជានិច្ចជាកាលតែងតែធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលស្រ​លាញ់ជាតិ និងស្នេហាលទ្ធិប្រជាធិប​តេយ្យទាំងអស់ មកចូលរួមជាមួយនិងគណបក្ស សង្គ្រោះ​ជាតិ ដើម្បីយើងការពារប្រទេសជាតិរបស់យើងឲ្យបានគង់វង្ស ពីការតាមព្យាបាទពីប្រទេស​ជិត​ខាង ដែលចង់លេបត្របាក់ទឹកដីកម្ពុជារបស់យើងនោះ ។

គណបក្ស​ សង្គ្រោះជាតិ ក្រោយពីបានបង្កើតឡើងចេញជារូបរាងនិងមានការទទួលស្គាល់​យ៉ាងត្រឹមត្រូវពីក្រសូងមហាផ្ទៃហើយនោះ ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី និងពីគ្រប់និន្នា ការគណបក្សនយោបាយ បានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ។ ដោយពួកគេ ទាំងអស់គ្នាយល់ឃើញថា មានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលអាចដឹកនាំ នាវារបស់កម្ពុជាទៅរកសុខសន្តិភាពបាន និងធ្វើឲ្យប្រទេសជាតិមានការរីកចំរើន ប្រជាពលរដ្ឋ មានការងារធ្វើគ្រប់ៗគ្នា ។

ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ បាននិងកំពុង​តែដឹកនាំប្រទេសជាតិទៅដល់រណ្តៅនៃមាត់ព្រោះមរណៈហើយ ព្រោះការដឹកនាំប្រទេស​របស់​ពួក​គេអស់​រយៈពេលជាង៣០ឆ្នាំមកនេះ មិនបានពាំនាំអ្វីជាដុំកំភួនជូនជាតិ និងប្រជា​ពលរ​ដ្ឋ​នោះឡើយ ក្រៅតែបំផ្លាញធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាស្ទើតែវិនាសហិន​ហោច ការពុះជ្រាកទឹ​ក​ដី​របស់ប្រទេសកម្ពុជាជាដុំៗទៅឲ្យប្រទេសយួន តាមរយៈការផ្តល់ដី​សម្ប​ទាន​សេដ្ខកិច្ច និង​តាមរយៈការបោះបង្គោលព្រំដែនជាដើម ដែលបានធ្វើឲ្យទឹកដីខ្មែរបាត់បង់​អស់​ជាច្រើនចូល​ទៅក្នុងប្រទេសយួន ។

គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃមិនបានគោរព និងដើរតាមព្រះតម្រិះរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ឡើង តែផ្ទុយទៅវិញពួកគេជារៀងរាល់ថ្ងៃ បាននិងកំពុង តែគោលរព និងដើរតាមបានយ៉ាងល្អខ្ជាប់ខ្ជួននូវមាគារ៌របស់ហូជីមីង គឺពួកគេមិនដែលបំ​ភ្លេច​គុណរបស់យួនសូម្បីតែមួយវិនាទីណាឡើយ ។ គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ បាន​និងកំពុងតែដឹកនាំប្រទេសតាមរបៀបផ្តាច់ការ លទ្ធិប្រជាធិបតេយ្យបាននិងកំពុងតែដើរ ថយ​ក្រោយយ៉ាងកំហុគ រីឯប្រជាពលរដ្ឋវិញបាននិងកំពុងតែបន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ​កាន់តែខ្លាំងឡើងៗ ដែលបានធ្វើឲ្យអ្វីដែលជាស្នាមព្រះហស្ថរបស់ព្រះករុណាព្រះបាទ​នរោត្តម សីហនុ ដែលព្រះអង្គខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពលរបស់ទ្រង់ ត្រូវរលាយសាបសូន្យ​ក្រោមស្នាដៃរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។

គណបក្ស សង្គ្រោះជាតិ ក្រោយការរួមបញ្ចូលគ្នាជាសំឡេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានដើរតាមលំនាំយ៉ាងខ្ជាប់ខ្ជួន និងដង្ហែរតាមជារៀងរហូតតាម​ព្រះតម្រិះរបស់អតីតព្រះមហាវីរក្សត្រ នរោត្ត សីហនុ មិនធ្វើឲ្យព្រះអង្គខកព្រះហាទ័យឡើយ និងសូមបួងសួងឲ្យព្រះដួងវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គបានយាងទៅសោយសុខនៅសុគតិភព កុំបីឃ្លៀងឃ្លាតឡើង ។

គណបក្ស សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃសន្ទុះនៃការគាំទ្រកាន់តែមានចំនួនច្រើនឡើងៗ ទាំង​នៅ​ក្នុងប្រទេសនៅក្រៅប្រទេស ។ លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសគឺបាន នឹងកំពុងតែ​អប​អរសាទរ និងមកចូលរួមជាមួយគណបក្ស​ សង្គ្រោះជាតិ ហើយប្រជាពលរដ្ឋខ្មែរ កាលពីមុន​ដែល​អស់សង្ឃឹមក្នុងការរស់នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន មក​ជាង៣០នេះ ឥឡូវពួកគាត់បានមានសង្ឃឹមឡើងវិញហើយ បន្ទាប់ពីមានវត្តមានរបស់គណបក្ស សង្គ្រោះ​ជាតិ នៅលើឆាកនយោបាយក្នុងប្រទេសកម្ពុជាមក ។ ព្រោះគណបក្ស សង្គ្រោះជាតិ គឺបាន​ប្រមូលផ្តុំទៅដោយអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិជាច្រើនរូប ក្នុងនោះគណបក្ស សង្គ្រោះជាតិ មានស្នូលយ៉ាងរឹងមាំធ្វើជាគ្រឹះគឺគណបក្ស​ សម រង្ស៊ី និង គណបក្ស​ សិទ្ធិមនុស្ស ។

លោក សម រង្ស៊ី បានមានប្រសាសន៏បន្តថា ការគាំទ្រគណបក្ស សង្គ្រោះជាតិ ពីសំណាក់ប្រជា ពលរដ្ឋនៅក្រៅប្រទេសក៏មានសន្ទុះកាន់តែខ្លាំងឡើងផងដែរ ដែលលោកមិនធ្លាប់បានឃើញ ទេតាំងពីមុនមក ដែលទាំងអស់នេះបង្ហាញឲ្យឃើញថាប្រទេសកម្ពុជានិងមានការប្រែប្រួល ក្នុងពេលខាងមុខដ៏ខ្លីនេះជាក់ជាមិនខាននោះឡើយ ។ ដោយលោកបានធ្វើការអំពាវនាវ​ជា​ថ្មី​ម្តងទៀត សុំឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបាន​ច្រើនឡើងបន្ថែមទៀត ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ ផ្លាស់ប្តូរមុខមាត់ថ្មីជូនប្រទេសជាតិ និងការរស់នៅថ្មីជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីរស់នៅបានសុខក្សេមក្សាន្តតរៀងទៅ ដែល​ការ​រួមរួមគ្នារវាងខ្មែរនិងខ្មែរនេះ គឺជាអ្វីដែលព្រះករុណាព្រះបាទ នរោត្តម សីហានុ ព្រះមហាវី​រ​ក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គលោកចង់បានជាទី បំផុត ដើម្បីឲ្យប្រទេសជាតិរបស់យើងបាននៅគង់វង្ស និងដើម្បីឲ្យប្រជាពលរដ្ឋមានអនាគត​ភ្លឺថ្លាទៅ​ថ្ងៃ​ខាងមុខ ។

គណបក្ស សង្គ្រោះជាតិ បានប្តេជ្ញាហើយថានៅឆ្នាំ២០១៣ខាងមុខនេះ គណបក្ស សង្គ្រោះ ជាតិ និងដណ្តើមយកជ័យជំនះលើការបោះឆ្នោតឲ្យទាល់តែបាន ដើម្បីពាំនាំអ្វីៗទាំងអស់នេះ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប​ ព្រោះមានតែគណបក្ស សង្គ្រោះជាតិ តែមួយ ប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ៕


No comments:

Post a Comment

yes