សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 20, 2012

ស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទនរោត្តម សីហនុ នៅតែដក់ជាប់ក្នុងក្រអៅ បេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសការបង្រួបបង្រួមជាតិរបស់ព្រះអង្គ

លោក ស៊ុន ឆ័យ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី 

បើទោះបីជាព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះអង្គបានយាងចូលទីវង្គតទៅហើយក្តី តែ ស្នាព្រះហស្ថរបស់ព្រះអង្គជាច្រើន នៅតែដក់ជាប់ជានិច្ចក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ មិនអាចបំភ្លេចបាននោះឡើយ ព្រោះទ្រង់គឺជាព្រះបិតាឯករាជ្យជាតិ និងជាក្សត្រមួយព្រះអង្គ ដែលពោពេញទៅដោយទស្សពិតរាជធម៌ ។

ព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះអង្គទ្រង់លះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជានុរាស្រ្តរបស់ព្រះអង្គ ដោយទ្រង់មិនដែលខ្វល់ពីសុខទុក្ខ និងការលំបាករបស់ព្រះអង្គ ឡើយ ជាពិសេសគឺទ្រង់បានខិតខំតស៊ូធ្វើការទាមទារយ៉ាងស្វិតស្វាញឯករាជ្យពីបារាំង​ជូន​ជាតិ និងប្រជានុសាស្រ្តរបស់ព្រះអង្គមកវិញ រួមជាមួយនិងការទាមទារឲ្យមានការចុះហត្ថ​លេខា​លើសន្ធិសញ្ញាទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ផងដែរ ដើម្បីនាំមកនូវការគោរព​បាន​អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប​តេយ្យ​ផងដែរ ។


លោក ស៊ុន ឆ័យ តំណាងរាស្រ្តរបស់គណបក្ស​ សម រង្ស៊ី ដែលជាអ្នកស្រាវជ្រាវឯកសារប្រវត្តិ សាស្រ្តផងដែរនោះ លោកបានមានប្រសាសន៏ឲ្យដឹងថា ព្រះករុណាព្រះបាទ នរោត្តម សីហនុ ស្នាព្រះហស្ថរបស់ទ្រង់ក្រៅតែពីព្រះអង្គបានធ្វើការទាមទារឯករាជ្យជូនជាតិដោយមិនបង្ហូរ ឈាម និងធានាបាននូវបរណភាពទឹកដីទាំងស្រុងរបស់ប្រទេសកម្ពុជា គឺទ្រង់បានបំពេញ​ព្រះ​រាជកិច្ចរបស់ព្រះអង្គក្នុងការការពារទឹកដី ក្នុងស្ថានភាពប្រទេសកម្ពុជា​យើងមុនទទួលឯករាជ្យ និងក្រោយទទួលឯករាជ្យបន្តិច គឺព្រះអង្គទ្រង់បានធ្វើដោយជោគជ័យក្នុងការបង្រួប​បង្រួ​ម​ជាតិ ដែលនេះគឺជាមោទនភាពដ៏ធំ ធាងខ្លាំងណាស់ដែលជាតិខ្មែរមិនអាចបំភ្លេចបានឡើយ ព្រោះធម្មតាអ្វីជាលក្ខណៈធ្វើបំរើប្រទេសជាតិដោយស្មោះស័្មគ្រ និងស្មោះត្រង់មិនរណបបរ​ទេស​ ដោយស្មារតីឯករាជ្យ ហើយប្តូរផ្តាច់ដើម្បីធានានូវបូរណភាពទឹកដី សម្រាប់ប្រជាជាតិជា​កូនចៅ ជាប្រជាពលរដ្ឋរបស់ជាតិ និងរស់នៅរហូតមកដល់សព្វថ្ងៃនេះ គឺជាគុណនូប​ការៈ​ដែល​មិនអាចកាត់ថ្លៃបាន ។

លោក ស៊ុន ឆ័យ បានបន្តទៀតថា រីឯអ្នកដែលធ្វើផ្ទុយពីនេះ និងបំរើផលប្រយោជន៏របស់បរ​ទេសដែលធ្វើនយោបាយស្របតាមការទាមទាររបស់បរទេរសលើទឹកដីរបស់យើង គឺជាចល​នាផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងដ៏ប្តូរផ្តាច់របស់ព្រះមហាវីរក្សត្រ ។ ដូច្នេះបានជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានរួមរួមគ្នាជាសម្លេងតែមួយដោយបានបង្កើតឡើងនូវគណ​បក្ស​ថ្មីដែលមានឈ្មោះថាគណបក្ស​ សង្គ្រោះជាតិ ដើម្បីធ្វើការស្រោចស្រង់ប្រទេសជាតិ របស់​យើង ដោយយោងតាមមាគារ៌ដ៏គំរូប្រពៃខ្ពស់ខ្ពស់ឧត្តមឧត្តង នៃព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៃយើង ។

លោក ស៊ុន ឆ័យ បានបន្តទៀតថា ក្នុងការងារដែលគណបក្ស សង្គ្រោះជាតិ ត្រូវតែបំពេញនិង រៀនសូត្រតាមព្រះអង្គលើការបង្រួបបង្រួមជាតិ ។ ហើយព្រះរាជាណាចក្រកម្ពុជារ​បស់យើង​គឺ​មិនអាចរស់រានមានជីវិតធំធាត់លូតលាស់ទៅកើតបាននោះទេ បើអ្នកគ្រប់គ្របប្រទេស​ប្រ​កាន់​និន្នាការបំបែកបំបាក់ជាតិសាស្រ្តខ្លួនឯង ធ្វើបាបជាតិខ្លួនឯងលើកតំកើនបរទេស​ដូចអ្វី​ដែលយើងបានឃើញ និងកំពុងតែជួបប្រទះនៅពេលសព្វថ្ងៃនេះ គឺបរទេសបាន​ចូល​មក​រស់​នៅលើទឹកដីរបស់យើង តាមតែអំពើចិត្ត និងប្រព្រឹត្តអំពើខុសច្បាប់ជាច្រើន ក្នុងនោះ​រួមមាន​ទាំងការបំផ្លាញទ្រព្យសម្បត្តិធនធានធម្មជាតិរបស់ប្រទេសយើងថែមទៀតផង ចំណែកឯ​ប្រ​ជា​ពលរដ្ឋដែលជាម្ចាស់ទឹកដីបាន ក្លាយទៅជាជនរងគ្រោះនៅលើទឹកដី​របស់ខ្លួនទៅវិញ ។​ដែល​ទាំងអស់នេះគឺជាការផ្ទុយស្រឡះពីព្រះរាជកិច្ចរបស់ព្រះករុណាព្រះបាទនរោត្តម សីហនុ ។

ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក ស៊ុន ឆ័យ បានប​ន្តទៀតថា គណ​បក្ស សង្គ្រោះជាតិ បានធ្វើការសម្រេចយ៉ាងប្តូរផ្តាច់ហើយថា គណបក្ស សង្គ្រោះជាតិ ត្រូវ​តែ​ធ្វើនយោបាយបង្រូបបង្រួមជាតិឲ្យបានជាដាច់ខាត ។ លោក ស៊ុន ឆ័យ បានបន្តទៀតថា បើ​យើង​ក្រលែក​មើលគណបក្សកាន់អំណាចសព្វថ្ងៃ បាននិងកំពុងតែដើរលើផ្លូវ​បំបែកបំបាក់​អ្នក​ប្រជាធិប​តេយ្យ និងខ្មែរគ្នាឯង ដោយមិនបានគិតពីប្រយោជន៏រួមរបស់ជាតិ និងប្រជា​ពលរដ្ឋ​ឡើយ គឺធ្វើអ្វីៗដើម្បីតែប្រយោជន៏ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ ដែលទង្វើទាំង​អស់​នេះ​គណបក្ស សង្គ្រោះជាតិ មិនអាចទទួលយកបានទេ ។ ហេតុដូច្នេះហើយបានជាគោល​ដៅ​របស់ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ ពិសេសគណបក្ស​ សង្គ្រោះជាតិ គឺនិងខិតខំ​ធ្វើយ៉ាង​ណាឲ្យប្រទេសជាតិរបស់យើងមានមោទនភាពជាជាតិមួយថ្លៃថ្នូរ និងរុងរឿងឡើងវិញ តាម​មាគារ៌ ដែលបានត្រួសត្រាយរួចហើយដោយអង្គព្រះមហាវីរក្សត្រនរោត្តម សីហនុ ។

លោក ស៊ុន ឆ័យ បានបន្តទៀតថាលោកនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុននៅពេលដែលព្រះ ករុណាព្រះបាទនរោត្តម សីហនុ ព្រះអង្គបានដាក់រាជសម្បត្តិ ហើយនៅមុនពេលដែលព្រះអង្គ ដាក់រាជសម្បត្តិខ្លួនលោកផ្ទាល់ដែលជាអ្នកតំណាងរាស្រ្ត ក៏ធ្លាប់ជួបសវនាការជាមួយព្រះអង្គ ក្នុងការរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីក្រុមប្រឹក្សារាជសម្បត្តិ ធ្វើការពិគ្រោះយោបល់ជាមួយ​ព្រះអង្គ គឺលោកបានដឹងអំពីព្រះរាជហឬទ័យ ដែលទ្រង់ស្នេហាជាតិរបស់ព្រះអង្គគឺមិនអាច កាត់ថ្លៃបានឡើយ ។ លោកបន្តថា ព្រះអង្គទ្រង់ឆ្វេងយល់បញ្ហានយោបាយ បញ្ហាការបរទេស យ៉ាងច្បាស់ ហើយអ្នកណាប៉ះពាល់ដល់ជាតិសាស្រ្តរបស់ទ្រង់ គឺព្រះអង្គមិនអាចទទួលយក​បានឡើយ មិនដូចជាពេលបច្ចុប្បន្ននេះអ្នកកាប់អំណាច​បានបណ្តោយឲ្យបរទេស​បាញ់​សម្លាប់​ប្រជាពលរដ្ឋរបស់​ខ្លួននៅតាមព្រំដែន ហើយមិនមានចំណាត់ការព្រមទាំងស្តី​បន្ទោស​ពលរដ្ឋរបស់ខ្លួនថែមទៀត។ 

លោក ស៊ុន ឆ័យ បានបន្តទៀតថា អ្នកកាន់អំនាចសព្វថ្ងៃបាន និង​កំពុងតែ​ព្រាយាម​ធ្វើការចោទ​ប្រកាន់អ្នកដែលមាននិន្នាការនយោបាយខុសខ្លួន បានធ្វើការ ដាក់ទោសពៃឲ្យជាប់ពន្ធនាគារ ហើយអ្នកការពារទឹកដីដូចជារូបលោក សម រង្ស៊ី ដែលលោក​ខិតខំពុះពារ ការពារបូរណ​ភាពទឹក​ដី​ទទួលបានភាពជោគជ័យ ដោយមិនបានចំណាយកម្លាំង​ទ័ព និងបង្ហូរ​ឈាមសូម្បីតែមួយតំណត់ បែជាកាត់ទោលលោកឲ្យជាប់ព័ន្ធនាគាររាប់ឆ្នាំទៅវិញ ដែលនេះគឺ ជាការអនុវត្តន៏​គោលនយោ​បាយ​ផ្ទុយពីអ្វីដែលព្រះមហាវីរក្សត្រលោកបានធ្វើ ។

ដូច្នេះគណបក្សកាន់អំណាចដែលធ្លាប់តែប្រកាសខ្លួនឯងថា និងការពារព្រះរាជបល័ង្គ និងព្រះ មហាក្សត្រ និងស្នេហាជាតិនោះ គួរតែបោះបង់ចោលគំនិតអាក្រក់បែបនេះចេញ ហើយងាក មកដើរតាមព្រះរាជតម្រិះរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ វិញទើបល្អប្រសីរ ។
ចំពោះការយាងចូលទីវង្គតរបស់ព្រះបាទនរោត្ត សីហនុ គឺជាបាត់បង់នូវវីរបុរស និងព្រះមហា​ក្ស​ត្រដ៏ឆ្នើមរបស់ខ្មែរ ដែលព្រះអង្គមានស្នាព្រះហស្ថជាច្រើនក្នុងការការពារជាតិ និងប្រជា​នុរាស្រ្តរបស់ទ្រង់ ស្ថិតនៅជាអមតក្នុងក្រអៅបេះដូចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។ ហើយ​គណបក្ស សង្គ្រោះជាតិ និងដង្ហែរតាមព្រះរាជតម្រិះរបស់ទ្រង់ជានិច្ចក្នុងការបង្រួបបង្រួមជាតិ ៕

No comments:

Post a Comment

yes