នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅនេះលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានជំរុញឱ្យនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញអំពីការគោរពសិទ្ធិមនុស្សការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ដំណើរការបោះឆ្នោត និងបញ្ហាមួយចំនួនទៀត ។បើទោះបីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្យាយាមបិទបាំងការពិតយ៉ាងណាក៏មិនអាចទៅរួចដែរ ព្រោះសមាជិក ព្រឹទ្ធសភាអាមេរិកបានសម្ដែងសេចក្ដីព្រួយបារម្ភរួចទៅហើយពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស និងការបណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លីនៅក្នុងប្រទេសកម្ពុជា ។ លើសនេះទៅទៀតការគាបសង្កត់ទៅលើគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ក៏ជារឿងដែលប្រធានាធិបតីអាមេរិកជំរុញឱ្យនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៃប្រទេសកម្ពុជាគិតគូរដោះស្រាយឱ្យបានឆាប់រហ័សដែរ ។ ការជំរុញរបស់ប្រធានាធិបតីអាមេរិកឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការកែទម្រង់លើការគោរពសិទ្ធិមនុស្ស គឺជាភាពអាម៉ាស់មួយរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន បើទោះបីមន្ដ្រី ជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាព្យាយាមបកស្រាយបិទបាំងការពិតដើម្បី យកល្អមុខយ៉ាងណាក៏មិនអាចទៅរួចដែរ ។
ក្រុមអ្នកតាមដានជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជា មួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ បាននិយាយថា ជំនួបនោះប្រព្រឹត្ដទៅដោយមានភាពតានតឹងយ៉ាងខ្លាំង ព្រោះសហរដ្ឋអាមេរិកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកែទម្រង់លើវិស័យជាច្រើន ។ អ្វីដែលធ្វើឱ្យនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទទួលរងនូវភាពអាម៉ាស់ងើបមុខមិនរួចនោះ គឺស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានលក្ខណៈអន់ថយជាងប្រទេសភូមា ឬសហភាពមីយ៉ាន់ម៉ា បើទោះបីប្រទេសភូមា ទើបតែធ្វើការកែទម្រង់ប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ។ ម្យ៉ាងទៀតសំណើរបស់រដ្ឋាភិបាលកម្ពុជាដែលសុំឱ្យសហរដ្ឋអាមេរិកលុប ចោលបំណុលដែលកម្ពុជាជំពាក់កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០នោះ មិនបានសម្រេចទេ ផ្ទុយទៅវិញប្រធានាធិបតីអាមេរិកបានលើកឡើង អំពីបញ្ហាមិនប្រក្រតីជាច្រើននៅកម្ពុជា ហើយជំរុញឱ្យមានការកែទម្រង់ជាបន្ទាន់ ។ ការជំរុញរបស់សហរដ្ឋអាមេរិកមានន័យថា រដ្ឋាភិបាលដឹក នាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងតែដើរខុសគន្លងប្រជាធិប តេយ្យ ហើយការគោរពសិទ្ធិមនុស្សកំពុងមានស្ថានភាពគួរឱ្យព្រួយបារម្ភ ព្រោះការគំរាមកំហែងផ្នែកនយោបាយបន្ដកើតមានដដែល ។
ក្រុមអ្នកវិភាគឯករាជ្យមួយចំនួនបានលើកឡើងថា វត្ដមានរបស់លោក បារ៉ាក់ អូបាម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ច ប្រជុំកំពូលអាស៊ីបូព៌ា-អាមេរិក មានសារៈសំខាន់ណាស់សម្រាប់បណ្ដា ប្រទេសជាសមាជិកនៃសមាគមអាស៊ាន ក៏ដូចជាប្រទេសកម្ពុជាដែល មានតួនាទីជាប្រធានសមាគមអាស៊ាន ។ ក៏ប៉ុន្ដែជំនួបទ្វេភាគីរវាងប្រ ធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ដ្រី ហ៊ុន សែន បែរ ជាធ្វើឱ្យកម្ពុជាទទួលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរទៅវិញ ជាពិសេស ពាក់ព័ន្ធទៅនឹងការគោរពសិទ្ធិមនុស្ស ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្ដិធម៌ ក៏ដូចជាការរឹតត្បិតសេរីភាពនៃ ការបញ្ចេញមតិ ។ បើទោះបីជានាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្យាយាម ពន្យល់តបទៅនឹងលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២យ៉ាងណាក៏ដោយ ក៏ការបកស្រាយនោះមិនអាច ធ្វើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកជឿជាក់បានឡើយ ។ ដោយហេតុ ថា របាយការណ៍របស់លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏បានលាត ត្រដាងពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស និងការបោះឆ្នោតមិនប្រក្រតីនៅ ក្នុងប្រទេសកម្ពុជានាពេលកន្លងមកផងដែរ ។
ក្រុមមន្ដ្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលដំណើរការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា បានរិះគន់ថា ការដែលនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្យាយាមបិទបាំងការពិតអំពីដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺជារឿងដែលមិនអាចទៅរួចឡើយ ព្រោះអង្គការសហប្រជាជាតិនិង សហគមន៍អន្ដរជាតិបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកែទម្រង់ប្រព័ន្ធបោះ ឆ្នោត និងផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតជាបន្ដបន្ទាប់ ។ ប្រសិនបើពុំមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងពុំមានការផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត (គ.ជ.ប) ទេនោះ គឺការបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខមិនអាចប្រព្រឹត្ដទៅដោយត្រឹមត្រូវ និងយុត្ដិធម៌ឡើយ ។ ដោយ ហេតុថា គ.ជ.ប បច្ចុប្បន្នដែលជាឧបករណ៍របស់គណបក្សកាន់អំណាច នឹងធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍គណបក្សកាន់អំណាចទៅតាមអំពើ ចិត្ដរបស់ខ្លួន ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ជាពិសេសបើ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមិនអាចចូលរួមដោយ ពេញលេញក្នុងការបោះឆ្នោតជាតិអាណត្ដិទី៥ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ខាងមុខទេនោះ គឺការបោះឆ្នោតមិនស្របតាមឆន្ទៈប្រជាពល រដ្ឋខ្មែរដែលចង់ឱ្យមានការផ្លាស់ប្ដូរមេដឹកនាំនោះទេ ។
អ្នកតាមដានស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រ ទេសកម្ពុជាបានលាតត្រដាងថា ការដាក់ទោសលោក សម រង្ស៊ី មេដឹក នាំគណបក្សប្រឆាំងក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែន ព្រមទាំង សំណុំរឿងក្លែងឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត គឺជា ភស្ដុតាងបង្ហាញថា គណបក្សប្រឆាំងកំពុងទទួលរងនូវការគាបសង្កត់ យ៉ាងពេញបន្ទុក ។ រីឯការដាក់ទោសលោក ម៉ម សូណង់ដូ នាយក វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ក្នុងសំណុំរឿង នៅពីក្រោយចលនាបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្ដក្រចេះ គឺជា ការគាបសង្កត់លើសេរីភាពសង្គមស៊ីវិលគួរឱ្យសោកស្ដាយ ។ ទាំងអស់ នេះជាភស្ដុតាងនៃអំពើរំលោភសិទ្ធិមនុស្សយ៉ាងច្បាស់ក្រឡែត ដែលនា យករដ្ឋមន្ដ្រី ហ៊ុន សែន មិនអាចបិទបាំងការពិតបានឡើយ ។ ការដែល នាយករដ្ឋមន្ដ្រី ហ៊ុន សែន និយាយថា នៅកម្ពុជាពុំមានអ្នកទោសនយោ បាយ ហើយមានតែអ្នកនយោបាយដែលមានទោសដោយសារប្រព្រឹត្ដ ខុសច្បាប់ គឺជាការនិយាយឱ្យតែរួចពីមាត់តែប៉ុណ្ណោះ ព្រោះពាក្យថា អ្នកទោសនយោបាយ ឬអ្នកនយោបាយមានទោសគ្មានអ្វីខុសប្លែកពីគ្នា ទាល់តែសោះ ។ ដូច្នេះនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនអាចបិទបាំងការ ពិតទាក់ទងអំពើរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានឡើយ ។
កសង្កេតការណ៍ឯករាជ្យ និងក្រុមមន្ដ្រីសង្គមស៊ីវិលបានលើកឡើង ថា ក្រោយពេលទទួលបានអនុសាសន៍ពីលោក បារ៉ាក់ អូបាម៉ា ប្រធានា ធិបតីសហរដ្ឋអាមេរិក ក៏ដូចជាអនុសាសន៍ពីមេដឹកនាំនៃបណ្ដាប្រទេស ជាសមាជិកអាស៊ាន និងមេដឹកនាំនៃបណ្ដាប្រទេសសំខាន់ៗមួយចំនួន ទៀត រដ្ឋាភិបាលកម្ពុជាគួរតែគិតគូរកែទម្រង់របៀបរបបដឹកនាំរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ។ ក្នុងនោះបញ្ហាពង្រឹងការគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងរៀបចំឱ្យមានការបោះឆ្នោតប្រព្រឹត្ដទៅ ដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ គឺជាប្រការសំខាន់ណាស់ដើម្បីឱ្យ កម្ពុជាទទួលបាននូវការគាំទ្រពីសហរដ្ឋអាមេរិក និងពីសហគមន៍អន្ដរ ជាតិ ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាល កម្ពុជាមិនអាចបិទបាំងការពិតទាក់ទងទៅនឹងអ្វីដែលប្រធានាធិបតីអា មេរិកបានលើកឡើងក្នុងជំនួបទ្វេភាគកាលពីព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២នោះទេ ជាពិសេសអំពើរំលោភសិទ្ធិមនុស្ស និងដំណើរការ បោះឆ្នោតដែលប្រឈមនឹងការរិះគន់ជុំទិស៕
No comments:
Post a Comment
yes