លោក សរ ចំរ៉ុង អភិបាលខេត្ដក្រចេះបានថ្លែងក្នុងពិធីសំណេះ សំណាលដ៏កម្រមួយទៅកាន់កម្លាំង ប្រដាប់អាវុធ និងមន្ដ្រីគ្រប់ជាន់ថ្នាក់រាប់ទាំងស្ថាប័នតុលាការផង នៅបរិវេណសាលមហោស្រពកាលពី ថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងមន្ដ្រីនគរបាលខេត្ដក្រចេះ ដោយចេញ បញ្ជាឱ្យលុបបំបាត់បញ្ហាកុងត្រូលជជុះឱ្យមានប្រសិទ្ធភាព ។ ប៉ុន្ដែវាជារឿងចម្លែកបំផុតដែលលោក សរ ចំរ៉ុង មើលអត់ឃើញពីភាពអនាធិបតេយ្យនៃកម្លាំងប្រដាប់អាវុធក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវ ដែលកំពុងសប្បាយក្នុងការប្រ មូលលុយពីឡានដឹកឈើយកទៅច្រកហោប៉ៅផ្ទាល់ខ្លួន ។
សេចក្ដីរាយការណ៍ពីខេត្ដក្រចេះបានឱ្យដឹងថា លោកអភិបាលខេត្ដបានស្នើឱ្យមន្ដ្រីអាជ្ញាធរ និង កម្លាំងប្រដាប់អាវុធ រាប់តាំងពីថ្នាក់មូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលរហូតដល់អង្គភាពពាក់ព័ន្ធត្រូវលុបបំបាត់បញ្ហាកុង ត្រូលជជុះដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ គឺក្នុងន័យនេះលោក សរ ចំរ៉ុង បានបញ្ជាក់ថា កុងត្រូល ជជុះសព្វថ្ងៃកើតឡើងពីការប្រមូលផ្ដុំរបស់អ្នកកាសែត គឺលោក សរ ចំរ៉ុង មិនបាននិយាយសូម្បីតែមួយ ម៉ាត់ពីការដាក់ប៉ុស្ដិ៍តាមរបៀបកុងត្រូលជជុះរបស់សមត្ថកិច្ចកងរាជអាវុធហត្ថនគរបាល យោធា ជំនាញរដ្ឋ បាលព្រៃឈើ និងមន្ដ្រីសាលាខេត្ដដែលសកម្មបំផុតក្នុងការប្រដេញស្ទាក់ចាប់រថយន្ដដឹកឈើបង្ខំឱ្យបង់ ប្រាក់នោះទេ។
ជាពិសេសបញ្ហានគរបាលចរាចរណ៍នៅតាមដងផ្លូវចាំប្រដេញឡានដឹកឈើដឹកគោ ក្របី រៀងរាល់យប់ថ្ងៃហើយសមត្ថកិច្ចជាច្រើន ស្ថាប័នបានដាក់ពង្រាយតាមដងផ្លូវ និងដើរដេកតាមផ្លូវអនាធិប តេយ្យបំផុត តែលោក សរ ចំរ៉ុង មិនហ៊ាននិយាយថា សកម្មភាពរបស់សមត្ថកិច្ចទាំងនោះជាកុង ត្រូលជជុះសូម្បីតែមួយម៉ាត់ ។
មានការបញ្ជាក់ផងដែរថា សមត្ថកិច្ច និងមន្ដ្រីជំនាញដែលដាក់ប៉ុស្ដិ៍យ៉ាងអនាធិបតេយ្យតាមដង ផ្លូវចាំរាប់ក្បាលឡាន ដឹកឈើយកលុយក្នុងមួយឡាន ចាប់ពី ៥០ ដុល្លារទៅ ១០០ ដុល្លារ ជាពិសេសអ្នក រកស៊ីដឹកជញ្ជូនឈើ ជាច្រើនបានបញ្ជាក់ជារឿយៗថា លោក មុត វណ្ណៈ ជាប្រធានស្នាក់ការសន្ដិសុខ កងរាជអាវុធហត្ថលេខ ៧០៨ ដែលឈរជើងនៅចំណុចស្រែស្បូវគាត់បានគាបជំរិតបង្ខំឱ្យក្រុមឈ្មួញដឹក ឈើបង់លុយក្នុងមួយឡានកាមរីចាប់ពី ២០០ ទៅ ៣០០ ដុល្លារដោយសំអាងថា មានអង្គភាពចំនួន ៤ ស្ថិតនៅក្រោមបង្គាប់ និងឈរជើងនៅទីតាំងរបស់គាត់ ។ លោក មុត វណ្ណៈ បានយកបទបញ្ជារបស់ថ្នាក់ លើទៅធ្វើអាជីវកម្មប្រមូលប្រាក់ច្រកហោប៉ៅផ្ទាល់ខ្លួនជា យូរឆ្នាំមកហើយតាមរយៈការយកស្នាក់ការសន្ដិ សុខលេខ ៧០៨ ជាកន្លែងឱ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើចូលបង់លុយដោយអនាធិបតេយ្យ ។
លោក មុត វណ្ណៈ ធ្លាប់ត្រូវបានក្រុមឈ្មួញដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូងខេត្ដក្រចេះពី ករណីជំរិតទារប្រាក់ ហើយពេលពាក្យបណ្ដឹងធ្លាក់ដល់ដៃព្រះរាជអាជ្ញាក៏មានការចេញដីកាកោះហៅលោក មុត វណ្ណៈ ឱ្យចូលបំភ្លឺផងដែរ ប៉ុន្ដែក្រោយមកសំណុំរឿងនេះត្រូវបានផ្អឹបទុកចោលទំនងជាលោក មុត វណ្ណៈ រត់រកអន្ដរាគមន៍ ឬចំណាយប្រាក់ដើម្បីបិទសំណុំរឿងនេះ ។ មន្ដ្រីមួយចំនួនបានបង្ហើបឱ្យដឹងថា អំឡុង ពេលមានពាក្យបណ្ដឹងលោក មុត វណ្ណៈ ភ័យញាក់សាច់ហើយចាប់ពីពេលនោះមកគាត់មិន ហ៊ាន ប្រថុយកាប់ដាវដូចពេល មុនទៀតទេតាមរយៈការរៀបចំឱ្យមានរបៀបចូលបង់លុយ របស់ក្រុមឈ្មួញដែល រកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការសន្ដិសុខ ៧០៨ របស់គាត់នៅចំណុចស្រែស្បូវ ដោយក្នុងនោះលោក មុត វណ្ណៈ ក៏បានធ្វើជាខ្នងបង្អែក ឬជាអ្នកបោះមេឱ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ធំៗ មួយ ចំនួនផងដែរ ។
មានការរំលឹកផងដែរថា មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្ដក្រចេះ មិនដែលមានស្នាដៃក្នុង ការ ចេញបង្ក្រាបបទល្មើសដោយខ្លួនឯងនោះទេ គឺរង់ចាំតែសមត្ថកិច្ច ជាពិសេសអ្នកកាសែតរាយការណ៍ ឬ ចាប់ឈើយកទៅប្រគល់ឱ្យពួកគេដើម្បីធ្វើរបាយការណ៍ ដូចជាករណីជាក់ស្ដែង មួយដែលបានកើតឡើង កាលពីប៉ុន្មានខែមុននេះ គឺក្រុមអ្នកកាសែតបានសហការគ្នាដេញចាប់រថយន្ដដឹកឈើគ្រញូងក្រោមការ សម្របសម្រួលរត់ការរបស់មន្ដ្រីតុលាការខេត្ដក្រចេះបានចំនួន ៣ គ្រឿងយកទៅប្រគល់ជូនជំនាញ រដ្ឋ បាលព្រៃឈើសង្កាត់ខ្សឹម ។ សកម្មភាពនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋបានរួមចំណែកសំខាន់ បំផុតក្នុងការរាយការណ៍ ឬចាប់ឃាត់ឈើរបស់ក្រុមឈ្មួញដែលដឹកជញ្ជូនដោយខុសច្បាប់យកទៅប្រគល់ ឱ្យមន្ដ្រីជំនាញជាការរួមចំណែកអនុវត្ដន៍ បទបញ្ជារបស់រដ្ឋាភិបាល លើការបង្ក្រាបបទល្មើសព្រៃឈើបែរ ជាអភិបាលខេត្ដក្រចេះមើលមកក្រុមអ្នកកាសែតមួយចំនួនក្នុងផ្លូវមិនល្អហើយចាត់ទុកជាកុង ត្រូលជជុះទៅ វិញ ។
ប្រជាពលរដ្ឋក៏ដូចជាមន្ដ្រីតូចតាចជាច្រើន បានលើកជាចម្ងល់ថា ហេតុអ្វីបានជាអភិបាលខេត្ដក្រចេះ មិន ហ៊ានហើបមាត់ពីសកម្មភាពដាក់កុងត្រូលជជុះរបស់លោក មុត វណ្ណៈ ជាប្រធានស្នាក់ការសន្ដិសុខលេខ ៧០៨ ដែលមានភាពអនាធិបតេយ្យខ្លាំងជាងគេក្នុងការជំរិតក្រុមឈ្មួញឱ្យចូលបង់លុយ ជាពិសេសភាពអសកម្មរបស់ ជំនាញរដ្ឋបាលព្រៃឈើ បូករួមជាមួយមន្ដ្រីសាលាខេត្ដមួយចំនួនដែលបានចេញ មុខក្នុងការកាងរថយន្ដដឹកឈើ ខុសច្បាប់ ។ ប្រជាពលរដ្ឋបានទទូចសុំឱ្យលោកអភិបាលខេត្ដក្រចេះលុបបំបាត់បញ្ហាកុងត្រូល ជជុះឱ្យមាន ប្រសិទ្ធភាពតាមបទបញ្ជារបស់រដ្ឋាភិបាល គឺត្រូវធ្វើឱ្យបានជោគជ័យ ហើយបញ្ហាកុងត្រូលជជុះនេះភាគច្រើនកើត ចេញពីការប្រមូលផ្ដុំរបស់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលត្រូវរ៉ូវគ្នាចុះប្រមូលលុយពីអំពើល្មើសច្បាប់ ដោយគ្មានសេចក្ដីអៀនខ្មាសនោះឯង៕
No comments:
Post a Comment
yes